តើដឹងទេថា iPhone 18 មានអ្វីពិសេសខ្លះ?

គ្រប់ iPhone ដែលចេញលក់នៅលើទីផ្សារនាពេលថ្មីៗនេះ បានក្លាយជាជម្រើសមួយសម្រាប់អតិថិជនជាច្រើនដោយសារតែស្មាតហ្វូននេះ បានរក្សានូវតុល្យភាពនៃមុខងារថ្មីៗ និងភាពងាយស្រួលក្នុងការប្រើប្រាស់។ នៅពេលនេះ មានពាក្យចចាមអារ៉ាមជាច្រើនដែលបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី iPhone 18 នេះ នឹងមានលក្ខណៈសម្បត្តិមួយចំនួនដែលត្រូវ upgrade កាន់តែប្រសើរជាងមុនផងដែរ។ ខាងក្រោមនេះ គឺជាចំណុចពិសេសខ្លះៗ ដែលមាននៅលើ iPhone 18
1. ពេលវេលានៃការប្រកាសជាផ្លូវការណ៌ អស់រយៈពេលជាច្រើនឆ្នាំមកហើយ អតិថិជនជាច្រើនរំពឹងថា ស្មាតហ្វូន iPhones ថ្មីនឹងបង្ហាញខ្លួននៅក្នុងខែកញ្ញាជារៀងរាល់ឆ្នាំ។ ប៉ុន្តែក្រុមហ៊ុន Apple អាចនឹងកែប្រែទៅលើយុទ្ធសាស្រ្តមួយចំនួនសម្រាប់ស្មាតហ្វូន iPhone 18 ។ ជាជាងការបញ្ចេញស្មាតហ្វូនចំនួន ៤ ម៉ូឌែលនៅក្នុងព្រឹត្តិការណ៍ខាងមុខនេះសម្រាប់ឆ្នាំ 2026 នេះ ក្រុមហ៊ុននេះ អាចនឹងផ្តោតទៅលើការប្រកាសស្មាតហ្វូន High-end ប៉ុណ្ណោះក្នុងព្រឹត្តិការណ៍ខាងមុខនេះរួមមាន iPhone 8 Pro, Pro Max និង iPhone Fold ផងដែរ។

សម្រាប់ស្មាតហ្វូន Standard iPhone 18 ឬ iPhone 18e អាចនឹងបង្ហញខ្លួននៅឆ្នាំ 2027។ អ្នកវិភាគជាច្រើននៅក្នុងឧស្សាហកម្មនេះបញ្ជាក់ថា តាមរយៈការរក្សានូវគម្លាតនេះ ក្រុមហ៊ុន Apple អាចនឹងទាក់ទាញអតិថិជនបានច្រើនទៅលើអ្នកដែលចាប់អារម្មណ៍ទៅលើស្មាតហ្វូនត្រកូល High-End PRO ។
2. ការផ្លាស់ប្តូរទៅលើអេក្រង់កាន់តែប្រសើរ ស្មាតហ្វូន iPhone 18 នេះ នឹងមានអេក្រង់ទំហំ 6.3-អ៊ីង display និងមានល្បឿន 120Hz ProMotion refresh rate ដែលធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូន iPhone 17។ តាមការបែកធ្លាយចេញពីសង្វាក់ផ្គត់ផ្គង់នោះ ស្មាតហ្វូន iPhone 18 នេះប្រើប្រាស់នូវ Samsung’s M12+ OLED ខណៈពេលដែលស្មាតហ្វូន iPhone 18 Pro អាចនឹងប្រើប្រាស់នូវអេក្រង់ M16 ។ ស្មាតហ្វូន iPhone 18 នេះអាចនឹងប្រើប្រាស់នូវបន្ទះឈីប 2nm A20 chip ជាមួយនឹង Dynamic Island ដែលមានទំហំតូចជាងមុនផងដែរ។
3. ការប្រើប្រាស់រ៉េមទំហំ 12GB គ្រប់ម៉ូដែលទាំងអស់ លក្ខណៈពិសេសមួយការ upgrade ទៅលើស្មាតហ្វូន iPhone 18 នេះ គឺទៅលើម៉េមូរីរបស់វា។ ក្រុមហ៊ុន Apple អាចនឹងប្រើប្រាស់នូវរ៉េមទំហំ 12GB នៅលើគ្រប់ស្មាតហ្វូន iPhone 18 Series របស់ខ្លួនដែលកាលពីពេលមុននេះប្រើប្រាស់នូវរ៉េមទំហំ 8GB ប៉ុណ្នោះ។ ស្មាតហ្វូននេះបង្កើនទៅលើរ៉េមទំហំ 12GB ដើម្បីអាចប្រើប្រាស់នូវបច្ចេកវិទ្យា Apple Intelligence និង iOS 27 Siri ផងដែរ។
4. កាមេរ៉ា បើមើលទៅលើកាមេរ៉ានោះ ស្មាតហ្វូន iPhone 18 នេះ នឹងបំពាក់នូវកាមេរ៉ា Dual 48-Megapixel (Main និង Ultrawide) ខណៈពេលដែលសេនស័រ variable aperture lens នឹងប្រើប្រាស់នៅលើស្មាតហ្វូនម៉ូឌែល Pro ប៉ុណ្នោះ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវកាមេរ៉ាខាងមុខទំហំ 24MP ដែលអាចផ្តល់នូវរូបភាពច្បាស់សម្រាប់ការថត selfies និង video calls ។ក្រុមហ៊ុន Apple ក៏អាចនឹងធ្វើអោយប៊ូតុង Camera Control button មានភាពងាយស្រួលក្នុងការប្រើប្រាស់ និងសាមញ្ញដើម្បីអាចគ្រប់គ្រងទៅលើការចំណាយក្នុងការផលិតផងដែរ។ ស្មាតហ្វូននេះអាចនឹងចាប់ផ្តើមតម្លៃពី $799 ។
5. ការឌីស្សាញ ក្រុមហ៊ុន Apple នឹងបែងចែកកាន់តែច្បាស់រវាងស្មាតហ្វូនម៉ូដែល Standard និង Pro ។ ស្មាតហ្វូន iPhone 18 នេះត្រូវបានឌីស្សាញឡើងជាមួយនឹងភាពសាមញ្ញក្នុងការប្រើប្រាស់ ប៉ុន្តែវាក៏ប្រើប្រាស់នូវកម្មវិធី software និង AI ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple ផងដែរ។ យើងនឹងរង់ចាំរហូតដល់ឆ្នាំ 2027 ខាងមុខនេះជាមួយនឹងរ៉េមទំហំ 12GB និងបន្ទះឈីប A20៕