ស្វែងរកពួកយើង:

ត្រៀមៗ! Huawei Mate XT នឹងមានដាក់លក់នៅលើទីផ្សារសកលកនាពេលឆាប់ៗនេះហើយ

ដោយ

Koun Jab Luffy

02 កុម្ភៈ 2025 04:09 ល្ងាច

អាន 2 នាទី

Article image
Huawei Mate XT ដែលជាស្មាតហ្វូនបត់បាន 3 តង់ដំបូងបំផុតនៅលើពិភពលោក ត្រូវបានគេទម្លាយថា បានត្រៀមខ្លួនប្រកាសចេញនៅលើទីផ្សារសកលនាពេលឆាប់ៗនេះហើយ បន្ទាប់ពីការបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ TDRA រួចមក។ ការបង្ហាញខ្លួននៅលើបញ្ជី TDRA នេះ អាចនិយាយបានថា ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ អាចនឹងបញ្ចេញនូវស្មាតហ្វូនបត់បាន 3 តង់នេះទៅកាន់ទីផ្សារសកលនៅក្នុងពេលឆាប់ៗនេះហើយ។
សូមជំរាបថា Mate XT គឺជាស្មាតហ្វូនបត់បាន 3 តង់ដំបូងបំផុតរបស់ពិភពលោក ដែលបានបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ 2024 កន្លងទៅ។ ស្មាតហ្វូនបត់បាន 3 តង់នេះ ក៏ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលភ្លាមៗក្រោយពេលការជាផ្លូវការណ៌ផងដែរ។ នៅថ្ងៃនេះមានពាក្យចចាមអារ៉ាមជាច្រើនបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅក្នុងត្រីមាសទី 1 ឆ្នាំ 2025 នេះ។
Article image
ការទទួលបានវិញ្ញាបនបត្រ TDRA របស់ស្មាតហ្វូនបត់បាន 3 តង់ម៉ូដែល Huawei Mate XT នៅពេលនេះ គឺជាការអនុម័តនៅក្នុង UAE ដែលអនុញ្ញាតអោយក្រុមហ៊ុននេះ អាចលក់ផលិតផលនេះ ទៅកាន់ក្រុមហ៊ុនផ្តល់សេវាកម្មទូរគមនាគមន៍ និងផលិតផលជាច្រើនទៀតនៅក្នុងប្រទេសនេះបានវិញ។ ស្មាតហ្វូន Huawei Mate XT គឺមានលេខម៉ូឌែល GRL-LX9។ សម្រាប់លេខចុះឈ្មោះរបស់ស្មាតហ្វូននេះគឺ ER41137/25។ ជាមួយនិងនៅក្នុងទីផ្សារសកលនេះ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Mate XT គឺដូចទៅនឹងម៉ូឌែលនៅក្នុងប្រទេសចិនផងដែរ។
ស្មាតហ្វូន Huawei Mate XT នេះ មានអេក្រង់ចំនួន 3 ជាមួយនឹងកម្រិតភាពច្បាស់ 90Hz refresh rate, 1440Hz high-frequency PWM dimming, 240Hz maximum touch response, 1.07 billion colors, និង P3 wide color gamut ថែមទៀត។ ខាងក្រោមនេះគឺជាអេក្រង់របស់វា៖
Single Screen 6.4- អ៊ីង (2232 x 1008 pixels): 73.5 mm wide, 12.8 mm thick
Double Screen 7.9-អ៊ីង (2232 x 2048 pixels): 143.0 mm wide, 7.45 mm/4.75 mm thick
Three-screen 10.2-អ៊ីង (2232 x 3184 pixels): 219.0 mm wide, 3.6/3.6/4.75mm thick
Article image
ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ជាមួយនឹង  50MP main shooter, 12MP ultra-wide lens និង  12MP periscope sensor ជាមួយនឹង 5.5x optical zoom ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 8MP selfie ខណៈពេលដែលបន្ទះឈីបរបស់វាគឺ Kirin 9010 និងថាមពលថ្មទំហំ  5600mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 66W fast charging, 5W wired reverse charging, 50W wireless charging និង  7.5W wireless reverse charging ថែមទៀតផង៕
ត្រៀមៗ! Huawei Mate XT នឹងមានដាក់លក់នៅលើទីផ្សារសកលកនាពេលឆាប់ៗនេះហើយ