ស្វែងរកពួកយើង:

ឆ្នាំនេះ! Galaxy Z Fold7 មានការបញ្ជាទិញមុនច្រើនជាង Galaxy Z Flip7

ដោយ

Koun Jab Luffy

22 កក្កដា 2025 08:34 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីការដាក់អោយមានការបញ្ជាទិញមុនទៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung នៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូងរួចមកនៅថ្ងៃនេះមានបញ្ជាក់ថា ការកម្មង់ទុកមុន (Pre-order) ទៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy Z Fold 7 មានចំនួនច្រើនជាងស្មាតហ្វូន Galaxy Z Flip 7។ សូមជំរាបថា ជាធម្មតា Samsung Galaxy Z Flip តែងតែមានចំនួនពេញនិយមច្រើនជាង និងតម្រូវការខ្ពស់ជាងស្មាតហ្វូន Galaxy Z Fold។ ប៉ុន្តែសម្រាប់ពេលនេះ ចំនួននៃការកម្មង់ទៅលើស្មាតហ្វូន Galaxy Z Fold 7 គឺមានចំនួនច្រើនជាង Galaxy Z Flip 7។
ការប្រែប្រួលនេះ គឺដោយសារតែការពង្រឹងកាន់តែខ្លាំងទៅលើស្មាតហ្វូននេះ ប្រៀបធៀបជាមួយនឹងស្មាតហ្វូនជំនាន់មុននេះដែលមានកម្រាស់ស្តើងជាងមុន និងស្រាលជាងមុន ហើយពិសេសជាងនេះទៀតនោះ ស្មាតហ្វូនថ្មី Galaxy Z Fold 7 ក៏មានការពង្រឹងទៅលើផ្នែក hardware និង software កាន់តែប្រសើរផងដែរ។ យោងតាមការបញ្ជាក់ចេញពី FNN News បានអោយដឹងថាក្រុមហ៊ុន Samsung ទទួលបាននូវការ Pre-Order ទៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy Z Fold 7 ច្រើនជាងស្មាតហ្វូន Galaxy Z Flip 7 នៅក្នុងប្រទេសកូរ៉េខាងត្បូង។
Article image
អ្វីដែលកាន់តែពិសេសទៀតនោះ នៅក្នុងចំណោមមការកុម្ម៉ង់ទុកមុន Pre-Order ទៅលើស្មាតហ្វូនទាំងពីរនេះ ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 7 មានចំនួន 60% ខណៈពេលដែលស្មាតហ្វូន Galaxy Z Flip មានចំនួន 40% ដែលផ្ទុយពីចំនួនកាលពីឆ្នាំមុននេះ ដោយស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip 6 មានចំនួន Pre-Order ដល់ទៅ 60% ខណៈពេលដែលស្មាតហ្វូន Galaxy Z Fold 6 មានការកម្មង់ទុកមុនត្រឹមចំនួន 40%។
Article image
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ 2023 កន្លងទៅនេះ ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip 5 មានការកម្មង់ទុកមុនចំនួន 70% ខណៈស្មាតហ្វូន Z Fold 5 មានការកម្មង់ទុកមុនត្រឹមតែចំនួន 30%។ អ្នកវិភាគជាច្រើនព្យាករណ៍ថា ការកម្ម៉ង់ទុកមុនទៅលើស្មាតហ្វូន Galaxy Z Fold 7 និង Galaxy Z Flip 7 គឺមានចំនួន 1.02 លានគ្រឿងនៅក្នុងប្រទេសកូរ៉េ ហើយក៏រំពឹងទុកថានឹងមានចំនួនកម្មង់ច្រើនស្រដៀងគ្នាផងដែរនៅក្នុងតំបន់ជាច្រើនទៀត។ ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 7 និង Galaxy Z Flip 7 ក៏បំបែកកំណត់ត្រានៃការកម្មង់ទុកមុននៅក្នុងប្រទេសឥណ្ឌាផងដែរ៕