ស្វែងរកពួកយើង:

តម្លៃជួសជុល OPPO Find X8 និង Find X8 Pro ត្រូវបានបង្ហាញចេញហើយ!

ដោយ

Koun Jab Luffy

01 វិច្ឆិកា 2024 09:01 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន OPPO បានប្រកាសចេញនូវស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតរបស់ខ្លួននៃត្រកូល Find X8 series នៅលើទីផ្សារប្រទេសចិនហើយ។ មកដល់ថ្ងៃនេះ ស្មាតហ្វូនថ្មីនេះ ក៏មានការដាក់លក់ជាផ្លូវការណ៌នៅលើទីផ្សាររួចហើយផងដែរ។ ជាមួយនិងវត្តមានរបស់ស្មាតហ្វូនថ្មីនេះ ក្រុមហ៊ុន OPPO ក៏បានបញ្ចេញនូវតម្លៃនៃការជួសជុលទៅលើស្មាតហ្វូន Find X8 និង Find X8 Pro ថ្មីនេះផងដែរ។
OPPO Find X8
អេក្រង់មានតម្លៃ 1050 យ៉ន់ ($148), បន្ទះឈីបមានតម្លៃចន្លោះ 2280 យ៉ន់ទៅ 3180 យ៉ន់ ($320-$447) ផ្អែកលើអង្គចងចាំ និងទំហំរ៉េម, ថាមពលថ្មតម្លៃថាមពលថ្ម និងស្រោមការពារថ្មមានតម្លៃ 290 យ៉ន់ ($41), ថ្មមានតម្លៃ 199 យ៉ន់ ($28), កាមេរ៉ាមុខមានតម្លៃ 225 យ៉ន់ ($32), កាមេរ៉ា ultra-wide-angle មានតម្លៃ 150 យ៉ន់ ($21), កាមេរ៉ា wide-angle camera មានតម្លៃ 400 យ៉ន់ ($56), Telephoto camera មានតម្លៃ 290 យ៉ន់ ($41), ឆ្នាំងសាក Power adapter មានតម្លៃ 199 យ៉ន់ ($28) និងខ្សែរសាកមានតម្លៃ 49 យ៉ន់ ($7)។
Article image
OPPO Find X8 Pro
បន្ទះអេក្រង់មានតម្លៃ 1450 យ៉ន់ ($204), បន្ទះឈីប Motherboard មានតម្លៃ 2550 យ៉ន់-3550យ៉ន់ ($358-499) ផ្អែកលើទំហំអង្គចងចាំ និងទំហំរ៉េម, ថាមពលថ្ម និងស្រោមការពារថ្ម មានតម្លៃ 390 យ៉ន់ ($55), ថ្មទំហំ 199 យ៉ន់ ($28), កាមេរ៉ាមុខទំហំ 225 យ៉ន់ ($32), កាមេរ៉ា ultra-wide-angle មានតម្លៃ 150 យ៉ន់ ($21), កាមេរ៉ា wide-angle camera មានតម្លៃ 520 យ៉ន់ ($74), កាមេរ៉ា telephoto camera មានតម្លៃ 290 យ៉ន់ ($41), កាមេរ៉ា super-telephoto camera មានតម្លៃ 320 យ៉ន់ ($55), ឆ្នាំងសាកមានតម្លៃ 199 យ៉ន់ ($28) ខណៈដែលខ្សែរសាក 49 យ៉ន់ ($7)។
Article image
សូមជំរាបថា តម្លៃខាងលើនេះ គឺជាតម្លៃជួសជុលស្មាតហ្វូននេះនៅក្នុងទីផ្សារប្រទេសចិនប៉ុណ្ណោះ។ សម្រាប់ទីផ្សារសកល នៅមិនទាន់ដឹងនោះទេ ប៉ុន្តែមានការព្យាករណ៌ថា តម្លៃអាចនឹងមានការកើនឡើងជាងតម្លៃក្នុងប្រទេសចិន។ យោងតាមការទម្លាយថ្មីៗនេះ បានអោយដឹងថា OPPO នឹងមានការប្រកាសចេញនៅលើទីផ្សារសកលទៅលើស្មាតហ្វូនជំនាន់ថ្មី Find X8 series នេះ នៅខែវិច្ឆិកាខាងនេះហើយ។
Article image