
ដូចការគ្រោងទុកអញ្ចឹង នៅពលនេះ ក្រុមហ៊ុន Apple ពិតជាមានការប្រកាសចេញជាផ្លូវការណ៌ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៌ 2024 Fall Product Launch Event ប្រាកដមែន។ សម្រាប់ឆ្នាំនេះ គឺដូចមុនៗដែរ គឺមាន 4 ម៉ូដែលរួមមាន iPhone 16 Pro និង Pro Max ហើយនិងម៉ួដែលស្តង់ដារ iPhone 16 រួមជាមួយនិង 16 Plus។
ស្មាតហ្វូនជំនាន់ថ្មីៗទាំងនេះ គឺមានការឌីស្សាញចេញជាមួយនិងរូបរាងថ្មីប្លែកខុសពីជំនាន់ច្រើន ក្នុងនោះក៏បូករួមទាំងសមត្ថភាពកម្លាំងម៉ាស៊ីន ហើយនិងប្រព័ន្ធកាមេរ៉ាថតរូបផងដែរ។ ជាមួយនិងវត្តមាន iPhones ថ្មីៗនេះ ក៏មានការពង្រីកទំហំអេក្រង់ ហើយនិងការដាក់អោយដំណើរការនូវបន្ទះឈីប A18 Pro ក៏ដូចជាការបន្ថែមនូវប៊ូតុងថ្មីសម្រាប់ជួយដល់ការថតរូបបានកាន់តែលឿនជាងមុនថែមទៀតផង។
នៅពេលនេះយើងក្រឡេកមកមើលម៉ូដែល iPhone 16 Pro series ទាំងពីរម៉ូដែលជាមុនសិន។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានការបំពាក់នូវបន្ទះអេក្រង់មានទំហំធំជាងជំនាន់មុន ដោយម៉ូដែល iPhone 16 Pro មានអេក្រង់ទំហំ 6.3-អ៊ីង និង iPhone 16 Pro Max គឺមានទំហំធំដល់ទៅ 6.9-អ៊ីង ហើយអេក្រង់ស្មាតហ្វូនទាំងពីរនេះ គឺមានការទ្រទ្រង់ជាមួយនិងមុខងារថ្មីរបស់ Apple ដូចៗគ្នា ហើយនិងមានល្បឿនអេក្រង់ 120Hz ProMotion display ដូចគ្នាផងដែរ។ អេក្រង់ស្មាតហ្វូនថ្មីនេះ គឺមានការឌីស្សាញចេញជាមួយនិងគែមអេក្រង់ស្តើងជាងមុននេះ នឹងមានផ្តល់នូវការបញ្ជាបានរលូនសម្រាប់ការប្រើប្រាស់ថែមទៀតផង។

បងប្អូននៃត្រកូល iPhone 16 Pro series ដែលបង្ហាញវត្តមានឆ្នាំនេះ គឺត្រូវបានក្រុមហ៊ុន Apple ដាក់អោយដំណើរការនៅលើបន្ទះឈីប A18 Pro ដែលមានការផលិតដោយក្រុមហ៊ុន TSMC ដែលដំណើរការបច្ចេកវិទវ្យាថ្មីជំនាន់ទី 2 នៃ 3nm។ បន្ទះឈីបនេះ គឺមាន 6-core CPU, 6-core GPU និង 16-core Neural Engine capable ដែលអាចធ្វើការងារបានលឿនដល់កម្រិត 35 (TOP) Trillion Operations Per Second។
ក្រុមហ៊ុននេះបានបញ្ជាក់ថា ប្រៀបធៀបជាមួយនិង A17 Pro បន្ទះឈីប A18 Pro ថ្មីនេះ គឺមានល្បឿនលឿនជាង 15% ទៅលើ CPU Performance និង 20% ទៅលើ GPU ហើយនិងមានដំណើរការរលូន រួមនិងការសន្សំសំចៃថាមពលបានល្អជាងមុនផងដែរ។ ជាមួយគ្នានៅស្មាតហ្វូនថ្មីនេះ ក៏មានការបង្កើននូវប្រព័ន្ធចាប់សញ្ញា ហើយនិងAdvanced ML Accelerators បានកាន់តែប្រសើរថែមទៀតផង។

