ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ឆ្នាំនេះ Samsung លេងមែនទែនហើយដោយបានដាក់គោលដៅនាំចេញនូវស្មាតហ្វូនអេក្រង់បត់បានរបស់ខ្លួនយ៉ាងហោចណាស់ក៏បាន 7 លានគ្រឿងដែរ

ដោយ

Koun Jab Luffy

26 ឧសភា 2021 10:48 ព្រឹក

អាន 2 នាទី

Article image
Samsung គឺជាក្រុមហ៊ុនម៉ាកយីហោមួយនៅក្នុងចំណោមម៉ាកយីហោនាំមុខជាច្រើនដែលបញ្ចេញស្មាតហ្វូនដែលអាចបត់បាននោះ។ ក្រុមហ៊ុននេះ បានបង្ហាញនូវស្មាតហ្វូនជាច្រើនម៉ូឌែលរួចមកហើយនៅលើទីផ្សារ។ នៅពេលនេះ របាយការណ៍ថ្មីមួយបានបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ មានគោលដៅក្នុងការនាំចេញនូវស្មាតហ្វូនដែលអាចបត់បានច្រើនជាង 7 លានគ្រឿងនៅឆ្នាំនេះ។
របាយការណ៍នេះ គឺចេញពី The Elec ដែលមានការបញ្ជាក់ថា ស្មាតហ្វូន Samsung Galaxy Fold 3 នេះ នឹងមានការទ្រទ្រង់ជាមួយនឹង S-Pen ហើយវាក៏មានគោលដៅក្នុងការនាំចេញចំនួន 7 លានគ្រឿងនៅក្នុងឆ្នាំនេះផងដែរ។ តួរលេខនេះ គឺមានការបង្ហាញថា គោលដៅរបស់ក្រុមហ៊ុននេះ គឺមានការកើនឡើង 2.4 ដងទៅ 2.8 ដងបើធៀបទៅនឹងការនាំចេញនៅក្នុងឆ្នាំ 2020 គឺមានត្រឹមតែ 2.5 លានគ្រឿង។ ការបង្កើនទៅលើគោលដៅក្នុងការនាំចេញនេះ គឺដោយសារតែក្រុមហ៊ុននេះរំពឹងថា អ្នកប្រើប្រាស់ជាច្រើននឹងទិញនូវស្មាតហ្វូនដែលអាចបត់បាននេះ។
Article image
សម្រាប់ផែនការដែលក្រុមហ៊ុន Samsung មានគោលដៅក្នុងការនាំចេញស្មាតហ្វូនចំនួន 7 លានគ្រឿងនៅក្នុងឆ្នាំនេះ គឺពិតជារឿងដែលល្អមែនទែនព្រោះថា កន្លងមក ក្រុមហ៊ុននេះ អាចនាំចេញបានត្រឹមតែ 3 លានគ្រឿងប៉ុណ្ណោះ។ ស្មាតហ្វូន Samsung Galaxy Z Fold 3 ត្រូវគេរំពឹងថា នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន Samsung ដែលមានកាមេរ៉ាខាងក្រោមអេក្រង់។ ស្មាតហ្វូននេះ នឹងធ្វើអោយស្មាតហ្វូននេះមានកម្រិត screen-to-body ratio ខ្ពស់ជាងមុនផងដែរ។
Article image
ស្មាតហ្វូននេះ នឹងមានកញ្ចក់ការពារ Corning Gorilla Glass Victus ផងដែរ។ ខណៈពេលដែលស្មាតហ្វូននេះ នឹងទ្រទ្រង់ទៅលើប៊ិច S-Pen នោះ វានៅមិនទាន់មានការបញ្ជាក់នោះទេថា ប៊ិចនេះ នឹងភ្ជាប់មកជាមួយនឹងស្មាតហ្វូន ឬលក់ដាច់ដោយឡែកនោះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Galaxy Z Flip 3 នេះក៏ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy Z Flip 3 នេះនៅក្នុងខែកក្កដានេះផងដែរ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ឆ្នាំនេះ Samsung លេងមែនទែនហើយដោយបានដាក់គោលដៅនាំចេញនូវស្មាតហ្វូនអេក្រង់បត់បានរបស់ខ្លួនយ៉ាងហោចណាស់ក៏បាន 7 លានគ្រឿងដែរ