
ថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែប្រកាសចេញនូវស្មាតវ៉ចស៊េរីថ្មីរបស់ខ្លួនម៉ូដែល Watch Fit 4 ហើយស្មាតវ៉ចថ្មីនេះ ក៏ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើប្រាស់ជាច្រើន ដោយសារតែការឌីស្សាញរូបរាងដ៏ល្អឥតខ្ចោះ និងមុខងារសំខាន់ៗជាច្រើនទៀត។ស្មាតវ៉ច Huawei Watch Fit 4 នឹងមកដល់កម្ពុជានាពេលឆាប់ៗនេះ ហើយទាំងនេះគឺជាលក្ខណៈពិសេសទាំង 5 របស់ស្មាតវ៉ចWatch Fit 4 ។
តោះមកដឹងពីលក្ខណៈពិសេសទាំង 5 របស់ស្មាតវ៉ច Watch Fit 4
•ការឌីស្សាញរូបរាងស្លីម
ស្មាតវ៉ច Watch Fit 4 នេះ មានរូបរាងស្លីម ជាមួយនឹងស្ទាយ៍ដ៏ទាក់ទាញ មានកម្រាស់ 9.5mm និងមានការឌីស្សាញទម្រង់ 3D Wing ថែមទៀតផង។ បន្ថែមពីនេះ ស្មាតវ៉ចថ្មីនេះ ក៏មានអេក្រង់ HD ដែលគាំទ្រជាមួយនឹងគែម bezels កម្រាស់ស្តើង ហើយនិងមានជម្រើស 4 ពណ៌ ដ៏ស្រស់ស្អាត រួមមានដូចជា ពណ៌ស្វាយ ស ខ្មៅ និងប្រផេះ។ ស្មាតវ៉ចនេះមានខ្សែប្រភេទ Fluoroelastomer និង Nylon។
•មុខងារថែរក្សាសុខភាពកម្រិតខ្ពស់
Fit Watch Faces: ផ្តល់នូវភាពងាយស្រួលក្នុងការកែប្រែទៅលើមុខនាឡិកា។ លោកអ្នកអាចធ្វើការជ្រើសរើសនូវស្ទាយ៍ជាច្រើនទៅតាមចំណង់ចំណូលចិត្តរបស់អ្នក។
Powerful Barometer: ស្មាតវ៉ច Watch Fit 4 នេះ ក៏មានបំពាក់នូវឧបករណ៍វាស់ស្ទង់កម្រិតខ្ពស់ដែលទ្រទ្រង់ទៅលើមុខងារ Fitness Modes ជាច្រើនដូចជាការឡើងជណ្តើរ ការឡើងភ្នំ និងការជិះស្គីជាដើម។ ជាពិសេស គឺមុខងារ អាចធ្វើការវាស់ទៅលើព័ត៌មានបរិយាកាសខាងក្រៅ ទិន្នន័យទម្រង់ Real-Time ជាដើម។ អ្នកប្រើប្រាស់ ក៏អាចធ្វើការរៀបចំនូវផែនការក្នុងការហ្វឹកហាត់បានយ៉ាងល្អថែមទៀតផង។
•ការគ្រប់គ្រងមុខងារថែរក្សាសុខភាពកាន់តែងាយស្រួល
នៅលើស្មាតវ៉ចនេះ ក៏មានមុខងារ AI ជាច្រើន ដែលអាចក្លាយជាគ្រូបង្វឹកដ៏ល្អរបស់អ្នក ការវិភាគទៅលើទិន្នន័យ សកម្មភាពកីឡា 100+ Workout Modes ការតាមដានទៅលើកាឡូរី និងការប្រើប្រាស់នូវកម្មវិធី Emotional Well-being app ផងដែរ។ ស្មាតវ៉ចនេះ ក៏ទ្រទ្រង់ទៅលើមុខងារជាច្រើនទៀតដូចជា sleep health, heart rate, SpO2, Pulse Wave Arrhythmia analysis ហើយអ្វីដែលពិសេសនោះ វាក៏មានបំពាក់នូវកម្មវិធីថ្មីមួយទៀតហៅថា Health Insights app ក្នុងការផ្តល់ទិន្នន័យសុខភាពបានលឿនជាងមុនថែមទៀត។

•ថាមពលថ្មប្រើប្រាស់ដល់ទៅ 10 ថ្ងៃ
ស្មាតវ៉ច Huawei Watch Fit 4 នេះ អាចប្រើប្រាស់ថាមពលថ្មបានដល់ទៅ 10 ថ្ងៃ និងចំណាយពេលក្នុងការសាកថ្មពេញរយៈពេល 75 នាទី។ សម្រាប់ការសាកថ្មត្រឹមតែ 10 នាទី អាចប្រើប្រាស់បានពេញមួយថ្ងៃ នេះគឺដោយសារតែបច្ចេកវិទ្យានៃឆ្នាំងសាក Huawei Watch Wireless SuperCharger ជំនាន់ទី 2 ។

•ភាពងាយស្រួលក្នុងការប្រើប្រាស់ការងារប្រចាំថ្ងៃ
ស្មាតវ៉ច Watch Fit 4 នេះ ក៏មានទ្រទ្រង់ទៅលើមុខងារសំខាន់ៗជាច្រើនដូចជា voice notepad, quick message replies, Bluetooth calling, watch screenshots និង remote shutter ដែលធ្វើអោយការប្រើប្រាស់ការងារប្រចាំថ្ងៃរបស់អ្នកកាន់តែងាយស្រួលដោយមិនចាំបាច់មានស្មាតហ្វូនជាប់ខ្លួននោះទេ។ វាគឺជាដៃគូដ៏សក្តិសមរបស់អ្នក៕