iPhone 16 Pro និង Pro Max ក៏ត្រូវបានក្រុមហ៊ុន Apple ធ្វើការបង្កើននូវទំហំកាមេរ៉ា ហើយនិងមានការពង្រឹងទៅលើប្រព័ន្ធចាប់រូបភាពបានធំជាងមុនផងដែរ។ ស្មាតហ្វូនទាំងពីរនេះ គឺមានការបំពាក់នូវកាមេរ៉ាគោលទំហំ 48MP ដែលមានជំនួយដោយសិនស័រ Quad-Pixel Sensor ជំនាន់ទីពីរ រួមជាមួយនិងការគាំទ្រនូវ ProRAW ហើយនិង HEIF photos ជាមួយនិង zero shutter lag ទៀតផង។ បន្ថែមពីនេះក៏នូវមានកាមេរ៉ាទំហំ 48MP ultra-wide និងមួយគ្រាប់ទៀតទំហំ 12MP ហ៊្សូមបាន 5x periscope telephoto lens ដែលប្រើប្រាស់នូវឡែន 120mm zoom ជំនួយដល់ការផលិតរូបភាពដែលមានចម្ងាយឆ្លាយអោយបានកាន់តែស្រួលជាងមុនផងដែរ។
អ្វីដែលមានការចាប់អារម្មណ៌ខ្លាំងនៅលើ iPhone 16 series ឆ្នាំនេះ គឺការប្រើប្រាស់នូវប៊ូតុងថ្មីមួយ ដែលមានការតម្លើងនូវមុខងារថ្មី ដែលជួយអោយការបញ្ជាទៅការថតរូបបានលឿន។ សម្រាប់ប៊ូតុងនេះ ចុចបញ្ជាម្តង គឺបើកកាមេរ៉ា និងអូសពីលើស្មើរនឹងថតរូប ខណៈដែលចុចជាប់លើប៊ូតុងនេះ ស្មើរនឹងការថតវីដេអូ។

បន្ថែមពីនេះជាមួយនិងបន្ទះឈីប A18 Pro នេះ ក៏មានការដាក់បញ្ចូលនូវបច្ចេកវិទ្យាថ្មីសម្រាប់ជំនួយដល់ការថតរូប ជាមួយនិងការផ្តល់នូវជម្រើសពណ៌ធម្មជាតិពិតៗ ហើយនិងមានភាពច្បាស់លាស់ រួមនិងមុខងារថតរូបភាពថ្មីៗទៀតផង។ ជាពិសេសនោះគឺនៅលើស្មាតហ្វូននេះ អាចផលិតវីដេអូបានកម្រិតខ្ពស់ដល់ទៅ 4K ល្បឿន120fps។
ប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូននេះ ក៏មានមុខងារថ្មីអាចទ្រទ្រង់ជាមួយការថតបែបIt spatial audio capture សម្រាប់ប្រើប្រាស់ជាមួយ AirPods ឬ Apple Vision Pro បានផងដែរ។ នៅលើម៉ូដែល Pro Series នេះក៏មានភ្ជាប់ជាមួយនូវមុខងារថ្មី “Visual Intelligence” ដែលអាចធ្វើការនៅលើកាមេរ៉ាបានកាន់តែប្រសើរ ដូចគ្នាទៅនឹង Google Lens អញ្ចឹងដែរ ដោយអនុញាតអោយអ្នកប្រើប្រាស់អាចធ្វើការស្វែងរកនូវព័ត៌មានទីតាំងដែលយើងត្រូវបានលឿនបំផុត។
