ស្វែងរកពួកយើង:

ថ្ងៃដាក់លក់ស្មាតហ្វូន Samsung Galaxy S25 Series ត្រូវបានគេទម្លាយចេញហើយ

ដោយ

Koun Jab Luffy

19 មករា 2025 12:29 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃទី 22 ខែមករាខាងមុខនេះ ក្រុមហ៊ុន Samsung នឹងប្រារព្ធព្រឹត្តិការណ៍ Galaxy Unpacked 2025 របស់ខ្លួនហើយ ដែលនៅកម្មវិធីនោះ ក្រុមហ៊ុននេះនឹងមានការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី Galaxy S25 series នៅក្នុងទីផ្សារសកល។ ថ្មីៗនេះមានការលេចនូវពាក្យចចាមអារ៉ាមជាច្រើនលម្អិតអំពីស្មាតហ្វូនជំនាន់ថ្មី Galaxy S25, Galaxy S25+ និង Galaxy S25 Ultra ថែមទៀតហើយ ក្នុងមានដូចជា ទំហំ ពណ៌ និងព័ត៌មានសំខាន់ៗជាច្រើនទៀត។
ព័ត៌មានថ្មីនេះ ត្រូវបានទម្លាយចេញពី Ishan Agarwal នៅលើបណ្តាញសង្គម X។ នៅក្នុងរបាយការណ៌ថ្មីនេះ គឺមានការបង្ហាញនូវពណ៌ និងទំហំ Storage របស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូន Galaxy S25 និង Galaxy S25+ នឹងមានទំហំ 256GB និង 512GB។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានពណ៌ Blue Black, Silver Shadow, Pink Gold, Coral Red, Mint និង Navy ឬ Icy Blue ។
Article image
សម្រាប់ស្មាតហ្វូនម៉ូដែលប្រណិត Galaxy S25 Ultra ដែលជាស្មាតហ្វូន Flagship នៃត្រកូល S25 Series នឹងមានដាក់លក់ជាមួយនឹង 3 ទំហំគឺ 256GB , 512GB និង 1TB។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានពណ៌ Titanium Gray, Titanium Black, Titanium Silver Blue, Titanium Pink Gold, Titanium White Silver, Titanium Jade Green និង Titanium Jet Black។ សម្រាប់រ៉េមរបស់ស្មាតហ្វូននេះ នៅមិនទាន់បានទម្លាយនៅឡើយទេ ប៉ុន្តែវាអាចនឹងមានការ upgrade ពី 8GB ទៅ 12GB។ សម្រាប់ម៉ូឌែលធំជាងគេគឺមានរ៉េមទំហំ 16GB។
Article image
បន្ទាប់ពីការប្រកាសជាផ្លូវការ និងការ pre-order ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ នឹងដឹកជញ្ជូនស្មាតហ្វូននេះទៅកាន់ប្រទេសឥណ្ឌានៅថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ 2025 នេះហើយការលក់ជាផ្លូការគឺនៅថ្ងៃទី 9 ខែកុម្ភៈនេះ។ យើងនឹងដឹងព័ត៌មានជាច្រើនទៀតនៅដើមខែកុម្ភៈ ឆ្នាំ 2025 ខាងមុខនេះ៕