ត្រៀមៗ! iPhone 18 Pro និង iPhone 18 Pro Max ត្រូវគេនិយាយថា នឹងមានតម្លៃខ្ពស់ខ្លាំងប្រៀបធៀបជាមួយនិងជំនាន់មុន!

ជឿជាក់ថា គ្រប់គ្នាប្រាកដជាបានដឹងហើយថា បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតស្មាតហ្វូន ក៏ដូចជាឧករណ៌អេឡិចត្រូនិក ជាច្រើននៅលើពិភពលោក បាននឹងកំពុងតែមានវិបត្តិទៅលើ រ៉េម និងមេម៉ូរី ដែលរឿងនេះ បានធ្វើអោយប៉ះពាល់ខ្លងទៅលើតម្លៃរបស់ស្មាតហ្វូនអោយបន្តកើនឡើងនៅលើទីផ្សារជាបន្តបន្ទាប់ ប៉ុន្តែក្រុមហ៊ុន Apple ហាក់ដូចជាមិនទាន់មានការកើនឡើងតម្លៃខ្លាំងនោះទេទៅលើផលិតផលរបស់ខ្លួន។
យោងតាមការស្រាវជ្រាវថ្មីមួយ ដែលមានប្រភពចេញពីអ្នកវិភាគ Jeff Pu បានបញ្ជាក់ថា ក្រុមហ៊ុន Apple អាចនឹងបង្កើនទៅលើតម្លៃខ្លាំងទៅលើស្មាតហ្វូន iPhone 18 Pro និង iPhone 18 Pro Max ដែលគ្រោងនឹងចេញនៅឆ្នាំនេះ។ ទាក់ទងជាមួយនិងរបាយការណ៌ថ្មីនេះដែរ លោក Pu នៅមិនទាន់បញ្ជាក់អំពីតួរលេខនៃការកើនឡើងតម្លៃនោះទេ ដែលកត្តានេះ បានក៏បង្ករនូវភាពសង្ស័យផងដែរ។

បើតាមរបាយការណ៍ជាច្រើនចេញពីលោក Ming-Chi Kuo កាលពីមុននេះបានអះអាងថា ស្មាតហ្វូនត្រកូល Pro នេះ អាចនឹងចាប់ផ្តើមតម្លៃដូចគ្នាទៅនឹងស្មាតហ្វូនជំនាន់មុនផងដែរ។ នៅក្នុងសហរដ្ឋអាមេរិក ស្មាតហ្វូន iPhone 18 Pro អាចនឹងមានតម្លៃចាប់ពី $1,099 ខណៈពេលដែល iPhone 18 Pro Max មានតម្លៃចាប់ពី $1,199។

សម្រាប់ស្មាតហ្វូន iPhone 18 ក៏អាចនឹងមានតម្លៃហក់ឡើងខ្លាំងផងដែរ ហើយនៅមិនទាន់ច្បាស់នោះទេថា អ្វីដែលលោក Pu បាមនិយាយនោះ នឹងអនុវត្តទៅកាន់ប្រទេសណាមួយខ្លះ។ ក្រុមហ៊ុន Apple ប្រហែលជាចង់រក្សានូវតម្លៃដូចទៅនឹងឆ្នាំមុនដែរ ប៉ុន្តែដោយសារតែតម្លៃរ៉េមកើនឡើងខ្លាំងក្លានោះ យើងត្រូវរង់ចាំមើលបន្ថែមទៀតថាក្រុមហ៊ុន Apple អាចគ្រប់គ្រងស្ថានភាពនេះបានដោយរបៀបណា៕