ស្វែងរកពួកយើង:

តើ iPhone SE 4 នឹងប្រកាសចេញនៅពេលណា?

ដោយ

Koun Jab Luffy

06 កញ្ញា 2024 08:22 ព្រឹក

អាន 2 នាទី

Article image
គិតមកដល់ពេលនេះ មានរយៈពេលជាង 2 ឆ្នាំកន្លះហើយ បន្ទាប់ពីក្រុមហ៊ុន Apple ប្រកាសចេញនូវស្មាតហ្វូន iPhone SE។ ដូច្នេះ សម្រាប់ពេលនេះ គឺដល់ពេលវេលានៃការបង្ហាញវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីនៃម៉ូដែល iPhone SE ថែមទៀតហើយ។ ខាងក្រោមនេះ គឺជាព័ត៌មានថ្មីៗរបស់ iPhone SE ស៊េរីថ្មីនេះ។ យោងតាមការបញ្ជាក់របស់លោក Mark Gurman ដែលជាអ្នកវិភាគរបស់ Bloomberg បានអោយដឹងថា ការបង្ហាញវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីនៃ iPhone SE អាចនឹងមានការប្រកាសចេញនារដូវផ្ការីកនាឆ្នាំ 2025 ខាងមុខនេះហើយ។
សូមជំរាបថា iPhone SE ចំនួន 3 ជំនាន់ ត្រូវបានក្រុមហ៊ុន Apple ប្រកាសចេញនៅខែមីនាជារៀងរាល់ឆ្នាំដូច្នេះផ្អែកលើកាលបរិច្ឆេតខាងលើនេះ មានការព្យាករណ៌ថា iPhone SE ជំនាន់ទី 4 នេះ ក៏អាចនឹងមានការបង្ហាញវត្តមាននៅក្នុងខែមីនាឆ្នាំក្រោយនេះដូចគ្នា។ ទាក់ទងនឹងព័ត៌មាននេះ លោក Ming-Chi Kuo ដែលជាអ្នកវិភាគផលិតផល Apple បាននិយាយថា iPhone SE ជំនាន់ថ្មីនេះ នឹងមានការបង្ហាញវត្តមាននៅត្រីមាសទី 1 ឆ្នាំ 2025 ខាងមុខនេះផងដែរ។ ដូច្នេះសម្រាប់ការប្រកាសចេញស្មាតហ្វូននេះអាចនឹងធ្វើឡើងដូចមុនៗដែរហើយនេះបើតាមការលើកឡើងស្របគ្នាបែបនេះ។ យោងតាមព័ត៌មានថ្មីនៅពេលនេះ បាននិយាយថា ក្រុមហ៊ុនផ្គត់ផ្គង់សមាសភាគសម្រាប់ក្រុមហ៊ុន Apple អាចនឹងចាប់ផ្តើមសង្វាក់ផលិតកម្មទៅលើស្មាតហ្វូនជំនាន់ថ្មីនេះ នៅខែតុលាខាងលើមុខនេះហើយ។
សូមជំរាបថា iPhone SE ដែលមានលក់នៅលើទីផ្សារអាមេរិកនាពេលថ្មីៗនេះ គឺមានតម្លៃ $429 សម្រាប់ស្មាតហ្វូនដែលមានទំហំ 4GB-64GB។ សម្រាប់ការបង្ហាញខ្លួនកន្លងមកស្មាតហ្វូន iPhone SE មានអេក្រង់ទំហំ 4.7 អ៊ីង LCD display, និងបន្ទះឈីប A15 Bionic មានការបំពាក់នូវមុខងារ Touch ID និងមានការទ្រទ្រង់នូវប្រព័ន្ធ 5G ជាមួយនិង Qualcomm chip ព្រមទាំងមានកាមេរ៉ាក្រោយទំហំ 12-Megapixel ហើយនិងប្រើប្រាស់នូវ Lightning port។
Article image
បើក្រឡេកមកមើល iPhone SE 4 វិញត្រូវបានគេមើលឃើញថា មានការឌីស្សាញស្រដៀងគ្នាជាមួយនិង iPhone 14 អញ្ចឹង ដោយមានការបំពាក់នូវអេក្រង់ទំហំ 6.1-អ៊ីង OLED display, បន្ទះឈីប A18, Face ID, រន្ធ USB-C port, ប៊ូតុង Action button, បន្ទះឈីប Apple-designed 5G chip ហើយនិងមានកាមេរ៉ាក្រោយទំហំ 48-Megapixel ព្រមទាំងមានការប្រើរ៉េមទំហំ 8GB សម្រាប់គាំទ្រដល់មុខងារ Apple Intelligence ផងដែរ។ លោក Gurman មានការជឿជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនៃ iPhone SE នឹងមានតម្លៃចន្លោះពី $400 ទៅ $500 ដែលមានតម្លៃថោកជាងគេនៅក្នុងចំណោមស្មាតហ្វូនiPhoneអ។