ស្វែងរកពួកយើង:

Loading Ad...

ថាមពលថ្ម iPhone 18 Pro និង Pro Max ត្រូវបានបញ្ជាក់ហើយ គឺនឹងមានទំហំធំជាងជំនាន់មុន

ដោយ

ជុំ ប៉េងលីន

08 កក្កដា 2026 08:53 ព្រឹក

អាន 2 នាទី

Article image

ថ្មីៗនេះ មានពាក្យចចាមអារ៉ាមនិយាយថា ស្មាតហ្វូនជំនាន់ថ្មី iPhone 18 Pro Max ម៉ូដែល eSIM របស់ក្រុមហ៊ុន Apple គឺនឹងមានការបំពាក់នូវថាមពលថ្មទំហំ 5,425 mAh ខណៈដែលម៉ូដែលមានរន្ធ SIM Card គឺមានថាមពលថ្មទំហំ 5,235mAh។ ប៉ុន្តែយោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ គឺមានចែកចាយនូវរូបភាពថ្មីមួយ ដោយបញ្ជាក់ពីភាពខុសគ្នាពីថ្ងៃមុន។ 

ផ្អែមតាមព័ត៌មានដែលបានចុះបញ្ជីនៅលើបញ្ជី China 3C Database ដែលចែកចាយដោយអ្នកទម្លាយ Digital Chat Station នៅពេលនេះ គឺបានបង្ហាញថា iPhone 18 Pro Max ដែលប្រើ eSIM គឺនឹងមានថ្មទំហំ 5,567mAh ខណៈដែលម៉ូដែលប្រើប្រាស់រន្ធ SIM កាត គឺមានថ្មទំហំ 5,391mAh។ សម្រាប់ម៉ូដែលប្រើប្រាស់ eSIM គឺត្រូវបានក្រុមហ៊ុន Apple លក់តែនៅលើទីផ្សារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ខណៈដែលទីផ្សាប្រទេសដ៏ទៃដូចជាប្រទេសចិន គឺនឹងមានការដាក់លក់ម៉ូដែលប្រើ SIM tray។

ប្រភពខាងលើនេះបានបន្ថែមថា ប្រសិនបើទំហំថ្មដែលចេញនៅលើបញ្ជី 3C នេះ ត្រូវយកជាផ្លូវការណ៌នោះ បញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី iPhone 18 Pro Max ដែលប្រើប្រាស់ eSIM គឺមានថ្មធំជាងមុនទំហំ 479mAh ប្រៀបធៀបជាមួយនិងថ្មដែលមាននៅលើ iPhone 17 Pro Max ខណៈដែលម៉ូដែល SIM កាត នឹងក៏មានថ្មទំហំធំជាង 568mAh ដូចគ្នាដែរ។

Article image
ទៅលើ iPhone 18 Pro ម៉ូដែល eSIM វិញ គឺនឹងមានថ្ម 4,288mAh ខណៈដែលម៉ូដែលស៊ីមកាត SIM គឺមានថ្មទំហំ 4,056mAh។ សូមជំរាបថា បើមើលទៅលើ iPhone 17 Pro ប្រើ eSIM និងប្រើ SIM ដែលចេញលក់កន្លងមក គឺមានថាមពលថ្មត្រឹមតែ 4,252mAh និង 3,998mAh ប៉ុណ្ណោះ។