ស្វែងរកពួកយើង:

ថេប្លេត Huawei MatePad Pro 13.2 2025 ផ្តើមដាក់លក់ជាលើកដំបូង!

ដោយ

Koun Jab Luffy

14 ធ្នូ 2024 11:11 ថ្ងៃត្រង់

អាន 3 នាទី

Article image
កាលពីថ្ងៃទី 12 ខែធ្នូនេះ ក្រុមហ៊ុនប្រកាសចាប់ផ្តើមលក់ជាលើកដំបូងទៅលើថេប្លេត Huawei MatePad Pro 13.2 ស៊េរីឆ្នាំ 2025 របស់ខ្លួនហើយ។ នៅលើថេប្លេតថ្មីនេះ គឺមានការឌីស្សាញកាមេរ៉ាយ៉ាងពិសេស ហើយនិងមានសមត្ថភាពដ៏ខ្លាំងក្លារួមជាមួយមុខងារពិសេសៗជាច្រើនថែមទៀតផង។
សម្រាប់វត្តមានថេប្លេតថ្មីនេះ ក៏មានការនាំយកនូវមុខងារ AI ជាច្រើនសម្រាប់ប្រតិបត្តិការការងារយ៉ាងសម្បូរបែបផងដែរ។ សូមជំរាបថា ក្រុមហ៊ុន Huawei បង្ហាញចេញនូវថេប្លេត MatePad Pro 13.2 ស៊េរីឆ្នាំ 2025 នេះ ជាមួយនឹងស្មាតហ្វូន Mate 70 series កាលពីថ្ងៃទី 26 ខែវិច្ឆិកាកន្លងទៅនេះ។
Article image
ប្រព័ន្ធកាមេរ៉ានៅលើថេប្លេតនេះ គឺមានភាពស្រដៀងគ្នាទៅនឹងកាមេរ៉ាម៉ូឌុលរបស់ស្មាតហ្វូន Huawei Mate 70 Series ហើយនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមាន lens បញ្ឈរ។ ថេប្លេតនេះ មានរូបរាងស្តើងជាងថេប្លេតជំនាន់មុនថែមទៀតផង។ នៅពេលនេះ ក្រុមហ៊ុននេះបានចាប់ផ្តើមដាក់លក់ជាលើកដំបូងទៅលើថេប្លេត MatePad Pro 13.2 ស៊េរីឆ្នាំ 2025 នេះជាមួយនិងជម្រើស 2 ប្រភេទផ្សេងគ្នា ក្នុងនោះមានដូចជាម៉ូដែលស្តង់ដារ និងម៉ូដែល PaperMatte។ ម៉ូឌែលទាំងពីរនេះ គឺមានទំហំ RAM+Storage ខុសគ្នា និងតម្លៃខុសៗគ្នាផងដែរ។
Article image
ខាងក្រោមនេះ គឺជាតម្លៃរបស់ថេប្លេតនេះ៖
Standard MatePad Pro 13.2 2025
•12GB + 256GB តម្លៃពិសេស 5099 យ៉ន់ (តម្លៃផ្លូវការណ៌: 5199 យ៉ន់)
•12GB + 512GB = 5599 យ៉ន់ (តម្លៃ: 5699 យ៉ន់)
MatePad Pro 13.2 2025 PaperMatte Edition
•12GB + 256GB តម្លៃពិសេស 5699 យ៉ន់ (តម្លៃផ្លូវការណ៌: 5799 យ៉ន់)
•12GB + 512GB តម្លៃពិសេស 6199 យ៉ន់ (តម្លៃផ្លូវការណ៌: 6299 យ៉ន់)
•12GB + 1TB តម្លៃពិសេស 7499 យ៉ន់ (តម្លៃផ្លូវការណ៌: 7599 យ៉ន់)
Article image
Huawei MatePad Pro 13.2 ស៊េរីឆ្នាំ 2025 នេះ មាន 3 ពណ៌គឺ  Inkstone Black, White និង Gold ។ គួរបញ្ជាក់ផងដែរថា ថេប្លេត Huawei ថ្មីនេះ មានវិមាត្រ 196.1x289.1x5.5mm និងទម្ងន់ 580g ហើយនិងមានអេក្រង់ទំហំ 13.2-អ៊ីង flexible OLED គាំទ្រជាមួយនឹងល្បឿន 144Hz refresh rate ទំហំ 2880x1920 pixel resolution ពន្លឺអេក្រង់ 262 PPI, ហើយនិងមានបន្លឺចេញ 1000nits peak brightness។ សម្រាប់ការទ្រទ្រង់ពណ៌វិញ គឺមានកម្រិត 1.07 ពាន់លានពណ៌, P3 wide color gamut និងមានទំហំ 94% ធៀបនឹងរតួខ្លួន។
ថេប្លេត MatePad Pro 13.2 ស៊េរីឆ្នាំ 2025 នេះ មានបំពាក់នូវកាមេរ៉ាភ្លោះ នៅខាងក្រោយ ដែលកាមេរ៉ាគោលមានទំហំ 50MP HD និងគ្រាប់ទីពីរមានទំហំ 8MP ultrawide-angle lens ហើយក៏មានបំពាក់នូវអំពូល LED flash នៅខាងក្រោយ រួមនិងកាមេរ៉ាខាងមុខទំហំ 6MP wide-angle shooter (F 2.2 aperture និង fixed focus) ទៀតផង។ បន្ថែមពីនេះ ថេប្លេតនេះ ក៏មានទំហំថ្ម 10100mAh គាំទ្រជាមួយនឹងមុខងារ PC-level easy multi-tasking និងកម្មវិធី GoPaint Drawing App របស់ក្រុមហ៊ុនផងដែរ។
Article image
ថេប្លេតនេះ ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ  HarmonyOS 4.3 ជាមួយនឹងមុខងារជាច្រើនដូចជា Panoramic Multi-Window, AI table extraction, AI information consultant, AI Notes Summary, Note cross-device collaboration, native HarmonyOS apps និងជាច្រើនទៀត។ ៕
ថេប្លេត Huawei MatePad Pro 13.2 2025 ផ្តើមដាក់លក់ជាលើកដំបូង!