ស្វែងរកពួកយើង:

Loading Ad...

ថ្ងៃបង្ហាញខ្លួន OPPO Reno 16 Series ត្រូវបានប្រកាសជាផ្លូវការណ៌ហើយ

ដោយ

ជុំ ប៉េងលីន

19 មិថុនា 2026 08:12 ព្រឹក

អាន 2 នាទី

Article image

យោងតាមរបាយការណ៌ថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា OPPO បានត្រៀមខ្លួនប្រកាសចេញជាផ្លូវការណ៌នៅលើទីផ្សារជាច្រើន ដែលក្នុងប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី គឺមានការបង្ហាញពីកាលបរិច្ឆេតជាក់លាក់ហើយ។ សម្រាប់ទីផ្សារប្រទេសម៉ាឡេស៊ី គឺនឹងធ្វើឡើងនៅថ្ងៃទី 8 ខែកក្កដា ខណៈដែលកឥណ្ឌូនេស៊ីន គឺនឹងមកដល់មុននៅថ្ងៃទី 3 ខែកក្កដា។ នៅមុនការសម្ពោធជាផ្លូវការណ៌ នៅថ្ងៃនេះ មានការទម្លាយចេញបន្ថែមនូវព័ត៌មានជាក់លក់ពីស្មាតហ្វូនជំនាន់ថ្មីរបស់ OPPO ទាំងនេះថែមទៀតហើយ។ 
ថ្ងៃបង្ហាញខ្លួន OPPO Reno 16 Series ត្រូវបានប្រកាសជាផ្លូវការណ៌ហើយ យោងតាមរបាយការណ៌ថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា OPPO បានត្រៀមខ្លួនប្រកាសចេញជាផ្លូវការណ៌នៅលើទីផ្សារជាច្រើន ដែលក្នុងប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី គឺមានការបង្ហាញពីកាលបរិច្ឆេតជាក់លាក់ហើយ។ សម្រាប់ទីផ្សារប្រទេសម៉ាឡេស៊ី គឺនឹងធ្វើឡើងនៅថ្ងៃទី 8 ខែកក្កដា ខណៈដែលកឥណ្ឌូនេស៊ីន គឺនឹងមកដល់មុននៅថ្ងៃទី 3 ខែកក្កដា។ នៅមុនការសម្ពោធជាផ្លូវការណ៌ នៅថ្ងៃនេះ មានការទម្លាយចេញបន្ថែមនូវព័ត៌មានជាក់លក់ពីស្មាតហ្វូនជំនាន់ថ្មីរបស់ OPPO ទាំងនេះថែមទៀតហើយ។
Article image
ផ្អែកតាមការលើកឡើងនេះ បង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Reno 16 series គឺបានលោតនៅលើវេបសាយផ្លូវការណ៌របស់ក្រុមហ៊ុន OPPO Malaysia រួចហើយ ដោយថែមទាំងមានការដាក់អោយមានការបញ្ជាទិញមុនផងដែរ។ ជាមួយនិងវត្តមានស្មាតហ្វូននេះ ក៏នឹងមានការបង្ហាញនូវ OPPO Bubble ដែលជាអេក្រង់អាចភ្ជាប់នៅលើខ្នងស្មាតហ្វូន Reno 16 series, ហើយនិងមានកាស Enco Air 5 និង Enco Air 5s ផងដែរ។

Article image
ក្រឡេកមើលទៅលើ OPPO Indonesia ក៏មានការបង្ហាញពីការបញ្ជាទិមុនទៅលើ Reno 16 series ដោយនៅលើវិបសាយកថែមទាំងមានការបង្ហាញថា ស្មាតហ្វូននេះ គឺមានចំនួន 3 ម៉ូដែល។ សម្រាប់ Reno 16F គឺនឹងក្លាយជាម៉ូដែលតម្លៃធូជាងគេ ដែលមានទំហំ 8GB+128GB និង 8GB+256GB ហើយស្មាតហ្វូននេះ មានជម្រើសពណ៌ Dream Purple, Pop White និង Twilight Violet។

Article image
នៅលើបញ្ជីនេះ បង្ហាញថា Reno 16 មានជម្រើសពីរពណ៌ រួមមាន Pop White និង Twilight Violet ហើយនិងមានជម្រើសពីរទំហំ 8GB+256GB និង 12GB+256GB។ សម្រាប់ OPPO Reno 16 Pro នឹងមានជម្រើសទំហំ 12GB+256GB មួយប៉ុណ្ណោះ ប៉ុន្តែមានពីរពណ៌ គឺ Pop White និង Starlight Black។ សូមជំរាបថា មកដល់ពេលនេះ OPPO នៅមិនទាន់បញ្ជាក់ព័ត៌មានលក្ខណៈសម្បត្តិទូទៅទេ ប៉ុន្តែនៅលើ Geekbench ធ្លាប់បង្ហាញថា Reno 16F, Reno 16 និង Reno 16 Pro នឹងប្រើឈីប Dimensity 7300, Snapdragon 7 Gen 4 និង Dimensity 8500 (ឬ 8550)។