ស្វែងរកពួកយើង:

ដឹងទេថា នៅពេលដែលក្រុមហ៊ុន Xiaomi បានបង្កើតឡើងដំបូងនោះ មានឈ្មោះអ្វីទេ?

ដោយ

Koun Jab Luffy

11 មករា 2020 05:08 ល្ងាច

អាន 2 នាទី

Article image
កាលពីថ្ងៃទី 10 ខែមករា ឆ្នាំ 2020 នេះ លោក Lei Jun ដែលជាសហស្ថាបនិក និង CEO របស់ក្រុមហ៊ុន Xiaomi group bបានទម្លាយថា ក្រុមហ៊ុននេះ ស្ទើរតែត្រូវបានគេប្រើឈ្មោះហៅថា Xuande ឬ Red Star នៅពេលដែលបានចាប់ផ្តើមបង្កើតដំបូងនោះ។ រឿងរ៉ាវមួយនេះ ត្រូវបានចែករំលែកនៅក្នុងខួប 10 ឆ្នាំនៃសមាគមន៍របស់ក្រុមហ៊ុន Xiaomi ។ តាមការបញ្ជាក់របស់លោក Lei Jun សមាជិកប៉ុន្មាននាក់ដែលជាអ្នកចាប់ផ្តើមធ្វើការបង្កើតទៅលើក្រុមហ៊ុននេះពិភាក្សានៅក្នុងការប្រជុំមួយ ហើយការប្រជុំដំបូងបំផុតផ្លូវការនេះគឺនៅថ្ងៃទី 14 ខែមករា ឆ្នាំ 2010។ នៅក្នុងកិច្ចប្រជុំនេះ ប្រធានបទសំខាន់នៃការពិភាក្សានេះគឺឈ្មោះនៃម៉ាកយីហោនេះតែម្តង។
ការពិតទៅ Red Star គឺជាឈ្មោះមួយដំបូងបំផុត ដែលត្រូវបានលើកឡើង ប៉ុន្តែវាត្រូវបានច្រានចោលវិញដោយសារតែវាមានបញ្ហាទៅលើពាណិជ្ជសញ្ញានេះ។ សម្រាប់ឈ្មោះមួយទៀត ដែលត្រូវបានលើកឡើងផងដែរនោះគឺ Xuande ប៉ុន្តែវាមិនត្រូវបានទទួលយកនោះទេ ដោយសារតែមនុស្សជាច្រើនស្តាប់ទៅដូចជាមិនទាន់ទំនង។ បញ្ជីនេះក៏មានការស្នើសុំនូវឈ្មោះជាច្រើនទៀតនៅក្នុងបញ្ជីនេះដែលមានដូចជា Red Storm, Xuande, Qianqi, Antong, Lingxi និងជាច្រើនទៀតដែលត្រូវប្រកាសកាលពី 1 ទសវត្សន៍មុននេះ។
Article image
ចាប់តាំងពីក្រុមហ៊ុន Xiaomi ត្រូវបានជ្រើសរើសមក ឡូហ្គោ “MI” ត្រូវប្រើប្រាស់ជាទូទៅ ហើយវាតំណាងអោយក្រុមហ៊ុននេះតែម្តង។ “MI” តំណាងអ្វីដែលច្រើនជាងពាក្យកាត់ ហើយវាមានន័យពីរ នេះបើតាមការបញ្ជាក់របស់លោក Lei Jun ។ ទី 1 Mobile Internet ដែលក្រុមហ៊ុន Xiaomi នឹងក្លាយខ្លួនជាក្រុមហ៊ុនទូរស័ព្ទនៅលើអ៊ីនធឺរណិត។ ទី 2 គឺ Mission Impossible ដែលក្រុមហ៊ុននេះនឹងធ្វើការងារជាច្រើនដែលមិនអាចទៅរួចបាន ការងារដែលពិបាកៗ ឬមិនដែលមានអ្នកណាធ្វើវាបាននោះ។ ចុងក្រោយស្ថាបនិករូបនេះក៏ចែករំលែកសុភាសិតព្រះពុទ្ធសាសនាដែលរៀបរាប់អំពីគុណតម្លៃដែលបានរៀបរាប់ខាងលើទាក់ទងនឹងគ្រាប់ធញ្ញជាតិស្រូវទៅកាន់ភ្នំដ៏ធំមួយ។ រឿងនេះ ត្រូវបានចែករំលែកនៅលើគណនី Weibo ផ្លូវការរបស់នាយកប្រតិបត្តិជាន់ខ្ពស់នេះថែមទៀតផង (វេបសាយប្លុកចិន) ៕
ដឹងទេថា នៅពេលដែលក្រុមហ៊ុន Xiaomi បានបង្កើតឡើងដំបូងនោះ មានឈ្មោះអ្វីទេ?