ស្វែងរកពួកយើង:

ឆាប់ៗនេះ! Samsung និង Honor នឹងប្រជែងគ្នានៅលើទីផ្សារស្មាតហ្វូនអេក្រង់បត់ Flips

ដោយ

Koun Jab Luffy

07 សីហា 2025 02:56 រសៀល

អាន 2 នាទី

Article image
ឆាប់ៗនេះ ក្រុមហ៊ុន Samsung និង Honor អាចនឹងកា្លយជាគូរប្រជែងដំបូងទៅលើស្មាតហ្វូនអេក្រង់បត់ប្រើឈីប Snapdragon 8 Elite 2 នៅលើទីផ្សារ។ ខណៈដែលក្រុមហ៊ុនទាំងពីរនេះ ត្រៀមធ្វើការប្រជែងគ្នានោះ ក្រុមហ៊ុន OPPO ក៏ត្រូវបានគេមើលឃើញថា បានត្រៀមខ្លួនបញ្ចេញនូវម៉ូដែលថ្មីរបស់ខ្លួនផងដែរ។ យោងតាមការបង្ហោះនៅលើ Weibo ដោយអ្នកទម្លាយ @SmartPikachu បានបង្ហើបថា OPPO Find N6 Flip ក៏អាចនឹងក្លាយជាស្មាតហ្វូនអេក្រង់បត់ដំបូងដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite 2 នេះផងដែរ។
សូមជំរាបថា កាលពីឆ្នាំ 2023 ក្រុមហ៊ុន OPPO បានបង្ហាញចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីបែប clamshell ម៉ូដែល Find N3 Flip។ មួយឆ្នាំបន្ទាប់ក្រុមហ៊ុននេះ ក៏បានផ្អាកទៅលើម៉ូដែលនេះនៅលើទីផ្សារស្មាតហ្វូនអេក្រង់បត់ខណៈដែលដៃគូររបស់ខ្លួនដូចជា Huawei និង Honor មានការរីកចំរើនខ្លាំង។ ថ្មីៗនេះមានដំណឹងថា ក្រុមហ៊ុន OPPO ហាក់បីដូចជាចង់ចូលប្រឡូកទីផ្សារនេះឡើងវិញជាមួយនិងការប្រកាសសចេញនូវស្មាតហ្វូនអេក្រង់បត់បាន OPPO Find N6 Flip របស់ខ្លួន។ ជាមួយនិងការអាប់ដែតខ្លាំងនោះ ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងធ្វើការប្រជែងជាមួយដៃគូររបស់ខ្លួនដូចជា Samsung និង Honor បានទៀតផង។
Article image
គួរបញ្ជាក់ថា នៅពេលនេះ Honor បាននឹងកំពុងតែធ្វើការអភិវឌ្ឍន៌ទៅលើ Magic V Flip 2 ដែលជាស្មាតហ្វូនអេក្រង់បត់បែបបញ្ឈរ ប៉ុន្តែម៉ូដែលនេះ អាចនឹងមានការដាក់អោយប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 ប៉ុណ្ណោះ។ បើយើងមើលទៅលើ Galaxy Z Flip 7 វិញ ហាក់បីដូចជានាំមុខទៅលើបន្ទះឈីបនេះហើយ ដោយសារតែក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះតែងតែប្រើប្រាស់បន្ទះឈីបថ្មីជាប្រចាំ។ ហើយបើក្រឡេកមក Find N6 Flip វិញ ត្រូវបានគេបង្ហើបថា នឹងបង្ហាញខ្លួននៅឆ្នាំក្រោយ។
Article image
សម្រាប់ពេលនេះ គឺមានតែ Honor Magic V Flip 2 ប៉ុណ្ណោះ ដែលមានការផ្តោតខ្លាំងនៅលើទីផ្សារសម្រាប់ឆ្នាំនេះ ខណៈដែល Samsung គឺបានបង្ហាញនូវស្មាតហ្វូនអេក្រង់បត់បាននេះរួចហើយ។ តាមដំណឹងថ្មីកន្លងមក មានការទម្លាយថា Magic V Flip 2 នឹងប្រកាចចេញនៅខែសីហានេះហើយ។ ដូច្នេះយើងនឹងមើលឃើញថា ការប្រកួតប្រជែងទីផ្សារស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានភាពរំជើបរំជួលបែបណា នៅពេលខាងមុខ?
ឆាប់ៗនេះ! Samsung និង Honor នឹងប្រជែងគ្នានៅលើទីផ្សារស្មាតហ្វូនអេក្រង់បត់ Flips