ស្វែងរកពួកយើង:

Loading Ad...

ត្រៀមៗកម្មវិធី PC Game Streaming App សម្រាប់ស្មាតហ្វូន Galaxy Note 10 Series នឹងមកដល់នៅខែក្រោយនេះហើយ

ដោយ

Koun Jab Luffy

16 សីហា 2019 12:02 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅកំឡូងព្រឹត្តិការណ៍ Unpacked កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung បាននិយាយអំពីមុខងារ PC Game Streaming App នៅលើស្មាតហ្វុន Galaxy Note 10 ដែលមានឈ្មោះថា PlayGalaxy Link ។ ប៉ុន្តែពេលនោះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ នៅមិនទាន់ផ្តល់នូវព័ត៌មានលម្អិតអំពីរបៀបដំណើរការរបស់សេវាកម្មនេះ ហើយការដាក់អោយដំណើរការសេវាកម្មនេះនៅឡើយទេ។  ថ្មីៗនេះ មានការបែកធ្លាយចេញនូវព័ត៌មានមួយចំនួនអំពីកម្មវិធី PlayGalaxy Link នេះ ដោយវីដេអូមួយដែលក្រុមហ៊ុន Samsung បានបង្ហោះនៅលើ YouTube channel របស់ខ្លួននៅកូរ៉េ។
នៅក្នុងពេលនេះ TechCrunch បានធ្វើការរាយការណ៍អំពីសេវាកម្មនេះ ដោយអ្នកប្រើប្រាស់ អាចនឹងដោនឡូតបានសម្រាប់ Android និង Windows នៅដើមខែកញ្ញាខាងមុខនេះហើយ។ មានការអះអាងថា សេវាកម្មនេះ នឹងប្រើប្រាស់នូវបច្ចេកវិទ្យា Low-Latency Streaming Technology របស់ក្រុមហ៊ុន Parsec ដែលផ្អែកទៅលើ Cloud Gaming នៅក្នុងទីក្រុងញ៉ូវយ៉ក។
អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ក្រុមហ៊ុន Parsec គឺមានកម្មវិធី Android App ដែលអាចចូលទៅទាញយកបាននៅលើ Google Play Store បាន ដោយមិនមែនកំណត់សម្រាប់ស្មាតហ្វូន Samsung ណាមួយនោះទេ។ នេះមានការបញ្ជាក់ថា PlayGalaxy Link នេះ គឺប្រហែលជាស្រដៀងគ្នាទៅនឹងកម្មវិធី Link របស់ស្មាតហ្វូន Galaxy Note សម្រាប់ Windows។ រហូតមកដល់ពេលនេះ នៅមិនទាន់ច្បាស់នោះទេថា កម្មវិធី PlayGalaxy Link app នឹងផ្តល់នូវមុខងារជាច្រើនទៀតដែលធ្វើការពង្រឹងទៅលើកម្លាំងម៉ាស៊ីនរបស់វានៅលើ Parsec app សម្រាប់ Play Store នោះ។
Article image
បន្ថែមពីនេះទៀតនោះ កម្មវិធីនេះ ក៏មានភ្ជាប់ជាមួយនឹង Stream Games ចេញពី PC ទៅលើស្មាតហ្វូន និងថេប្លេតរបស់អ្នកបានផងដែរ ដោយប្រើប្រាស់នូវកម្មវិធី Steam Link App។ ក្រុមហ៊ុន Samsung ក៏បានបញ្ចេញនូវ version ថ្មីនៃកម្មវិធី Steam Link សម្រាប់ស្មាតហ្វូន Galaxy នៅក្នុង Galaxy Store ផងដែរ។ ខណៈពេលដែលក្រុមហ៊ុន Google និង Microsoft កំពុងតែវិវត្តន៍ទៅលើសេវាកម្ម cloud-based game streaming services នោះ កម្មវិធីនេះ គឺពិតជាអាចទៅរួចដែលថា ក្រុមហ៊ុន Samsung បានសម្លឹងមើលហួសព្រំដែនរបស់ខ្លួនទៅលើអ្វីដែល Steam Link ផ្តល់អោយ និងគម្រោងកាន់តែធំជាងនេះទៀតនោះ គឺសម្រាប់សេវាកម្ម PlayGalaxy Link service នេះ៕
ត្រៀមៗកម្មវិធី PC Game Streaming App សម្រាប់ស្មាតហ្វូន Galaxy Note 10 Series នឹងមកដល់នៅខែក្រោយនេះហើយ