
នៅពេលនេះ មានរបាយការណ៍ជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុន Redmi ក៏បានធ្វើការនៅលើថេប្លេតថ្មីដែលផ្តោតទៅលើការលេងហ្គេមសម្រាប់ទីផ្សាររបស់ប្រទេសចិនផងដែរ។ កាលពីខែមុននេះ អ្នកទម្លាយ Digital Chat Station ធ្លាប់បានចែករំលែកនូវព័ត៌មានលម្អិតជាច្រើនអំពីថេប្លេតនេះម្តងរួចមកហើយ។ នៅក្នុងការបង្ហោះនៅលើ Weibo នៅពេលនេះ វិញ គឺមានការទម្លាយនូវព័ត៌មានជាច្រើនរបស់ថេប្លេតថ្មីនេះថែមឍទៀតហើយ។
យោងតាមការបែកធ្លាយមួយបានទម្លាយថា ថេប្លេតនេះ នឹងមានបំពាក់នូវ Dual X-Axis Linear Motors សម្រាប់ពង្រឹងទៅលើ Haptic Feedback, Dual USB-C Ports សម្រាប់ Versatile Connectivity ហើយនិង Dual-Speaker ក្នុងការផ្តល់នូវសំឡេងដ៏អស្ចារ្យក្នុងការប្រើប្រាស់ថែមទៀតផង។ អ្នកទម្លាយរូបនេះ បានបញ្ជាក់ទៀតថា ថេប្លេតលេងហ្គេមនេះ នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 3 ឆ្នាំនេះ ប៉ុន្តែឈ្មោះជាផ្លូវការរបស់វាមិនទាន់បានទម្លាយនៅឡើយទេ។ ម៉ូដែលនេះ អាចនឹងក្លាយជាជំនាន់ថ្មីនៃថេប្លេត Redmi Pad Pro ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។

កាលពីពេលមុននេះ Digital Chat Station បានទម្លាយថា ថេប្លេតលេងហ្គេមជំនាន់ថ្មីរបស់ Redmi នេះនឹងមានអេក្រង់ទំហំ 8.8-អ៊ីង LCD គាំទ្រជាមួយនឹងកម្រិត refresh rate ខ្ពស់ និងបន្ទះឈីប Dimensity 9400+ ដែលបង្កើនទៅលើល្បឿននៃម៉ាស៊ីនកាន់តែខ្លាំងក្លា។ ថេប្លេតនេះនឹងមានតួខ្លួនធ្វើពីលោហធាតុ ងាយស្រួលសម្រាប់ការលេងហ្គេម។ ថេប្លេតលេងហ្គេមរបស់ Redmi នេះ ត្រូវគេទម្លាយថា នឹងបង្ហាញខ្លួននៅដើមត្រីមាសទី 3 ឆ្នាំ 2025 នេះ ជាមួយនឹងស្មាតហ្វូន Redmi K80 Ultra។

សម្រាប់ស្មាតហ្វូន Redmi K80 Ultra ក៏ត្រូវបានគេនិយាយថា គឺនឹងមានបន្ទះឈីប Dimensity 9400+ ដូចគ្នា។ ស្មាតហ្វូននេះនឹងមានអេក្រង់រាបស្មើរប្រភេទ OLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K ហើយនិងមានទ្រទ្រង់ដោយសិនស័រស្កែនម្រាមដៃ ultrasonic, គែមធ្វើពីលោហធាតុ មានថាមពលថ្មទំហំ 7,000mAh+ និងមានបច្ចេកវិទ្យាសាកថ្ម 100W charging។ ស្មាតហ្វូន K80 Ultra នឹងក្លាយជាជំនាន់ថ្មី ដែលនឹងប្រជែងជាមួយ ស្មាតហ្វូនជាច្រើនទៀតដែល នឹងមានប្រើប្រាស់នូវបន្ទះឈីប Dimensity 9400+ នេះ ក្នុងនោះមានដូចជាស្មាតហ្វូន Vivo X200s, Oppo Find X8s និង iQOO Neo 10s ជាដើម៕
