ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ថ្មីប្លែកទៀតហើយជាមួយនឹង iPhone ថ្មីដែលមានអេក្រង់លាតពេញជាមួយ Pop-Up Selfie និងប្រើរន្ធ USB-C ហើយនិងរន្ធកាសខ្នាត 3.5mm

ដោយ

Koun Jab Luffy

10 ឧសភា 2022 05:52 ព្រលឹម

អាន 3 នាទី

Article image
ទូរស័ព្ទ iPhone 13 Series បច្ចុប្បន្ន គឺនៅតែបន្តប្រើអេក្រង់ឆកនៅចំកណ្តាលថ្ងាសអេក្រង់រួមទាំងដកចេញនៅរន្ធដោតកាសខ្នាត 3.5mm មុខងារ Touch ID និងបន្តប្រើរន្ធសាកភ្លើងប្រភេទ Lightning Connector ជាដើម។ ទោះជាយ៉ាងណាការទន្ទឹងរងចាំវត្តមាន iPhone ដែលមានអេក្រង់លាតពេញ និងប្រើបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់ Under-Panels Touch ID ហាក់នៅមានពេលវេលាដ៏សែនយូរទៀត។
ប៉ុន្តែប្រសិនបើលោកអ្នកចង់ឃើញវត្តមានទូរស័ព្ទ iPhone ដែលគ្មានឆកអេក្រង់ និង Lightning Port ដោយជំនូសមកវិញនៅអេក្រង់លាតពេញផ្ទៃ ហើយនិងប្រើរន្ធ USB-C Port និងបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់ក្នុងពេលនេះ គឺមានតែធ្វើការកែច្នៃដោយខ្លួនឯងតែប៉ុណ្ណោះ “DIY”។ ការដែលធ្វើបែបនេះ កន្លងមកគឺយើងបានឃើញអ្នកជំនាញមួយចំនួនបានធ្វើការកែច្នៃទូរស័ព្ទ iPhone ដោយដាក់នូវរន្ធសាក USB-C Port រួមនឹងផ្នែកសំខាន់ៗមួយចំនួនទៀតបានជោគជ័យរួចហើយ។
ដោយឡែកក្នុងខណៈពេលនេះ មានម្ចាស់គណនី Youtube “DIY” ក្នុងប្រទេសចិនដែលមានឈ្មោះថា “Aio Technology” បានធ្វើការបង្កើតចេញនូវទូរស័ព្ទ iPhone ថ្មីមួយដែលមានមកជាមួយនូវរន្ធដោតប្រភេទ USB-C, រន្ធកាស 3.5mm, បច្ចេកវិទ្យាស្កែន Touch ID, ព្រមទាំងមានអេក្រង់លាតពេញផ្ទៃ  និងបំពាក់កាមេរ៉ាសែលហ្វីជាប្រភេទ Pop-Up Selfie ថែមទៀតផង។ ហើយអ្វីដែលពិសេសទូរស័ព្ទ iPhone បង្កើតថ្មីនេះ គឺដំណើរការនៅលើបន្ទះឈីប A15 Bionic និងគាំទ្រប្រព័ន្ធសេវា 5G ដូចគ្នានឹង iPhone 13 Series ទៀតផង។
Article image
បើតាមការបញ្ជាក់ពីម្ចាស់ឆានែលយួធូបខាងលើ សម្រាប់ធ្វើការលើគម្រោងបង្កើតទូរស័ព្ទ iPhone ថ្មីមួយដែលមានអ្វីគ្រប់យ៉ាងដែលគាត់ត្រូវការនេះ គឺគាត់បានទិញនូវទូរស័ព្ទ iPhone SE ស៊េរីឆ្នាំ 2022 ដែលទើបចេញថ្មីដែលមានអេក្រង់ទំហំ 4.7 អ៊ីញ និងគាំទ្រប្រព័ន្ធសេវា 5G។ iPhone SE 2022 គឺជាជំនាន់ទីបីដែលបានប្រើនូវបន្ទះឈីប 5G A15 Bionic ជាមួយរ៉េមទំហំ 4GB។ ហើយដើម្បីផលិត iPhone ថ្មីដែលមានអេក្រង់លាតពេញនេះ លោកបានប្រើតួរជាប្រភេទអាលុយមីញ៉ូមជាមួយគែម bezel អេក្រង់តូចស្តើងត្រឹម 1mm ហើយជាប្រភេទបន្ទះអេក្រង់ LCD Panel។
Article image
ជាមួយគ្នានេះលោក ក៏បានបំពាក់នូវបច្ចេកវិទ្យា Touch ID នៅលើគែមផ្នែកខាងស្តាំរួមនិងរន្ធសាកថ្មប្រភេទ USB-C បន្ថែមរន្ធដោតកាសខ្នាត 3.5mm និងបច្ចេកវិទ្យាសាកភ្លើងឥតខ្សែ Wireless Charging ថែមទៀតផង។ ហើយ iPhone  បង្កើតថ្មីរបស់លោក គឺមានទំហំតូចជា iPhone 13 mini បន្តិច។
Article image
ប៉ុន្តែ គួរអោយស្តាយដោយសារតែមិនមានការបញ្ជាក់ពី Youtuber ខាងលើអំពីការដាក់លក់ iPhone  ដែលលោកបានបង្កើតថ្មីនេះនៅទីផ្សារនោះទេ។ ទោះជាយ៉ាងណា បើតាមប្រភពព័ត៌មានចចាមអារាមនានាបាននិយាយថា Apple កំពុងគិតគួរក្នុងការប្រើប្រាស់រន្ធសាកភ្លើងប្រភេទ USB-C ជំនូសឲ្យរន្ធ Lightning Connector នៅលើ iPhone 14 Series ដូចដែលក្រុមហ៊ុនបិតាបច្ចេកវិទ្យា Cupertino នេះធ្លាប់បានធ្វើកន្លងមកនៅលើ iPad Air 4(2020) និង iPad mini 5 (2021)៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.