ស្វែងរកពួកយើង:

ថេប្លេតស៊េរីថ្មី OPPO Pad 5 នឹងបង្ហាញខ្លួននៅខែក្រោយនេះ!

ដោយ

Koun Jab Luffy

29 កញ្ញា 2025 03:49 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន OPPO បាននឹងកំពុងតែត្រៀមខ្លួននៅក្នុងការពង្រីកទីផ្សារនូវត្រកូលថេប្លេតស៊េរីថ្មីរបស់ខ្លួន OPPO Pad 5 ថែមទៀតហើយ ដោយនៅពេលនេះ ក្រុមហ៊ុនបានបញ្ជាក់ថា ការបង្ហាញនូវថេប្លេតថ្មីរបស់ខ្លួន គឺធ្វើឡើងនៅខែក្រោយនេះ។ សូមជំរាបថា កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន OPPO ទើបតែបានបង្ហាញខ្លួនថេប្លេតជំនាន់ថ្មី Pad 4 Pro នៅក្នុងប្រទេសចិន ជាមួយនឹងបន្ទះឈីប Snapdragon 8 Elite ហើយពេលនេះ ក្រុមហ៊ុនត្រៀមនឹងបង្ហាញខ្លួន OPPO Pad 5 ដែលជា ថេប្លេតស៊េរីថ្មី  Flagship របស់ខ្លួនមួយទៀតឆាប់ៗនេះហើយ។
គួរបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ទើបតែចែករំលែកនូវព័ត៌មានថ្មីរបស់ថេប្លេតជំនាន់ថ្មី OPPO Pad 5 នេះផងដែរ។ បើមើលទៅលើវីដេអូដែលទម្លាយខាងលើនេះ គឺមានការបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុន OPPO មានគោលដៅក្នុងការប្រើប្រាស់នូវថេប្លេត Pad 5 នេះ ជាឧបករណ៍សម្រាប់ការកម្សាន្ត និងផលិតភាពការងារថែមទៀតផង។ ថេប្លេតនេះ មានអេក្រង់ធំ ផ្តល់នូវភាពងាយស្រួលសម្រាប់ទស្សនាវីដេអូ និងការងារអាជីពជាច្រើនទៀត។
Article image
ខុសប្លែកពីថេប្លេតជំនាន់មុននេះ ថេប្លេត OPPO Pad 5 នេះ បំពាក់នូវបន្ទះឈីប Dimensity 9400+ SoC ជាមួយនឹងអេក្រង់ទំហំ 12.1 អ៊ីង LCD panel ជាមួយនឹងកម្រិតភាពច្បាស់ 3K resolution និង 144Hz refresh rate។ ថេប្លេតនេះ មានថាមពលថ្មទំហំ 10,300mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 67W wired fast charging។ ថេប្លេត OPPO Pad 5 នេះមានម៉េមូរីទំហំ 8GB+128GB, 8GB+256GB, 12GB+256GB និង 16GB+512GB ។ ថេប្លេតនេះមានពណ៌  Purple, Silver និង Gray ហើយវានឹងបង្ហាញខ្លួននៅថ្ងៃទី 16 ខែតុលាឆ្នាំ 2025 នេះជាមួយនឹងស្មាតហ្វូន OPPO Find X9 series ផងដែរ៕