ស្វែងរកពួកយើង:

ថាមពលថ្មដែលនឹងប្រើប្រាស់នៅលើ Galaxy S25 Ultra បានឆ្លងកាត់ស្ថាប័នសុវត្ថិភាពរបស់កូរ៉ខាងត្បូងហើយ

ដោយ

Koun Jab Luffy

31 កក្កដា 2024 11:27 ថ្ងៃត្រង់

អាន 2 នាទី

Article image
បន្ទាប់ពីការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការ Galaxy Unpacked 2024 នៅប៉ារីសប្រទេសបារំាងរួចរាល់ហើយនោះ នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ បានត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៌បន្ទាប់ Galaxy Unpacked 2025 ថែមទៀតហើយ។ នៅក្នុងព្រឹត្តការណ៌ឆ្នាំថ្មីខាងមុខនេះ គឺនឹងមានការសម្ពោធជាផ្លូវនូវស្មាតហ្វូន Galaxy S25 Series ហើយសម្រាប់ផលិតផលថ្មីដែលមានភាពលេចធ្លោខ្លាំង និងមានអ្នករង់ចាំជាច្រើននោះ គឺស្មាតហ្វូន Galaxy S25 Ultra។
យោងតាមប្រភពថ្មីមួយដែលចេញពីអ្នកផ្គត់ផ្គង់ទៅលើសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន Samsung បានទម្លាយនូវព័ត៌មានមួយចំនួនទាក់ទងជាមួយនិងស្មាតហ្វូនជំនាន់ថ្មីនេះហើយ។ នៅថ្ងៃនេះមានការបែកធ្លាយនូវឯកសារមួយចំនួននៅលើអនឡាញនៃប្រព័ន្ធសុវត្ថិភាពរបស់កូរ៉ខាងត្បូង ដែលនិយាយពីលក្ខណៈសម្បតិ្តថាមពលថ្មដែលមាននៅលើស្មាតហ្វូន Galaxy S25 Ultra។ នៅក្នុងឯការនោះ គឺបានបញ្ជាក់ថា ស្មាតហ្វូននេះមានថ្ម 2 ដែលមានលេខសំគាល់ម៉ូដែល EB-BS938ABY និង EB-BS938ABE។
Article image
ទាក់ទងជាមួយនិងថ្មដែលមានលេខម៉ូដែលខុសគ្នានេះ គេនៅមិនទាន់ច្បាស់ទេថាតើក្រុមហ៊ុននេះអាចនឹងមានអ្វីថ្មី ខណៈដែលស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានការបំពាក់ថ្មតែមួយប៉ុណ្ណោះ មិនដូចគ្នាទៅនឹងស្មាតហ្វូនអេក្រង់បត់បានដែលប្រើប្រាស់នូវថាមពលថ្មីដែលមាន 2 គ្រាប់នោះទេ។ ជាមួយនិងព័ត៌មាននេះ ស្ថាប័នសុវត្ថិភាពកូរ៉េខាងត្បូងនេះ នៅមិនទាន់មានការបញ្ជាក់ពីព័ត៌មានលំអិតរបស់ថ្ម ដែលនឹងមាននៅលើស្មាតហ្វូន Galaxy S25 Ultra នៅឡើយទេ។
Article image
សូមជំរាបថា ថាមពលថ្ម ដែលនឹងប្រើប្រាស់នៅលើ Galaxy S25 Ultra នេះ នឹងមានការផ្គត់ផ្គង់ដោយក្រុមហ៊ុន Ningde Amperex Technology Limited ដែលមានមូលដ្ឋាននៅប្រទេសចិន។ ក្រុមហ៊ុននេះ ក៏ជាអ្នកផ្គត់ផ្គង់ថ្មអោយ Galaxy S24 series ជាមួយនិង Samsung SDI ហើយនិង ELENTEC ផងដែរ។ ប៉ុន្តែសម្រាប់ក្រុមហ៊ុន 2 ខាងក្រោយនេះ នៅមិនទាន់ខច្បាស់ថា នឹងចូលរួមជាមួយនិងការផ្គត់ផ្គង់សម្រាប់សង្វាក់ផលិតកម្មទៅលើថ្មរបស់
Article image
Galaxy S25 នៅឡើយទេ។ កាលពីពេលមុននេះ មានការបញ្ជាក់ថា Galaxy S25 Ultra នឹងមានការបំពាក់នៅលើថាមពលថ្មទំហំ 5,000mAh គាំទ្រដោយកម្លាំងសាក 45W fast charging។
ថាមពលថ្មដែលនឹងប្រើប្រាស់នៅលើ Galaxy S25 Ultra បានឆ្លងកាត់ស្ថាប័នសុវត្ថិភាពរបស់កូរ៉ខាងត្បូងហើយ