ស្វែងរកពួកយើង:

ដឹងទេថាតើ Capture Cutton នៅលើ iPhone 16 Series អាចប្រើប្រាស់មុខងារអ្វីបានខ្លះ?

ដោយ

Koun Jab Luffy

29 សីហា 2024 02:19 រសៀល

អាន 3 នាទី

Article image
ការបង្ហាញវត្តមានផ្លូវការណ៍សម្រាប់គ្រួសារទូរស័ព្ទ iPhone 16 Series គឺនៅប្រមាណតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។ បើតាមប្រភពព័ត៌មានច្បាស់ការណ៍ iPhone 16 Series នឹងត្រូវប្រកាសចេញនៅថ្ងៃទី 10 ខែកញ្ញាខាងមុខនេះ។ ទន្ទឹមនឹងនេះ ក៏មានលេចលឺព័ត៌មានថ្មីជាបន្តបន្ទាប់មិនដាច់អំពីទូរស័ព្ទ iOS ជំនាន់ថ្មីឆ្នាំ 2024។
ហើយនៅពេលនេះ ក៏មានការទម្លាយចេញនូវគុណសម្បត្តិក្នុងការប្រើប្រាស់មុខងារជាមួយប៊ូតុងថ្មីហៅថា Capture button ដែលនឹងមានវត្តមាននៅលើ iPhone 16 បន្ថែមទៀត។ បើតាមប្រភពព័ត៌មានចុងក្រោយនេះបានបញ្ជាក់ថាសម្រាប់ប៊ូតុងថ្មី ឬ Capture button របស់ iPhone 16 គឺនឹងគាំទ្រដំណើរការមុខងារពិសេសៗមួយចំនួនបានយ៉ាងលឿនរហ័ស ដោយក្នុងនោះមានដូចជា៖
-ចុចថ្នមៗ ឬ Lightly press សម្រាប់ធ្វើការ focus ប្លង់ថតរូប និងវីដេអូ
-ចុចសង្កត់ ឬ Press Harder ដើម្បីធ្វើការថតរូប
-អូសទៅឆ្វេង ឬស្តាំដើម្បីធ្វើការពង្រីកពង្រួមប្លង់ថត zoom in ឬ zoom out
-ក៏ដូចជាគាំទ្រមុខងារ gesture សម្រាប់ធ្វើការផ្លាស់ប្តូររវាងមុខងារកាមេរ៉ា photo mode និង video mode ដែលដំណើរការប្រហាក់ប្រហែលគ្នានឹងមុខងារថតវីដេអូដោយការចុច និងអូសនៅក្នុងកម្មវិធីកាមេរ៉ារបស់ iPhone ដែរ។
Article image
បើតាមប្រភពព័ត៌មានបាននិយាយថា Apple អាចនឹងធ្វើការតំឡើងប៊ូតុងថ្មី (Capture button) នៅលើគែមខាងស្តាំរបស់ iPhone 16 នៅត្រង់កន្លែងខ្សែអង់តែនសេវា mmWave នៅលើម៉ូដែល iPhone បច្ចុប្បន្នដែលលក់នៅទីផ្សារអាមេរិក។ ហើយខ្សែអង់តែនសេវា mmWave អាចត្រូវប្តូរមកលើគែមខាងឆ្វេងរបស់ iPhone វិញ។ បើតាមរូបភាពគំរូព្រាងដែលបញ្ចេញដោយក្រុមការងារ CAD បង្ហាញថា គ្រប់ម៉ូដែល iPhone 16 ទាំងអស់ គឺមានដំឡើងនៅប៊ូតុងថ្មី Capture button។
ផ្ទុយទៅវិញបើតាមការបញ្ជាក់ពីលោក Mark Gurman មកពីស្ថាប័នបណ្តាញសារព័ត៌មាន Bloomberg បាននិយាយថា សម្រាប់ Capture button ថ្មីនេះ គឺមានតែនៅលើ iPhone 16 Pro និង 16 Pro Max តែប៉ុណ្ណោះ។ សម្រាប់ប៊ូតុងថ្មីនេះ ត្រូវបានគេដឹងថា Apple មានបំណងក្នុងការញាត់បញ្ចូលនូវមុខងារថតវីដេអូកម្រិត Spatial video ចេញពី iPhone ដើម្បីឲ្យមានដំណើរការបានល្អប្រសើរជាមួយឧបករណ៍ Vision Pro Headset។
Article image
ក្រៅតែពៅការបំពាក់បន្ថែមនូវប៊ូតុងថ្មីនេះទៅ iPhone 16 Series ត្រូវបានគេដឹងថា នឹងមានការផ្លាស់ប្តូរការឌីស្សាញថ្មីមួយចំនួនដូចជាមានអេក្រង់ធំជាងមុនសម្រាប់ម៉ូដែល iPhone 16 Pro Series, បង្កើនទំហំធំជាងជំនាន់បច្ចុប្បន្នបន្តិច, ប្រើបន្ទះឈីបជំនាន់ថ្មី A18 Series chipset, មានរ៉េមទំហំធំឡើងដល់ 8GB នៅលើគ្រាប់ម៉ូដែល ក៏ដូចជាគាំទ្រនូវបច្ចេកវិទ្យា Apple Intelligent ក្នុងការប្រតិបត្តិការមុខងារ AI នៅលើ iOS18 ថែមទៀតផង៕
ដឹងទេថាតើ Capture Cutton នៅលើ iPhone 16 Series អាចប្រើប្រាស់មុខងារអ្វីបានខ្លះ?