ស្វែងរកពួកយើង:

ថេប្លេត Redmi ជំនាន់ថ្មីនឹងប្រើឈីប Dimensity 9400+ ហើយនិងបច្ចេកវិទ្យាសាក Bypass ទៀតផង

ដោយ

Koun Jab Luffy

27 ឧសភា 2025 07:36 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Xiaomi ត្រូវបានគេរាយការ៌ថា បាននឹងកំពុងតែត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវថេប្លេតលេងហ្គេមស៊េរីថ្មីរបស់ខ្លួននៅចុងខែមិថុនាខាងមុខនេះហើយ។ តាមដំណឹងមុននេះ និយាយថា ថេប្លេតថ្មីនេះ នឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Redmi K80 Ultra ដែលទើបទទួលបាននូវវិញ្ញាបនបត្រជាច្រើននៅក្នុងប្រទេសចិនថ្មីៗនេះ ដែលមានថាមពលថ្មទំហំ 7500mAh និងបច្ចេកវិទ្យាសាកថ្មលឿន  120W charging ទៀតផង ។
ថេប្លេតលេងហ្គេមថ្មីរបស់ក្រុមហ៊ុន Redmi នេះ នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាសាក bypass charging និងមានថាមពលថ្មធំដូចទៅនឹងស្មាតហ្វូនជំនាន់ថ្មី Redmi K80 Ultra អញ្ចឹងដែរ។ ផលិតផលថ្មីៗទាំងពីរនេះ គឺនឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មីរបស់ MediaTek Dimensity 9400+ ដូចគ្នា។ ថេប្លេតនេះ នឹងមានអេក្រង់ទំហំ 8-អ៊ីង, Dual speakers និង Dual-axis motors ទៀតផង។ បន្ថែមពីនេះ ថេប្លេតនេះ ក៏នឹងមានតម្លៃសមរម្យនៅលើទីផ្សារផងដែរ ។
Article image
គួរបញ្ជាក់ថា របាយការណ៍ជាច្រើនមុននេះ ធ្លាប់បានទម្លាយថា ក្រុមហ៊ុន  Xiaomi គឺបានត្រៀមខ្លួនក្នុងការពង្រីកវត្តមានផលិតផលរបស់ខ្លួននៅក្នុងឆ្នាំ 2025 នេះ ជាមួយនឹងថេប្លេត Redmi ផងដែរ។ ទាក់ទងនឹងរឿងនេះ អ្នកទម្លាយ Digital Chat Station បានបញ្ជាក់ថា ការបង្ហាញខ្លួននៃផលិតផលថ្មីនេះ អាចនឹងធ្វើឡើងនៅក្នុងខែកក្កដា ឬខែសីហាខាងមុខនេះ។ ថេប្លេតនេះអាចនឹងក្លាយជាជំនាន់ថ្មីរបស់ថេប្លេត Redmi Pad Pro ។
Article image
ថេប្លេតនេះ នឹងមានអេក្រង់ទំហំ 8.8-អ៊ីង LCD គាំទ្រជាមួយនឹង refresh rate ខ្ពស់នៅក្នុងការលេងហ្គេមបានយ៉ាងរលូន។ ជាមួយនឹងបន្ទះឈីប Dimensity 9400+ នេះ ថេប្លេតនេះ ក៏មានបំពាក់នូវ Dual X-axis linear motors ក្នុងការពង្រឹងទៅលើបទពិសោធន៍នៃការលេងហ្គេម៏អស្ចារ្យរួមជាមួយនឹង Dual-Speaker សម្រាប់ Stereo Audio ទៀតផង។
Article image
ថេប្លេតនេះ មានតួខ្លួនធ្វើពីលោហធាតុដែលមានភាពធន់ក្នុងការប្រើប្រាស់បំផុត។ សម្រាប់ស្មាតហ្វូន Redmi K80 Ultra អាចនឹងបង្ហាញខ្លួនក្នុងពេលជាមួយគ្នាជាមួយនឹងអេក្រង់រាបស្មើត កម្រិត 1.5K ប្រភេទកញ្ចក់ OLED screen ហើយនិងមានការទ្រទ្រង់នូវសិនស័រស្កែនម្រាមដៃ Ultrasonic in-screen fingerprint sensor រួមនិងបច្ចេកវិទ្យាសាកថ្មលឿន 100W fast charging ទៀតផង៕
ថេប្លេត Redmi ជំនាន់ថ្មីនឹងប្រើឈីប Dimensity 9400+ ហើយនិងបច្ចេកវិទ្យាសាក Bypass ទៀតផង