ស្វែងរកពួកយើង:

តម្លៃថេប្លេតជំនាន់ថ្មី Galaxy Tab S10 Series នៅអាមេរិក មិនឡើងថ្លៃនោះទេ

ដោយ

Koun Jab Luffy

26 កញ្ញា 2024 11:21 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា នឹងមានការប្រកាសចេញនូវថេប្លេតជំនាន់ថ្មីរបស់ខ្លួន Galaxy Tab S10 Series នៅលើទីផ្សារនាពេលឆាប់ៗនេះហើយ ដោយឆ្នាំនេះ ក្រុមហ៊ុននឹងដាក់លក់ជាមួយតម្លៃខ្ពស់ជាងមុននៅលើទីផ្សារមួយចំនួននៅតំបន់អឺរ៉ុបដែលមានដូចជាប្រទេសស្វីសជាដើម។ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ត្រូវបានក្រុមហ៊ុននេះបញ្ជាក់ថា នឹងមិនប្រែប្រួលទេ ដោយក្រុមហ៊ុនមិនតម្លើងថ្លៃនោះទេ។
យោងតាមការបង្ហាញនៅលើផេកផ្លូវការរបស់ក្រុមហ៊ុន Samsung website បានអោយដឹងថា ថេប្លេត Tab S10+ គឺនឹងមាន 2 ទំហំ ខណៈដែល Tab S10 Ultra នឹងមាន 3 ទំហំ ប៉ុន្តែមិនមានការបញ្ជាក់ពីម៉ូដែលស្តង់ដារ Tab S10 នោះទេសម្រាប់ឆ្នាំនេះ។ បើតាមសេចក្តីរាយការណ៌របស់ Samsung នាពេលកន្លងមក បាននិយាយថា ខ្លួននឹងប្រើប្រាស់បន្ទះឈីប Mediatek នៅលើថេប្លេតជំនាន់ថ្មីរបស់ខ្លួន ជំនួសអោយម៉ូដែលមុនៗដែលធ្លាប់តែប្រើប្រាស់នូវបន្ទះឈីប Exynos ឬ បន្ទះឈីប Snapdragon។
Article image
មានការព្យាករណ៌ថា ក្រុមហ៊ុន Samsung នឹងប្រើប្រាស់បន្ទះឈីប Dimensity 9300+ ខណៈដែលបន្ទះឈីប Dimensity 9400 ក៏ត្រៀមប្រកាសចេញនាពេលខាងមុខនេះហើយ។ មានការសង្ស័យថា Samsung ក៏អាចនឹងប្រើប្រាស់ឈីបថ្មីនេះដែរ។ សូមជំរាបថា Samsung Galaxy Tab S10 Series គឺនឹងបង្ហាញវត្តមានជាមួយនិង Galaxy AI ហើយក្រុមហ៊ុននេះក៏បានដាក់អោយមានការបញ្ជាទិញផងដែរ។ ដូច្នេះសម្រាប់ប្រកាសចេញគឺនៅមិនយូរនោះទេ។
Article image
ការបែកធ្លាយខាងលើនេះ ក្រុមហ៊ុន Samsung ក៏បានទម្លាយនូវតម្លៃរបស់ Galaxy S24 FE ផងដែរ។ ស្មាតហ្វូននេះ នឹងមានតម្លៃ $649.99 ទៅលើម៉ូដែល 128GB ខណៈដែល $709.99 សម្រាប់ទំហំ 256GB។ ស្មាតហ្វូននេះ នឹងមានពណ៌ Blue, Graphite, Silver និង Lime Green។ នៅលើផេកនេះបញ្ជាក់ថា អ្នកបញ្ជាទិញ នឹងទទួលបានស្មាតហ្វូននៅថ្ងៃទី 3 ខែតុលខាងមុខនេះផងដែរ។
តម្លៃថេប្លេតជំនាន់ថ្មី Galaxy Tab S10 Series នៅអាមេរិក មិនឡើងថ្លៃនោះទេ