
ថ្មីៗនេះ អ្នកទម្លាយ Digital Chat Station បានចែករំលែកនូវព័ត៌មានថ្មីថា ក្រុមហ៊ុន Red Magic មានគម្រោងនៅក្នុងការបង្ហាញចេញនូវថេប្លេតម៉ូដែលថ្មីនៅចុងខែនេះ ដែលមានការគាំទ្រជាមួយនឹងបន្ទះឈីប Snapdragon 8 Gen 3 Leading version processor។ ម៉ុដែលនេះ គឺជាថេប្លេតជំនាន់ទី 2 របស់ក្រុមហ៊ុននេះ បន្ទាប់ពីការបង្ហាញនូវម៉ូដែលទី 1 កាលពីខែកក្កដាឆ្នាំ 2023 កន្លងទៅនេះ។
បើតាមអ្នកទម្លាយនៅពេលនេះ គឺបាននិយាយថា ថេប្លេតមួយទៀតរបស់ក្រុមហ៊ុននេះ នឹងមានប្រកាសនៅឆ្នាំក្រោយនេះ។ នៅក្នុងការបង្ហោះរបស់ DCS នៅលើ Weibo បានទម្លាយថា ថេប្លេត Red Magic Gaming Tablet 3 នេះនឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីបថ្មីនោះគឺ Snapdragon 8 Gen 4។ អ្នកទម្លាយនេះរូបនេះបានបន្ថែមថា ថេប្លេតថ្មីនេះ នឹងមានអេក្រង់តូចជាងមុនដែលនេះ គឺជាអ្វីទីផ្សាររបស់ក្រុមហ៊ុនជាច្រើនព្យាយាមក្នុងការពង្រីកកាន់តែធំនោះ។
គួរបញ្ជាក់ថា ថេប្លេត Red Magic Pad ជំនាន់ទី 1 របស់ក្រុមហ៊ុននេះ គឺមានអេក្រង់ទំហំ 12.1-អ៊ីង។ បើតាមពាក្យចចាមជាច្រើនទម្លាយថា ថេប្លេតជំនាន់ទី 2 នេះ អាចនឹងមានអេក្រង់តូចជាងមុន។ ខណៈពេលដែលព័ត៌មានលម្អិតជាច្រើនរបស់ថេប្លេតនេះ នៅមិនទាន់បានដឹងទេនោះ មានការទម្លាយថា ប្រព័ន្ធ Cooling System នៅលើថេប្លេតនេះ នឹងមានកាន់តែមានប្រសិទ្ធិភាពជាងមុន ហើយនិងមានថាមពលថ្មធំជាងមុន រួមជាមួយនិងបច្ចេកវិទ្យាសាកថ្មលឿនជាងមុនផងដែរ។ សូមជំរាបថា ថេប្លេតជំនាន់ទី 1 គឺមានថាមពលថ្មទំហំ 10,000mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W fast charging។

ក្រៅពីថេប្លេតថ្មីនេះ ក្រុមហ៊ុន Red Magic ក៏មានគម្រោងក្នុងការបង្ហាញនូវកុំព្យូទ័រ Titan 16 Pro gaming ដែលជាម៉ូដែលថ្មី rebrand version ចេញពី Red Magic Gaming Laptop 16 Pro ដែលមានលក់ផ្តាច់មុខនៅក្នុងទីផ្សាររបស់ចិនផងដែរ។ កុំព្យូទ័រនេះ មានអេក្រង់ទំហំ 16-អ៊ីង 2.5K display គាំទ្រជាមួយនឹងល្បឿនអេក្រង់ 240Hz refresh rate រួមនិងឧបាល៌រ Harman Kardon speakers ហើយថែមទាំងកាមេរ៉ា 1080p IR webcam ទៀតផង។ កុំព្យូទ័រថ្មីនេះ នឹងមានបន្ទះឈីប 14th-gen Intel Core i9 ទ្រទ្រង់ជាមួយនឹងក្រាហ្វិកកាត NVIDIA GeForce RTX 4060 ឬ 4070 GPUs៕
