នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានការបែកធ្លាយនូវព័ត៌មានរបស់ស្មាតហ្វូន iPhone 18 Pro ស្ថិតនៅលើចំណងជើងសារព័ត៌មានធំៗជាច្រើន ដោយនៅក្នុងនោះ មានការបង្ហាញថា ស្មាតហ្វូនថ្មីនេះ មាន 4 ពណ៌ ក្នុងនោះ ក៏មានពណ៌ក្រហម (Dark Red) ហើយនឹងមានការបំពាក់នូវកាមេរ៉ា Variable-Aperture ផងដែរ។ ផ្អែកតាមការបែកធ្លាយមួយចេញពីអ្នកទម្លាយ Digital Chat Station (DCS) ពេលនេះ ក៏បានចែករំលែកនូវព័ត៌មានលម្អិតជាមួយនឹងរូបភាពរបស់ស្មាតហ្វូននេះផងដែរ។

គូរបញ្ជាក់ថា កាលពីដើមឆ្នានេះ ស្មាតហ្វូនជំនាន់ថ្មី iPhone 18 Pro នេះ នឹងមានការបំពាក់នូវបន្ទះឈីប A20 Pro ជាមួយនឹងដំណើរការ 2nm ហើយក៏មានការ upgrade ទៅលើកាមេរ៉ារបស់វាផងដែរក្នុងនោះមាន Variable-Aperture System និងការពង្រឹងទៅលើ Image Sensors ដែលស្ថិតនៅក្នុងការតេស្តផងដែរ។ ជាមួយគ្នានេះ មានការរបាយការណ៍ដាច់ដោយឡែកមួយទៀត បានបញ្ជាក់ថា ក្រុមហ៊ុន Apple អាចនឹងប្រើប្រាស់នូវកាមេរ៉ាទំហំ 48MP ហើយកាមេរ៉ាសរុបរបស់វាមានចំនួន 3 គ្រាប់។
សូមជំរាបថា នៅក្នុងព័ត៌មានថ្មីរបស់អ្នកទម្លាយ DCS នេះ ក៏បានចែករំលែកនូវព័ត៌មាននៃទំហំថាមពលថ្មផងដែរ។ តាមការទម្លាយចេញពីអ្នកបែកធ្លាយនេះ គំរូនៃថាមពលថ្មនៃ Chinese version របស់ស្មាតហ្វូន iPhone 18 Pro នេះ មានថាមពលថ្មទំហំ 4,056mAh ខណៈលដែល version សហរដ្ឋអាមេរិក មានថាមពលថ្មទំហំ 4,288mAh ។ សម្រាប់ iPhone 18 Pro នេះ ប្រហែលជាមិនទទួលបាននូវការឌីស្សាញច្រើននោះទេបើធៀបទៅនឹងម៉ូឌែលជំនាន់មុន។

តាមដំណឹងចុងក្រោយ បាននិយាយថា ក្រុមហ៊ុន Apple មានគម្រោងក្នុងការ upgrade កាន់តែខ្លាំងសម្រាប់ iPhone 2027 ដែលជាខួប 20 ឆ្នាំនោះ។ ខណៈពេលដែលការបែកធ្លាយនៃគំរូជាច្រើនមុននេះ បែកធ្លាយនោះ អាចនឹងមានការផ្លាស់ប្តូរកាន់តែច្រើនបន្ថែមទៀតមុនការផលិតទ្រង់ទ្រាយធំខាងមុខនេះ៕
