
នៅថ្ងៃនេះ លោក Huang Tao ដែលចាអនុប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន vivo បានទម្លាយអំពីលក្ខណៈសម្បត្តិសំខាន់ៗដែលមាននៅលើស្មាតហ្វូនជំនាន់ថ្មី vivo X200 Ultra ហើយតាមរយៈការបង្ហោះថ្មីមួយនៅលើបណ្តាញសង្គម Weibo របស់លោក។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីការទទួលបានការគាំទ្រដ៏ខ្លាំងក្លាទៅលើស្មាតហ្វូន vivo X200 Pro ដែលជាម៉ូដែលលក់ដាច់បំផុតនៅក្នុងប្រវត្តិសាស្រ្តនៃត្រកូកស្មាតហ្វូន X-Series នោះ នៅពេលនេះ ក្រុមហ៊ុន vivo អាចនឹងធ្វើការផ្លាស់ប្តូរដ៏គួរអោយចាប់អារម្មណ៍មួយទៅលើស្មាតហ្វូន “Ultra” នេះ។
ជាមួយនិងព័ត៌មាននេះ លោក Huang ក៏បានទម្លាយពណ៌របស់ស្មាតហ្វូន X200 Ultra នេះផងដែរ។ ស្មាតហ្វូន vivo X200 Ultra នេះ ត្រូវគេហៅថា គឺជាស្មាតហ្វូន “V-Camera” ដែលនឹងក្លាយជាស្មាតហ្វូន Flagship ដ៏ខ្លាំងក្លាបំផុត។ សម្រាប់ម៉ូដែលនេះ គឺមានការកែប្រែទៅលើរូបរាង និងសមាសភាគខាងក្នុងផងដែរ។ ជាមួយការឌីស្សាញថ្មី គឺមានការផ្តោតទៅលើការប្រើប្រាស់កាមេរ៉ាមូលធំមួយ និងមានការគាំទ្រជាមួយនឹងមុខងារហ៊្សូម 3x Zeiss Prime Lenses ប្រើប្រាស់នូវឡែន 85mm APO Telephoto Lens និង 14mm Ultra-Wide ហើយក៏មានមកជាមួយនិងសិនស័រធំបំផុត ដែលមានទំហំ 35mm Humanistic Lens សម្រាប់ថតឯកសារថែមទៀតផង។

សូមជំរាបថា គ្រប់ Lens ទាំងអស់ ដែលប្រើប្រាស់នៅលើស្មាតហ្វូនថ្មីនេះ គឺសុទ្ធតែប្រើប្រាស់នូវ Zeiss T* Coating និងមុខងារ OIS ដូចៗគ្នា។ សម្រាប់មុខងារថតវីដេអូវិញ នៅលើស្មាតហ្វូននេះ គឺមានដូចជា Full-Focus កម្រិត 4K ល្បឿន 60fps ជាមួយនឹង 10-Bit Log និងកម្រិត Cinematic 4K ល្បឿន 120fps។ នៅក្នុងនោះ ក៏មានការប្រើប្រាស់នុវ Camera Control Key និង Zoom Flash System សម្រាប់ថតកម្រិតដូចទៅនឹង DSLR ផងដែរ។

ស្មាតហ្វូន vivo X200 Ultra នឹងមានបន្ទះឈីប Snapdragon 8 Elite, 2K Zeiss Master Colour Display ជាមួយនឹង Circular Polarizer Eye Protection, Ultrasonic Fingerprint Scanning និងថាមពលថ្មធំ គាំទ្រជាមួយនឹងបច្ចេកវិទ្យា Wireless Flash Charging ថែមទៀតផង។ ស្មាតហ្វូន vivo X200 Ultra នេះ នឹងមានពណ៌ក្រហម ទឹកប្រាក់ និងខ្មៅសម្រាប់ប្រើប្រាស់។ ស្មាតហ្វូន vivo X200 Ultra នេះ អាចនឹងបង្ហាញខ្លួនជាមួយនឹងផលិតផលជាច្រើនទៀត នៅក្នុងប្រទេសចិន នៅថ្ងៃទី 21 ខែមេសា ខាងមុខនេះ។ នៅមិនទាន់មានការបញ្ជាក់អំពីការប្រកាសស្មាតហ្វូននេះ នៅក្នុងទីផ្សារសកលនៅឡើយទេ៕
