
យោងតាមការបង្ហោះសារថ្មីមួយនៅលើបណ្តាញសង្គម Twitter ដោយ Tech blogger ដ៏ល្បីល្បាយមួយរូបដែលមានឈ្មោះថា Max Jambor បានបង្ហាញអោយឃើញថា ថេប្លេតជំនាន់ថ្មីរបស់ Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង ម៉ូដែល Galaxy Tab S10 Series គឺនឹងបង្ហាញវត្តមានជាផ្លូវការនៅក្នុងខែតុលាខាងមុខនេះហើយ។
សូមជំរាបថា កាលពីពេលមុននេះ លោក Max Jambor ក៏ធ្លាប់បានសសេរអត្ថបទនេះម្តងរួចនកហើយ ដោយបាននិយាយថា ថេប្លេត Galaxy Tab S10 series អាចនឹងមានការប្រកាសចេញនៅខែតុលាខាងមុខនេះដូចគ្នា ខណៈនោះ លោកថែមបានបញ្ជាក់ទៀតថា ថេប្លេតជំនាន់ថ្មីនេះ គឺនឹងមិនមានវត្តមានជាមួយនិងស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold 6, Galaxy Z Flip, Watch 7, Watch Ultra, Galaxy Z Fold 6 និង Galaxy Buds 3 series ដែលប្រកាសចេញនៅក្នុងព្រឹតិ្តការណ៌ Samsung Unpacked កាលពីពេលថ្មីៗនេះនោះទេ។

នៅពេលនេះ ក្រុមហ៊ុន Samsung បានចេញមកបញ្ជាក់ហើយថា ថេប្លេតជំនាន់ថ្មី Galaxy Tab S10 Plus និង Tab S10 Ultra គឺនឹងមានវត្តមានជាផ្លូវការនៅក្នុងខែតុលាខាងមុខនេះហើយ។ គួរបញ្ជាក់ថា ថ្មីៗនេះមានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា ថេប្លេត Tab S10 model ក៏អាចនឹងមានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 9300+ ផងដែរ ប៉ុន្តែក្រុមហ៊ុន Samsung នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។
