ស្វែងរកពួកយើង:

តើកាមេរ៉ាស្មាតហ្វូនស៊េរីថ្មី iPhone 17 នឹងមានការបំពាក់នូវមុខងារថ្មីៗអ្វីខ្លះ?

ដោយ

Koun Jab Luffy

05 ឧសភា 2025 08:58 ព្រឹក

អាន 3 នាទី

Article image
គិតមកដល់ថ្ងៃនេះ គឺនៅសល់ពេលជាច្រើនខែទៀត ទំរាំដល់ពេលដែលស្មាតហ្វូនស៊េរីថ្មី iPhone 17 បង្ហាញខ្លួនជាផ្លូវការនោះ ប៉ុន្តែមកដល់ពេលនេះ ក៏មានការបែកធ្លាយជាច្រើន ដែលបង្ហាញអំពីការផ្លាស់ប្តូរថ្មីទៅលើកាមេរ៉ារបស់ស្មាតហ្វូននេះផងដែរ។ យោងតាមការចេញផ្សាយព័ត៌មានថ្មីៗនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន Apple អាចនឹងបន្ថែមនូវមុខងារកាមេរ៉ាថ្មី និងការផ្លាស់ប្តូរទៅលើការឌីស្សាញសម្រាប់កាមេរ៉ាទៅលើស្មាតហ្វូនថ្មីនេះផងដែរ។
ស្មាតហ្វូន iPhones ទាំង 4 ដែលនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2025 នេះ គឺអាចនឹងមានការបំពាក់នូវកាមេរ៉ាខាងមុខទំហំ 24-Megapixel ដែលមានការពង្រឹកបន្ថែមពីលើជំនាន់មុនដែលមានកាមេរ៉ាទំហំ 12-Megapixel ប៉ុណ្ណោះ។ ស្មាតហ្វូនថ្មីនេះ នឹងបង្កើនសមត្ថភាពទៅលើកាមេរ៉ាខាងមុខសម្រាប់ការថតរូបភាពនៅកន្លែងដែលមានពន្លឺទាប និងច្បាស់ថែមទៀតផង។ ពេលនេះ គឺជាលើកដំបូងបំផុតហើយសម្រាប់ស្មាតហ្វូន iPhone 17 Pro និង Pro Max ដែលនឹងមានការបំពាក់នូវកាមេរ៉ាទំហំ 48-Megapixel lenses, 48-megapixel Fusion lens, 48-megapixel Ultra Wide lens និង 48-megapixel Tetraprism Telephoto lens។
Article image
សូមជំរាបថា Ultra Wide lens ក៏ធ្លាប់បានដាក់អោយប្រើប្រាស់នៅលើស្មាតហ្វូន iPhone 16 Pro រួចហើយ ខណៈដែល Telephoto lens វិញ គឺនឹងមានការអាប់ដេតទៅលើមុខងារជាច្រើន សម្រាប់ឆ្នាំ 2025 នេះ។ ក្រុមហ៊ុន Apple ក៏មានគម្រោងក្នុងការផ្តោតទៅលើការវីដេអូសម្រាប់ឆ្នាំនេះផងដែរ ដោយនៅលើស្មាតហ្វូន iPhone 17 Pro‌ ក៏អាចនឹងមានការទ្រទ្រង់ទៅលើ 8K video recording ដែលមានការកើនឡើងពី 4K នៅក្នុងស្មាតហ្វូនត្រកូល iPhone 16 Pro‌ ដែលប្រកាចេញកាលពីឆ្នាំមុន ។ ស្មាតហ្វូននេះ ក៏អាចនឹងមានទ្រទ្រង់ទៅលើ dual video recording ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការថតវីដេអូទាំងកាមេរ៉ាខាងមុខ និងកាមេរ៉ាខាងក្រោយនៅក្នុងពេលដូចគ្នាសម្រាប់ការចែករំលែកនៅលើបណ្តាញសង្គមផងដែរ។
ថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូន ‌iPhone 17 Pro‌ អាចនឹងបំពាក់នូវ mechanical apertureដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការកែប្រែទៅលើពន្លឺចូលទៅក្នុង lens ថែមទៀតផង។ ក្រុមហ៊ុន Apple ធ្លាប់ប្រើប្រាស់នូវ fixed apertures អស់ពេលជាយូរហើយ ប៉ុន្តែសម្រាប់ variable aperture អនុញ្ញាតអោយការថត depth-of-field កាន់តែអស្ចារ្យថែមទៀត។ ជាមួយនឹងការពង្រឹងទៅលើកាមេរ៉ានេះ ស្មាតហ្វូននេះ ក៏អាចនឹងមានការឌីស្សាញថ្មីទៅលើកាមេរ៉ាផងដែរ។ ជំនួសអោយការប្រើប្រាស់នូវកាមេរ៉ារូបរាងជាការ៉េនោះ ក្រុមហ៊ុន Apple អាចនឹងប្រើប្រាស់នូវរូបរាងចតុកោណកែងវិញ។
Article image
ដោយសារតែទំហំផ្នែកខាងក្នុងមានកំណត់នោះ ស្មាតហ្វូន iPhone 17 Air នឹងបំពាក់នូវកាមេរ៉ាទំហំ 48-Megapixel Fusion តែមួយគ្រាប់ប៉ុណ្នោះ ហើយស្មាតហ្វូននេះ គឺមិនមានកន្លែងសម្រាប់បំពាក់នូវ Ultra Wide lens ឬ Telephoto lens នោះទេដោយសារតែក្រុមហ៊ុន Apple ផលិតស្មាតហ្វូន iPhone 17 Air នេះ គឺស្តើងមែនទែន។ យោងតាមពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានកម្រាស់ 5.5mm ។ ជាមួយនឹងកាមេរ៉ាតែមួយគ្រាប់នោះ ស្មាតហ្វូន ‌iPhone 17 Air‌ មិនអាចថតវីដេអូ spatial video នោះទេ។
Article image
ក្រៅពីការបង្កើនកាមេរ៉ាខាងមុខទំហំ 24-Megapixel នោះ យើងនៅមិនទាន់បានដឹងព័ត៌មានច្រើនទៀតអំពីស្មាតហ្វូន iPhone 17 នោះទេ។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន iPhone 17 នេះ នឹងដូចទៅនឹងកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន iPhone 16 ហើយវាក៏មានការឌីស្សាញកាមេរ៉ាខាងក្រោយ 2 គ្រាប់ផងដែរ។ ស្មាតហ្វូន ‌iPhone 17‌ នេះអាចនឹងមានកាមេរ៉ាទំហំ 48-megapixel Fusion lens និង a 12-Megapixel Ultra Wide lens ៕
តើកាមេរ៉ាស្មាតហ្វូនស៊េរីថ្មី iPhone 17 នឹងមានការបំពាក់នូវមុខងារថ្មីៗអ្វីខ្លះ?