ដើម្បីវជាការប្រជែងជាមួយនឹងការលក់របស់ស្មាតហ្វូនដែលអាចបត់បាន Samsung Galaxy Fold នោះ ក្រុមហ៊ុន Huawei ក៏មានការទមា្លយអំពីតួរលេខនៃការលក់ស្មាតហ្វូនបត់បាន Mate X របស់ខ្លួនផងដែរ។ តាមការបញ្ជាក់របស់ក្រុមហ៊ុនបច្ចេកវិទ្យានេះនោះ ចាប់តាំងពីពេលដែលស្មាតហ្វូននេះ បានបង្ហាញខ្លួននៅលើទីផ្សារជាមួយនឹងចំនួនកំណត់នៅក្នុងខែវិច្ឆិកានោះនៅក្នុងប្រទេសចិននោះ ក្រុមហ៊ុននេះលក់បានច្រើនជាង 1 លានគ្រឿងរបស់ស្មាតហ្វូនដែលអាចបត់បាននេះនៅក្នុងខែនេះ។ ប្រសិនបើឆ្នាំ 2019 នេះមិនមែនជាសង្គ្រាមនៃស្មាតហ្វូនដែលអាចបត់បានទេនោះ ក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនេះក៏មានការប្រកួតប្រជែងយ៉ាងខ្លាំងក្លាផងដែរ។ ស្មាតហ្វូន Samsung Galaxy Fold ត្រូវបានគេមើលឃើញថា នឹងធ្វើការប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Mate X របស់ក្រុមហ៊ុន Huawei ប៉ុន្តែក្រោយមកវាមិនមានឱកាសដែលធ្វើអោយប៉ះពាល់ដល់ទីផ្សាររបស់លោកខាងលិចនេះ។

នៅក្នុងព្រឹត្តិការណ៍ CES 2020 នេះ ក្រុមហ៊ុន Samsung ក៏ប្រកាសបង្ហាញអំពីតួរលេខនៃការលក់របស់ខ្លួនសម្រាប់ស្មាតហ្វូន Galaxy Fold ដែលមានចន្លោះពី 400,000 និង 500,000 គ្រឿងប៉ុណ្ណោះ។ នេះគឺមានការប្រកាសខុសកាលពីមុនដែលថាស្មាតហ្វូននេះគឺលក់បានចំនួន 1 លានគ្រឿងនោះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏ធ្វើការឆ្លើយតបទៅនឹងការប្រកាសនេះផងដែរ។ តាមការបញ្ជាក់របស់ GSM Arena នោះ ក្រុមហ៊ុនបច្ចេកវិទ្យានេះបញ្ជាក់ថា ចាប់តាំងពីការបញ្ចេញនៅលើទីផ្សារនៅថ្ងៃទី 15 ខែវិច្ឆិកានេះ ស្មាតហ្វូន Mate X នេះគឺលក់ស្មាតហ្វូននេះបានចំនួន 1 សែនគ្រឿងក្នុងមួយខែ។ នេះគឺប្រហែលជាមានចំនួនដល់ទៅ 2 សែនគ្រឿងបើគិតត្រឹមតែនេះ។
តួរលេខនេះគឺប្រហែលជាមានចំនួនតិចជាងអ្វីដែលក្រុមហ៊ុនប្រកួតប្រជែងរបស់ក្រុមហ៊ុននេះសម្រេចបាននោះ។ ប៉ុន្តែវាមានការចងចាំថា ស្មាតហ្វូន Huawei Mate X គឺដាក់លក់នៅក្នុងប្រទេសចិនប៉ុណ្ណោះ។ បន្ថែមពីនេះទៀតនោះ វាដាក់លក់នៅក្នុងរយៈពេលខ្លីជាងដៃគូប្រជែងរបស់ខ្លួន។ ដូចនេះ វាពិតជាអស្ចារ្យមែនទែន។ ទោះជាយ៉ាងណាក៏ដោយនោះ យើងនៅមិនទាន់អាចធ្វើការបញ្ជាក់អំពីតួរលេខរបស់ស្មាតហ្វូន Huawei នោះទេ ហើយក្រុមហ៊ុន Samsung បង្ហាញថា វាក៏អាចមានកំហុសទៅលើតួរលេខដ៏ធំនេះផងដែរ។

សារព័ត៌មានរបស់ចិន Sina បានបញ្ជាក់ថា ក្រុមហ៊ុន Huawei ក៏មានការលក់ស្មាតហ្វូន Mate X ជាមួយនឹងតម្លៃ CNY16,999 ($2,447) ខណៈពេលដែលស្មាតហ្វូន Galaxy Fold លក់នៅក្នុងតម្លៃ CNY15,999 ($2,303)។ សម្រាប់ស្មាតហ្វូន Mate X អាចនឹងមានការអាប់ដេតទៅកាន់ជំនាន់ Mate Xs ដែលត្រូវគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2020 ខាងមុខនេះ។ វាអាចនឹងដាក់លក់នៅទីផ្សាររបស់លោកខាងលិចដោយគ្មានកម្មវិធី Google នោះទេ៕