សម្រាប់ iPhone 16 Pro Max ត្រូវបានក្រុមហ៊ុបបញ្ជាក់ថា គឺមានការប្រើប្រាស់នូវថាមពលថ្មគុណភាពខ្ពស់បំផុត ប្រៀបធៀបជាមួយ iPhone ដែលមាននៅលើទីផ្សារនាពេលកន្លងមក។ នៅលើស្មាតហ្វូននេះមានថ្មធំ ហើយនិងមានការគាំទ្រដោយមុខងារគ្រប់គ្រងថាមពលថ្ម ដែលមាននៅលើបន្ទះឈីប A18 Pro ផងដែរ។ ស្មាតហ្វូនទាំងពីរនេះ គឺមានការទ្រទ្រង់នូបច្ចេកវិទ្យាសាកល្បឿនលឿនដូចគ្នា ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា ប៉ុន្មាននោះទេ។
iPhone 16 Pro Series ដំណើរការនៅលើ iOS 18 ដែលមានការភ្ជាប់នូវមុងងារថ្មីៗជាច្រើន និងរឹតតែមានភាពសំបូរបែប ដែលធានាថា នឹងផ្តល់នូវបទពិសោធន៌កាន់តែប្លែកសម្រាប់អ្នកប្រើប្រាស់។ នៅក្នុងនោះក៏មានការបន្ថែមនូវ Apple Intelligence ដែលការទ្រទ្រង់ដោយ Machine Learning ដែលមាននៅលើបន្ទះឈីប A18 Pro ផ្តល់អោយអ្នកប្រើប្រាស់អាចធ្វើការ writing, summarizing រួមនិង image generation នៅលើស្មាតហ្វូនថ្មីថែមទៀតផង។
ជាមួគ្នានេះ នៅលើស្មាតហ្វូននេះ ក៏មាន Game Mode ផងដែរ។ នៅលើ iOS 18 នេះក៏មានការបន្ថែមនូវមុខងារថ្មីៗ ដែលអាចធ្វើការគ្រប់គ្រងការងារនៅលើអេក្រង់បានកាន់តែប្រសើរ ហើយនិងមានមុខ Crash Detection និង Emergency SOS តាមរយៈ Satellite for added safety ថែមទៀតផង។
iPhone 16 Pro Series គឺមានស៊ុមជុំវិញតួខ្លួនផលិតឡើងពី Titanium កម្រិតទី 5 ដែលផ្តល់នូវភាពធន់ និងមានទម្ងន់កាន់តែស្រាល ហើយថែមទាំងមានការឌីស្សាញជាពិសេសទៀត។ ស្មាតហ្វូននេះ ក៏មានការរចនាពី Ceramic Shield glass ដែលអាចជទតការពារស្មាតហ្វូននេះបានល្អជាងកញ្ចក់ធម្មតាថែមទៀតផង។ នៅលើស្មាតហ្វូនថ្មីនេះក៏មានការបំពាក់នូវបច្ចេកវិទ្យាការពារទឹក និងធូលី IP68 ដែលអាចនៅក្នុងទឹកបានជំរៅ 6 ម៉ែត្រ និងមានរយៈពេល 30 នាទី។ សម្រាប់ខាងក្នុងវិញ គឺមានការប្រើប្រាស់ប្រព័ន្ធបំភាយកំដៅកកើតឡើងវិញ 100%។

iPhone 16 Pro Series មាន 4 ពណ៌ គឺ Deep Black Titanium, Bright White Titanium, Natural Titanium និង Desert Titanium។ សម្រាប់តម្លៃ iPhone 16 Pro series គឺមានតម្លៃចាប់ពី $999 ទៅលើទំហំ 128GB និង iPhone 16 Pro Max ចាប់ពី $1199 ទៅលើ 256GB ហើយនិងមានការ Pre-orders នៅថ្ងៃសុក្រ ក៏ដូចជាដាក់លក់នៅជាផ្លូវការនៅថ្ងៃទី 20 ខែកញ្ញាខាងមុខនេះ។
