
កាលពីយប់មិញនេះ ក្រុមហ៊ុន vivo បានបង្ហាញនូវស្មាតហ្វូន flagships ម៉ូឌែលចុងក្រោយបំផុតរបស់ខ្លួននោះគឺ X70 series។ ស្មាតហ្វូននេះមាន 3 ម៉ូឌែលនោះគឺ vivo X70, vivo X70 Pro និង vivo X70 Pro+ ។ ព្រឹត្តិការណ៍នេះគឺធ្វើឡើងនៅវេលាម៉ោង 19:30 នៅក្នុងទីក្រុងប៉េកាំងប្រទេសចិន ហើយស្មាតហ្វូនក៏បានដាក់លក់មុនគេសម្រាប់ទីផ្សារនៅក្នុងប្រទេសចិនផងដែរ។
តាមលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះដែលបានបែកធ្លាយនោះ ស្មាតហ្វូន vivo X70 និង vivo X70 Pro នេះ គឺមានលក្ខណៈសម្បត្តិជាច្រើនដូចគ្នាដូចជាអេក្រង់ បន្ទះឈីប និងកាមេរ៉ា Selfie ប៉ុន្តែវាអាចនឹងខុសគ្នាទៅលើចំនួនកាមេរ៉ា និងទំហំផ្ទុករបស់វាផងដែរ។
ស្មាតហ្វូន vivo X70 Pro+ វិញគឺមាន notch ដែលមានបន្ទះឈីប Snapdragon 888+ chipset ជាមួយនឹងកាមេរ៉ាគោលទំហំ 50MP ។ នេះគឺជាស្មាតហ្វូនដ៏ខ្លាំងក្លានៅក្នុងត្រកូលស្មាតហ្វូន X-Series ។ ព្រឹត្តិការណ៍នេះ ក៏មានការប្រកាសបង្ហាញនូវតម្លៃរបស់ស្មាតហ្វូននេះផងដែរ៕
