ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ត្រៀមៗ! iPhone 16 Series អាចនឹងសម្ពោធនៅថ្ងៃទី 10 ខែកញ្ញានេះហើយ

ដោយ

Koun Jab Luffy

20 សីហា 2024 07:41 ព្រឹក

អាន 2 នាទី

Article image
ព្រឹត្តិការណ៍នាខែកញ្ញារបស់ក្រុមហ៊ុន Apple គឺស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយដោយសារក្រុមហ៊ុនបិតាបច្ចេកវិទ្យាអាមេរិកមួយនេះមិនទាន់់បានកំណត់កាលបរិច្ឆេទផ្លូវការណ៍នៅឡើយទេ យ៉ាងណាមិញក៏មានប្រភពរបាយការណ៍ និងព័ត៌មានចចាមអារាមជាច្រើនបានធ្វើការចេញផ្សាយទាក់ទងនឹងព្រឹត្តិការណ៍ដាក់សម្ភោធ iPhone 16 Series។
ដោយឡែកនៅថ្ងៃនេះ គណនីមួយឈ្មោះថា Majin Buu បានបញ្ជាក់ដោយភ្ជាប់ជាមួយផ្ទាំង Poster មួយដោយបានបង្ហាញពីពាក្យស្លោកនៃព្រឹត្តិការណ៍របស់ Apple ដោយមានន័យថា “Ready. Set. Capture” ហើយនៅលើផ្ទាំង Poster ក៏បានបង្ហាញថា ព្រឹត្តិការណ៍ដាក់សម្ភោធផ្លូវការណ៍ iPhone 16 Series គឺត្រូវប្រារព្ធធ្វើឡើងក្នុងថ្ងៃទី 10 ខែកញ្ញា នាវេលាម៉ោង 10:00 a.m (PT)។
នៅលើផ្ទាំង Poster ក៏បានបង្ហាញពីនិមិត្តសញ្ញា Apple ពណ៌ទឹកមាស ដែលនេះត្រូវបានគេសង្ស័យថា គឺជាពណ៌បង្ហាញពី ជម្រើស ពណ៌ថ្មីរបស់ iPhone 16 Series ដែលហៅថា “Desert Titanium” ដែលប្រភពព័ត៌មានចចាមអារាមទើបនាទម្លាយថ្មីៗនេះ។
ចំនែកពាក្យស្លោកថា “Ready. Set. Capture” គឺចង់បង្ហាញពីប៊ូតុងថ្មីហៅថា “Capture Button” ដែលត្រូវបានគេរំពឹងថា នឹងមាននៅលើ iPhone 16 Series។ ដោយ Capture Button គឺនឹងប្រើបច្ចេកវិទ្យា solid state capacitive button ដែលដំណើរការដោយប្រព័ន្ធ Haptic feedback ដែលភ្ជាប់ជាមួយនឹងឈីប Haptic Engine។
បើតាមប្រភពព័ត៌មានបាននិយាយថា Capture Button ថ្មីនេះ គឺនឹងប្រើប្រាស់ជាចម្បងសម្រាប់ដំណើរការថតរូប និងវីដេអូ ក៏ដូចជាដំណើរការមុខងារកំនត់សំខាន់ៗមួយចំនួននៅលើកម្មវិធីកាមេរ៉ារបស់ iPhone 16 Series។ គ្រួសារ iPhone 16 ឆ្នាំនេះ គឺនឹងរក្សាសមាជិកចំនួន 4 ម៉ូដែលដូចជំនាន់គ្រួសារ iPhone 15 ចេញឆ្នាំទៅដដែល ក្នុងមាន iPhone 16, iPhone 16 Pro, iPhone 16 Pro Max និង iPhone 16 Plus។
ទូរស័ព្ទ iOS ដ៏ពេញនិយមបំផុតនេះ គឺនឹងដំណើរការដោយ iOS18 នៅលើបន្ទះឈីបជំនាន់ថ្មី A18 Series។ ស្របពេលជាមួយគ្នានេះ iPhone 16 Pro និង 16 Pro Max ត្រូវបានគេបង្ហើបថា នឹងបង្កើនទំហំអេក្រង់ធំជាងមុនឡើងដល់ 6.3-inch និង 6.9-inch ធៀបនឹងជំនាន់ iPhone 15 Pro និង 15 Pro Max ដែលមានទំហំ 6.1-inch និង 6.7-inch។
Article image
បន្ថែមពីនេះ iPhone 16 Pro ត្រូវបានគេដឹងទៀតថា នឹងបង្កើនគុណភាពប្រព័ន្ធកាមេរ៉ានៅលើ Telephoto ជាមួយមុខងារ Tetraprims កម្រិត 5x ដូចម៉ូដែល 16 Pro Max ដែរ ហើយ 16 Pro Max ក៏នឹងបង្កើនសមត្ថភាពកាមេរ៉ា Ultrawide ឡើងដល់ 48MP ជំនួសឲ្យ 12MP នៅលើ iPhone 15 Pro Max បច្ចុប្បន្នផងដែរ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ត្រៀមៗ! iPhone 16 Series អាចនឹងសម្ពោធនៅថ្ងៃទី 10 ខែកញ្ញានេះហើយ