ស្វែងរកពួកយើង:

ថេប្លេត Honor Pad V9 ត្រៀមខ្លួនបង្ហាញនៅលើទីផ្សារសកលឆាប់ៗនេះហើយ

ដោយ

Koun Jab Luffy

21 ធ្នូ 2024 04:50 ល្ងាច

អាន 2 នាទី

Article image
យោងតាមទម្លាយព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន Honor បានត្រៀមខ្លួននៅក្នុងប្រកាសចេញនូវថេប្លេតជំនាន់ថ្មីរបស់ខ្លួន Pad V9 នៅលើទីផ្សារសកលនាពេលឆាប់ៗនេះហើយបន្ទាប់ពីការសម្ពោធជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិន។ នៅពេលនេះថេប្លេតនេះ គឺបានឆ្លងកាត់ការចុះបញ្ជី និងមានការទទួលស្គាល់ពីស្ថាប័នប្រទេស UAE រួចហើយជាមួយលេខម៉ូដែល ‘ROL-W00,’។
ថេប្លេតនេះ Honor Pad V9 មានកម្រ៉ាស់ស្តើងត្រឹមតែ 6.1mm ultra-slim និងមានការឌីស្សាញតួខ្លួនពី metallic មានទម្ងន់ 475។ ថេប្លេតនេះក៏មានការបញ្ជាក់វិញ្ញាបនបត្រពីស្ថាប័ន SGS Gold កម្រិត Five Star ទៅលើភាពធន់ផងដែរ។ ថេប្លេតនេះមានអេក្រង់ទំហំ 11.5-អ៊ីង បង្ហាញចេញបានកម្រិត 2.8K resolution និងមានល្បឿន 144Hz refresh rate កម្រិតពន្លឺ 500 nits peak brightness ហើយថែមទាំងមានការគាំទ្រដោយបច្ចេកវិទ្យា IMAX Enhanced optimizations ដែលនាំមកនូវបទពិសោធន៌សម្លេងកាន់តែអស្ចារ្យ។
Article image
ជាមួយនិងការប្រើប្រាស់នូវបច្ចេកវិទ្យានេះ ថេប្លេតនឹងមានសម្លេងកាន់តែពិរោះ ពីព្រោះថា ថេប្លេតនេះ គឺមាន IMAX Speakers ចំនួន 8 គ្រាប់ឯណោះ។ ថេប្លេតនេះមានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 8350 Extreme Edition SoC និងមានថ្មទំហំ 10,100mAh គាំទ្រដោយកម្លាំងសាក 66W wired fast charging ។
Article image
នៅលើថេប្លេត Pad V9 នេះ មានកាមេរ៉ាក្រោយទំហំ 13MP និងកាមេរ៉ាមុខទំហំ 8MP សម្រាប់ថតរូបភាពសែលហ្វី និងអាចធ្វើការខលវីដេអូបានយ៉ាងស្រស់ស្អាតទៀតផង។ សម្រាប់ការតភ្ជាប់នៅលើថេប្លេតនេះ គឺមាន Wi-Fi 6 និង Bluetooth 5.2។ ថេប្លេតនេះរត់នៅលើ Magic OS 9.0 ផ្អែកលើ Android 15 ហើយក៏មានការគាំទ្រដោយមុខងារ Honor’s YOYO AI assistant សម្រាប់ជំនួយដល់ភាពឆ្លាតវៃនៃកម្មវិធីនិមួយផងដែរ។
ថេប្លេត Honor Pad V9 ត្រៀមខ្លួនបង្ហាញនៅលើទីផ្សារសកលឆាប់ៗនេះហើយ