
គិតមកដល់ពេលនេះ បើនិយាយពីការបង្ហាញវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បាននៅលើទីផ្សារស្មាតហ្វូន គឺមានរយៈពេលយូរមកហើយ ខណៈដែលការប្រកួតប្រជែងក៏មានច្រើនផងដែរ។ ថ្មីៗនេះក្រុមហ៊ុន Samsung ទើបតែបញ្ចេញនូវស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មី Galaxy Z Flip 7 នៅលើទីផ្សារសកលហើយម៉ូដែលនេះ ក៏មានដាក់លក់នៅលើទីផ្សារជាច្រើនរួចហើយ។ ជាមួយនិងម៉ូដែលថ្មីនេះ គឺមានការអាប់ដែតខ្លាំងមែនទែនប្រៀបធៀបជាមួយនិងជំនាន់មុន។
ការឌីស្សាញ៖
មិនដូចគ្នាជាមួយនិងម៉ូដែល Notebook Style Folding នោះទេ! ជាមួយនិងវត្តមានរបស់ស្មាតហ្វូន Clamshell Folding Flip នេះ គឺពិតជាពិសេសមែនទែនដោយក្រុមហ៊ុន Samsung បានធ្វើការជួសជុលទៅលើចំណុចខ្វះខាតជាច្រើនសម្រាប់ Galaxy Z Flip 7 នេះ ដើម្បីផ្តល់អោយអ្នកប្រើប្រាស់ងាយស្រួលដាក់ក្នុងហោប៉ៅ។ នៅលើអេក្រង់ខាងក្រៅស្មាតហ្វូននេះ គឺមានការផ្តល់ជូននូវអេក្រង់ពេញតែម្តង។ ម៉ូដែលនេះក៏ជាស្មាតហ្វូនអេក្រង់បត់ដែលស្ថិតនៅក្នុងប្រភេទ Ultra Premium Flagship ផងដែរ។ ជាមួយតម្លៃសមរម្យរបស់ Galaxy Z Flip 7 ក៏អាចធ្វើអោយអ្នកប្រើប្រាស់មានការពេញចិត្តច្រើនដូចគ្នា សម្រាប់ Galaxy Z Fold series ជាពិសេស គឺមានបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃច្រើនតែម្តង។

ភាពធន់៖
ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ត្រូវបាន Samsung ពង្រឹងទៅលើភាពធន់ខ្លាំងជាងមុន ជាពិសេសទៅលើការប្រើប្រាស់នុវគន្លឹះបត់ ហើយនិងបច្ចេកវិទ្យាអេក្រង់។ នៅលើផ្នែកខាងមុខរបស់ Galaxy Z Flip 7 គឺមានការបំពាក់នូវអេក្រង់រឹងមាំ Ultra-Thin Glass (UTG), ខណៈដែលខ្នងក្រោយស្មាតហ្វូននេះ គឺប្រើប្រាសនូវកញ្ចក់ការពារឆ្កូត Corning Gorilla Glass Victus 2 ហើយថែមទាំងមានបច្ចេកវិទ្យាការពារទឹកកម្រិត IP48 rating ថែមទៀតផង។ ថ្មីៗនេះ JerryRigEverything ក៏បានតេស្តភាពធន់ទៅលើស្មាតហ្វូន Z Flip 7 នេះផងដែរ។ ក្រុមហ៊ុន Samsung ក៏បានបញ្ជាក់ដែរថា ស្មាតហ្វូន Z Flip 7 អាចកាច់បត់បាន 500,000 ដង។
បន្ទះឈីប៖
ក្រៅពីភាពធន់នេះ នៅលើ Galaxy Z Fold 7 ដែលបានបង្ហាញវត្តមាននៅឆ្នាំនេះ ក៏ត្រូវបានក្រុមហ៊ុនគិតគូរពីការសន្សំសំចៃទៅលើតម្លៃផងដែរ។ ស្មាតហ្វូននេះត្រូវបាន Samsung ដាក់អោយប្រើប្រាស់ជាមួយនិងបន្ទះឈីប Exynos 2500 ដែលជាកំពូលបន្ទះឈីប ដែលមានអភិវឌ្ឍដោយខ្លួនឯងថែមទៀតផង។ សម្រាប់ឈីបនេះ បើទោះបីជាមានការលើកឡើងថា មានសមត្ថភាពទាបជាងបន្ទះឈីប Snapdragon 8 Elite for Galaxy ក៏ដដោយ ទៅលើការប្រើប្រាស់ ក៏ដូចជាការលេងហ្គេមនៅលើស្មាតហ្វូនដែលបំពាក់ឈីប គឺពិតជាខ្លាំង អាចអូសហ្គេមបានរលូន ជាពិសេសគឺមាន UI រត់បាន super smooth តែម្តង។

ប្រព័ន្ធកាមេរ៉ា៖
ជាមួយនិងតម្លៃនេះ ស្មាតហ្វូណអេក្រង់បត់បាន Galaxy Z Flip 7 គឺត្រូវបានក្រុមហ៊ុន Samsung នៅតែបន្តប្រើប្រាស់នូវកាេមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីមានទំហំ 12MP ultra wide angle។ អ្នកប្រើប្រាស់អាចប្រើប្រាស់កាមេរ៉ានៅលើ Galaxy Z Flip 7 នេះដូចជា Camcorder ទៀតផង។ បន្ថែមពីនេះ លោកអ្នកក៏អាចប្រើប្រាស់នូវកាមេរ៉ាក្រោយធ្វើកាមេរ៉ាថត Selfie បានផងដែរ ដោយប្រើប្រាស់អេក្រង់ខាងក្រៅ ធ្វើជាង “viewfinder”។ និយាយទៅសម្រាប់ម៉ូដែលថ្មីនេះ គឺពិតជាស្អាត និងទាក់ទាញមែនទែន សម្រាប់ការកម្សាន្តសប្បាយៗ។

ជម្រើសពណ៌៖
សម្រាប់ចំណុចទាក់ទាញមួយទៀតនៅលើស្មាតហ្វូនអេក្រង់បត់បានថ្មី Galaxy Z Flip 7 នេះ គឺទៅលើជម្រើសពណ៌តែម្តង។ ជាមួយនិងវត្តមាននោលើទីផ្សារឆ្នាំនេះ ក្រៅតែពីការអាប់ដែតទៅលើផ្នែករឹង ផ្នែកទន់ និងកម្លាំងម៉ាស៊ីនហើយនោះ នៅលើស្មាតហ្វូនអេក្រង់ម៉ូដែល Flip គឺត្រូវបានក្រុមហ៊ុន Samsung បញ្ចេញជាមួយនិងពណ៌ស្រស់ស្អាតៗជាច្រើនសម្រាប់ជាការឆ្លើយតបទៅនឹងតម្រូវការរបស់យុវវ័យសម័យថ្មី។
