ស្វែងរកពួកយើង:

ដឹងទេថា Galaxy S25 Ultra រ៉េម16GB លក់នៅទីផ្សារណាខ្លះ ហើយតម្លៃប៉ុន្មាន?

ដោយ

Koun Jab Luffy

24 មករា 2025 05:18 ល្ងាច

អាន 2 នាទី

Article image
សម្រាប់វត្តមានឆ្នាំនេះ Galaxy S25 Ultra បានក្លាយជាម៉ូដែលដំបូងគេរបស់ Samsung ដែលមានការតម្លើងរ៉េមទំហំធំដល់ទៅ 16GB ហើយនឹងមានការដាក់លក់លើទីផ្សារមួយចំនួនប៉ុណ្ណោះ ខណៈដែលរ៉េមទំហំ 12GB ត្រូវបានក្រុមហ៊ុននេះប្រកាសដាក់លក់នៅលើទីផ្សារជាច្រើន។ យោងតាមការប្រកាសថ្មីៗនេះ បានអោយដឹងថា Galaxy S25 Ultra រ៉េម 16GB នឹងមានអង្គចងចាំទំហំ 1TB នឹងមានលក់នៅលើទីផ្សារកូរ៉េខាងត្បួង ប្រទេសចិន និងតៃវ៉ាន់តែប៉ុណ្ណោះ។ មកដល់ពេលនេះ ក្រុមហ៊ុន Samsung នៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ។
Galaxy S25 Ultra រ៉េម 16GB ដែលលក់នៅតៃវ៉ាន់ គឺមានតម្លៃ 56,900 TWD ដែលប្រហែល $1,740 ដុល្លារ និងមានពណ៌ Titanium Black និង Titanium Silver Blue shades។ សម្រាប់ទីផ្សារប្រទេសចិន ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra ទំហំ 1GB+1TB ដាក់ក្នុងតម្លៃ 13,699 CNY ប្រហាក់ប្រហែល (~$1,890) ហើយថែមទាំងអាចធ្វើការជ្រើសរើសពណ៌ថែមទៀត។
Article image
ចំពោពទីផ្សារកូរ៉េខាងត្បូង គឺមានតម្លៃ 2,041,700 KRW (~$1,425) នឹងមានជម្រើសពណ៌ Titanium Silver Blue, Titanium Mist Gray, Titanium Shadow Black និង Titanium Silver។ បន្ថែមពីនេះក៏នូវមានពណ៌ថ្មីៗដូចជា Titanium Black, Titanium Jade Green និង Titanium Soft ផងដែរ ប៉ុន្តែលក់នៅតែលើវិបសាយ Samsung.com។
Article image
គួរបញ្ជាក់ថា នៅលើទីផ្សារកូរ៉េខាងត្បូង ស្មាតហ្វូន Galaxy S25 Ultra ដែមមានទំហំ 1TB គឺមានជម្រើសរ៉េម 12GB និង 16GB និងមានតម្លៃ 2,249,500 KRW (~$1,570) ប៉ុន្តែមានតែពណ៌ Titanium Jet Black តែប៉ុណ្ណោះ។
Article image
ដឹងទេថា Galaxy S25 Ultra រ៉េម16GB លក់នៅទីផ្សារណាខ្លះ ហើយតម្លៃប៉ុន្មាន?