ស្វែងរកពួកយើង:

ឆាប់ៗនេះមុខងារកាមេរ៉ា Galaxy S25 Series ក៏អាចនឹងមាននៅលើជំនាន់មុនៗផងដែរ!

ដោយ

Koun Jab Luffy

01 កុម្ភៈ 2025 12:39 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែប្រកាសចេញនូវមុខងារថ្មីៗ និងការពង្រឹងជាច្រើនជាមួយស្បែកមុខកម្មវិធី OneUI 7 ជំនាន់ចុងក្រោយបំផុតរបស់ខ្លួន ដែលផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ  Android 15 OS។ មុខងារនេះ ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការនៅលើស្មាតហ្វូន Galaxy S25 Series ដែលមានការបន្ថែមនូវមុខងារកាមេរ៉ាថ្មីៗជាច្រើន។ តាមដំណឹងថ្មីៗនេះ បាននិយាយថា ឆាប់ៗនេះ មុខងារនេះ ក៏អាចនឹងដំណើរការនៅលើស្មាតហ្វូនម៉ូដែលជំនាន់មុនៗផងដែរ។
សម្រាប់ការអាប់ដេតទៅលើ One UI 7 នេះ គឺនឹងមាននាំយកនូវមុខងារកាមេរ៉ាថ្មីៗជាច្រើនដូចជា Customizable Filters, Log Video, Virtual Aperture ជាដើម។ នៅក្នុងក៏មានមុខងារ software ជាច្រើនដែលអាចនឹងបង្ហាញខ្លួននៅលើស្មាតហ្វូន Galaxy ជំនាន់មុនៗនាពេលអនាគតដ៏ខ្លីខាងមុខនេះផងដែរ។ ក្រុមហ៊ុន Samsung អាចនឹងនាំយកនូវមុខងារជាច្រើននេះតាមរយៈការអាប់ដេតទៅលើ OneUI 7.1 នេះ។
តាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីមួយបានអោយដឹងថា ក្រុមហ៊ុន Samsung មានគម្រោងក្នុងការបន្ថែមនូវមុខងារថ្មីៗនៃកាមេរ៉ាទៅកាន់ស្មាតហ្វូន Galaxy ជំនាន់មុនៗតាមរយៈការអាប់ដេតជាមួយនឹង OneUI 7.1។ សូមជំរាបថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series នឹងបង្ហាញខ្លួនជាមួយនឹង Filters ថ្មីចំនួន 6 នៅលើកម្មវិធី App កាមេរ៉ា ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ទទួលបាននូវរូបភាពកាន់តែស្រស់ស្អាត។ លោកអ្នកអាចធ្វើការផ្លាស់ប្តូរទៅលើ Color Temperature, Contrast និង Saturation។
Article image
នៅក្នុង Pro Mode អ្នកអាចមើលឃើញនូវការទ្រទ្រង់ទៅលើ Log Video Format ថ្មីសម្រាប់ផ្តល់នូវបទពិសោធន៍នៃការថតរូបភាពដ៏អស្ចារ្យ។ អ្វីដែលពិសេសនោះ ក្រុមហ៊ុន Samsung ក៏បានបង្ហាញនូវស្មាតហ្វូន Galaxy S25 series ជាមួយនឹងមុខងារចាក់ពណ៌កម្រិត 10 bit HDR video ថែមទៀត។ សម្រាប់កម្មវិធី Software នេះអាចនឹងដំណើរការបាននៅលើស្មាតហ្វូន High-End មួយចំនួនរួមមានដូចជា  Galaxy S24, Galaxy S24+ និង Galaxy S24 Ultra ជាដើម៕
ឆាប់ៗនេះមុខងារកាមេរ៉ា Galaxy S25 Series ក៏អាចនឹងមាននៅលើជំនាន់មុនៗផងដែរ!