ស្វែងរកពួកយើង:

ជម្រើសពណ៌ និងមេម៉ូរីរបស់ Google Pixel 10 Series ត្រូវបានទម្លាយចេញហើយ!

ដោយ

Koun Jab Luffy

04 កក្កដា 2025 04:50 ល្ងាច

អាន 2 នាទី

Article image
និយាយពីវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Google Pixel 10 series ត្រូវបានគេនិយាយថា អាចនឹងមិនមកដល់ឆាប់ៗនេះទេ គឺអាចនឹងដល់ចុងឆ្នាំឯណោះ ប៉ុន្តែនៅថ្ងៃនេះមានការបែកធ្លាយនូវព័ត៌មានថ្មីរបស់ស្មាតហ្វូននេះទៀតហើយ ដោយបានចែកចាយអ្នកទម្លាយដែលជឿជាក់បានឈ្មោះថា Arsène Lupin។ តាមរយៈនៃការបែកធ្លាយនេះ គឺមានការបង្ហាញនូវពណ៌ ហើយនឹងអង្គចងចាំរបស់ស្មាតហ្វូនជំនាន់ថ្មីទាំងស្រុង។ ស្មាតហ្វូនដែលបែកធ្លាយថ្មីនេះ គឺមានជម្រើស 4 ម៉ូដែល រួមមានដូចជា Pixel 10, Pixel 10 Pro, Pixel 10 Pro XL និង Pixel 10 Pro Fold។
សម្រាប់ម៉ូដែលស្តង់ដារ Pixel 10 នឹងមាន 2 ជម្រើស គឺមានទំហំ 128GB និង 256GB ហើយនឹងមានពណ៌ Obsidian, Frost, Lemongrass និង Indigo។ Lemongrass និង Indigo shades។ ចំពោះស្មាតហ្វូន Pixel 10 Pro នឹងមានជម្រើសទំហំ 128GB, 256GB, 512GB និង 1TB ខណៈដែលពណ៌មានដូចជា Obsidian, Porcelain, Moonstone និង Jade។ សម្រាប់ Pixel 10 Pro XL ត្រូវបាន Lupin បង្ហាញថា គឺអាចនឹងមានទំហំចាប់ពី 256GB និង 512GB ហើយនិង 1TB។ សម្រាប់ពណ៌អាចនឹងដូចគ្នាជាមួយនិង Pixel 10 Pro អញ្ចឹង។
Article image
ក្រឡេកមកម៉ូដែលចុងក្រោយនេះគឺ Pixel 10 Pro Fold ត្រូវបាបគេបញ្ជាក់ថា នឹងមានទំហំ 256GB, 512GB និង 1TB ខណៈដែលជម្រើសពណ៌ គឺមានតែ Moonstone និង Jade ប៉ុណ្ណោះ។ តាមដំណឹងចុងចក្រោយនោះ បញ្ជាក់ថា Google អាចនឹងបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននៅខែតុលាខាងមុខ ដូច្នេះអ្វីៗអាចនឹងមានការប្រែប្រួល។ ទោះជាបែបនេះក្តី Arsène Lupin កំពុងតែតាមដានទៅលើទម្ងន់ស្មាតហ្វូននេះបន្ថែមទៀតផងដែរ។
ជម្រើសពណ៌ និងមេម៉ូរីរបស់ Google Pixel 10 Series ត្រូវបានទម្លាយចេញហើយ!