
ប៉ុន្មានថ្ងៃនេះ បន្ទាប់ពីមានការព្យាករណ៍ថា Samsung នៅកូរ៉េខាងត្បូង នឹងលក់ស្មាតហ្វូន Galaxy Z Flip3 និង Z Fold3 របសខ្លួនបានចំនួន 1 លានគ្រឿងនោះ នៅថ្ងៃនេះ ព័ត៌មានខាងលើបានក្លាយជាការពិតហើយដោយក្រុមហ៊ុន Samsung បានបញ្ជាក់ថា ខ្លួនពិតជាលក់បានចំនួន 1 លានគ្រឿងដូចការព្យាករណ៍អញ្ចឹង។ ចំនួនតួរលេខនេះ គឺពិតជាលឿនមែនទែន ដោយសារតែស្មាតហ្វូននេះទើបតែបង្ហាញ និងចេញលក់លើទីផ្សាររយៈពេៈខ្លីប៉ុណ្ណោះ។
គួរបញ្ជាក់ថា នៅក្នុងចំណោមស្មាតហ្វូនរបស់ Samsung ដែលលក់បានចំនួនច្រើនបែបនេះ គឺមានតែ Galaxy Note10 និង Galaxy S8 series ប៉ុណ្ណោះ ដែលអាចហក់ឡើងបានចំនួន 1 លានគ្រឿងនៅក្នុងទីផ្សារក្នុងស្រុកបែបនេះ។ ក្រុមហ៊ុន Samsung បានបញ្ជាក់់ថា នៅក្នុងចំណោមស្មាតហ្វូនដែលលក់បាននេះ ស្មាតហ្វូន Galaxy Z Flip3 គឺមានចំនួន 70% ទៅហើយសម្រាប់ស្មាតហ្វូន Galaxy Z Fold គឺអាចលក់បានចំនួនត្រឹមតែ 300,000 នោះទេ។ ចំណុចដែលនាំអោយ Galaxy Z Flip3 អាចលក់បានច្រើនបែបនេះ គឺដផយសាររតែការរចនារូបរាងស្មាតហ្វូននេះមានលក្ខណៈប្លែកជាងមុន ជាពិសេស គឺតម្លៃរបស់វា ប្រហាក់ប្រហែលគ្នាជាមួយនិងតម្លៃរបស់ Galaxy S21។

ក្រុមហ៊ុន Samsung បានបន្ថែមថា អ្នកទិញស្មាតហ្វូន Galaxy Z Flip3 ចំនួន 54% ភាគច្រើន គឺជាយុវវ័យដែលតែងតែគាំទ្រដល់ Generation Z។ ពួរគេភាគច្រើនគឺកើតឡើងនៅក្នុងទស្សវត្យឆ្នាំ 1980s ឬក៏ក្មេងៗជាងនេះ ហើយពួយគេចូលចិត្តទូរស័ព្ទបត់បានបែបនេះ ព្រោះគេគិតថា វាសក្តិសមសម្រាប់អាយុកាលរបស់ពួកគេ។

ជាពិសេស ក្រុមហ៊ុន Samsung ក៏មានផ្តល់ជូននូវកម្មវិធី Trade-In ដែលមានរយៈពេលយូរដល់ដំនាច់ខែតុលាទៀតផង ដូច្នេះប្រជាជនកូរ៉េខាងត្បូងដែលមានសមាតហ្វូនចាស់ៗ ក៏នឹងអាចធ្វើកការផ្លាស់ប្តូរទៅកាន់ស្មាតហ្វូន Z Flip3 ឬ Z Fold3 ដោយក្រុមហ៊ុននឹងការបញ្ចុះតម្លៃជូនជាពិសេសផងដែរ។ អ្វីដែលគូរអោយកត់សំគាល់នោះ ក្រុមហ៊ុន Samsung ក៏និងមានការប្តូរសម្រាប់ទូរស័ព្ទ iPhone XS or XR ទៀតផង។
