ស្វែងរកពួកយើង:

តម្លៃ Huawei Nova 13 series ត្រូវបានទម្លាយចេញនៅមុនការប្រកាសជាផ្លូវការណ៌

ដោយ

Koun Jab Luffy

18 តុលា 2024 08:41 ព្រឹក

អាន 2 នាទី

Article image
នោពេលនេះ ក្រុមហ៊ុន Huawei បានចាប់ផ្តើមទម្លាយចេញនូវតម្លៃរបស់ស្មាតហ្វូន Nova 13 Series ជាលើកដំបូងហើយ។ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងមានតម្លៃក្រោម 3000 យ៉ន់។ តម្លៃនេះ ត្រូវបានគេមើលឃើញថា គឺហាក់ដូចជាមិនខុសប្លែកខ្លាំងបើធៀបជាមួយនឹងស្មាតហ្វូនជំនាន់មុននោះទេ។ តម្លៃខាងលើនេះត្រូវបានមើលឃើញនៅលើរូបភាព Poster ថ្មីមួយរបស់ស្មាតហ្វូន  Nova 13 series ដែលបានចែករំលែក នៅលើហាង Huawei Mall ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះផ្ទាល់តែម្តង។
តាមរយៈនៃរូបភាពផ្សព្វផ្សាយថ្មីនេះ ក៏មានការភ្ជាប់ជាមួយនឹងសំណួរថា “Price: ¥2??9/¥3??9 | Pre-order to win a gift | Post your order and stand a chance to win starry handbags” ផងដែរ។ សម្រាប់តម្លៃ 2xx9 យ៉ន់ គឺត្រូវបានគេជឿជាក់ថា គឺទៅម៉ូដែល Standard ខណៈដែលតម្លៃ 3xx9 យ៉ន់គឺទៅលើម៉ូដែល Pro។ មុននេះមានការព្យាករណ៌ថា ស្មាតហ្វូន Huawei Nova 13 series នេះ នឹងមានតម្លៃក្រោម 3000 យ៉ន់ប៉ុណ្ណោះ។ សូមជំរាបថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Huawei បានបង្ហាញនូវស្មាតហ្វូនចំនួន 3 ម៉ូឌែលនៅក្នុងត្រកូលស្មាតហ្វូន Nova 12 series ដែលមានដូចជាម៉ូដែល Standard, Pro និង Ultra។ សម្រាប់ Lite version របស់ស្មាតហ្វូននេះ ក៏បានបង្ហាញខ្លួនផងដែរ។
Article image
ខាងក្រោមនេះ គឺជាតម្លៃចាប់ផ្តើមរបស់ស្មាតហ្វូនទាំងនេះ។ Nova 12 Lite (256GB) មានតម្លៃ 2499 យ៉ន់ និង Nova 12 (256GB) មានតម្លៃ 2999 យ៉ន់ ហើយនិង Nova 12 Pro (256GB) មានតម្លៃ  3999 យ៉ន ខណៈដែល Nova 12 Ultra (512GB) មានតម្លៃ 4699 យ៉ន់។ ប្រៀបធៀបតម្លៃនៅលើរូបភាព Poster ថ្មីនេះ គេអាចសន្និដ្ឋានថា ស្មាតហ្វូន Nova 12/12 Pro និងស្មាតហ្វូន Nova 13 series នេះ អាចនឹងមានតម្លៃដូចគ្នា។
Article image
យោងតាមការបែកធ្លាយកន្លងមក គឺមានការបញ្ជាក់ថា ស្មាតហ្វូន Huawei Nova 13 series នឹងបង្ហាញខ្លួននៅថ្ងៃទី 22 ខែតុលានេះ ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ HarmonyOS NEXT ហើយនៅក្នុងនោះក៏មាននិយាយទៀតថា ស្មាតហ្វូនថ្មីនេះនឹងបំពាក់នូវ HarmonyOS 4.4 software system ថែមទៀតផង។ បន្ថែមពីនេះនៅលើស្មាតហ្វូននេះ ក៏នឹងមានការ upgrade ទៅលើកាមេរ៉ា និងមុខងារពង្រឹងការថតរូបភាពកាន់តែខ្លាំង។ ស្មាតហ្វូន Huawei Nova 13 series នឹងបំពាក់នូវបន្ទះឈីប Kirin 5G ដែលគាំទ្រជាមួយនឹងសមត្ថភាពកាន់តែខ្លាំងក្លាក្នុងការប្រើប្រាស់៕
តម្លៃ Huawei Nova 13 series ត្រូវបានទម្លាយចេញនៅមុនការប្រកាសជាផ្លូវការណ៌