ស្វែងរកពួកយើង:

ទីបំផុត iPhone 17e បង្ហាញចេញជាផ្លូវការណ៌ហើយ

ដោយ

ជុំ ប៉េងលីន

03 មីនា 2026 08:38 ព្រឹក

អាន 1 នាទី

Article image
ទៅលើផ្នែកខាងក្រោយ iPhone 17e គឺមានកាមេរ៉ាទំហំ 48MP មានការគាំទ្រនូវមុខងារ OIS ហើយនិងអាចថតបានកម្រិត 4K 60fps ជាមួយនិង Dolby Vision video recording support ថែមទៀតផង។ Apple បានបញ្ជាក់ថា កាមេរ៉ាថ្មីនេះ នឹងមានសមត្ថភាពខ្លាំងទៅលើការផលិតរូបភាពបែប portrait performance ជាពិសេសក្រុមហ៊ុនក៏មានការដាក់មកជាមួយនិងប្រព័ន្ធចាប់រូបភាពថ្មីផងដេរ។ ទៅលើកាមេរ៉ាមុខវិញ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាទំហំ 12MP។
Article image
iPhone 17e ដំណើរការនលើឈីប Apple A19 ដែលមានមកជាមួយនូវ 4-core GPU ហើយនិងជំនួយដោយម៉ូឌឹម C1X modem ដែលធានាទៅលើការភ្ជាប់ទំនាក់ទំនងឥតខ្សែរកាន់តែរលូន និងជឿជាក់។ iPhone 17e ក៏មានមកជាមួយនូវ MagSafe ដែលជាអាចធ្វើការសាកជាមួយនិង Accessories ជាច្រើនផងដែរ។ ការសាកនេះ គឺមានល្បឿ 15W wireless ហើយនិងមានការប្រើប្រាស់ឆ្នាំងសាក faster wired charging ផងដែរ។
Article image
iPhone 17e មានតម្លៃចាប់ពី $599 សម្រាប់ 256GB និង 512GB មានតម្លៃ $799 ហើយនិងមានជម្រើសពណ៌ខ្មៅ ពណ៌ស ពណ៌ផ្កាឈូកខ្ចី។ ស្មាតហ្វូននេះ មានការ Pre-orders នៅថ្ងៃទី 4 ខែមីនា នឹងដាក់លក់នៅថ្ងៃទី 11 ខែមីនខាងមុខ។



ទីបំផុត iPhone 17e បង្ហាញចេញជាផ្លូវការណ៌ហើយ