ស្វែងរកពួកយើង:

ទីបំផុត Lexus ចេញឡាន IS ឆ្នាំ 2026 កែកុនមុខមាត់ថ្មី នៅតែកាច និងអេមដដែល!

ដោយ

Koun Jab Luffy

10 កញ្ញា 2025 02:12 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Lexus ទើបតែបានប្រកាសចេញឡាន Lexus IS ស៊េរីឆ្នាំ 2026 ជាផ្លូវការ ដោយទទួលបានការកែកុនមុខមាត់ថ្មី មើលទៅនៅតែកាច និងអេមដដែល។ អ្វីដែលពិសេសនោះគឺ Lexus IS ឆ្នាំ 2026 បានបំពាក់ប្រព័ន្ធចង្កូតអេឡិចត្រូនិចថ្មី (Rack-Parallel Electric Power Steering) ជាមួយមុខងារ Variable Ratio ដែលផ្តល់ឲ្យនូវកម្រិតឆ្លើយតប កាន់តែប្រសើរជាងមុន ខណៈប្រព័ន្ធជើងក្រោមរបស់វាមានមុខងារ Adaptive Variable Suspension ដែលជួយឲ្យការបើកបរកាន់តែរលូន។
បើនិយាយពីរូបរាងវិញ ឡាន Lexus IS ឆ្នាំ 2026 មានការកែកុនខ្លាំងបំផុតនៅផ្នែកខាងមុខ ដោយបានបំពាក់ប៉ាណាមុខថ្មី, រន្ធបឺតខ្យល់ខាងមុខថ្មី និង ផ្លាស់ប្តូរទីតាំងឡូហ្គូមុខ ប៉ុន្តែនៅតែរក្សាសំណុំចង្កៀងមុខ LED ចាស់ដដែល។ បន្ថែមពីនេះ វាក៏បានបំពាក់យ៉ាន់កង់ទំហំ 19 អ៊ីញថ្មី, កាង Spoiler ខាងក្រោយធំជាងមុន និងបាន បំពាក់តែមអក្សរ LEXUS ថ្មីនៅខាងក្រោយ ផងដែរ។
Article image
ចំណែកឯផ្នែកខាងក្នុងវិញ Lexus IS បានផ្លាស់ប្តូរច្រើន ចាប់តាំងពីតាបឡូ, ប្លុកបញ្ជាផ្នែកកណ្តាល និង បន្ទះទ្វារ ព្រមទាំង កុងទ័រឌីជីថល ទំហំ 12.3 អ៊ីញ និង អេក្រង់កម្សាន្ត Touchscreen ទំហំ 12.3 អ៊ីញ អមដោយប៊ូតុងចុច ប្រភេទ Touch-sensitive ទៀតផង។
Article image
ក្រៅពីនោះ វាក៏បានឌីហ្សាញប៊ូតុងសម្រាប់បញ្ជាប្រព័ន្ធម៉ាស៊ីនត្រជាក់ថ្មី ហើយលែងមានកន្លែងចាក់ CD និងនាឡិកាប្រភេទ Analogue ទៀតផង។ លើសពីនេះទៅទៀត Lexus IS ឆ្នាំ 2026 បានបំពាក់ប្រព័ន្ធ Lexus Safety System+ មកស្តង់ដារ កាន់តែទំនើបជាងស៊េរីមុន ព្រោះឥឡូវនេះអ្នកបើកបរអាចដកដៃចេញពីចង្កូតបាន នៅពេលបើកបរលើផ្លូវហាយវេ៕
ឡាន Lexus IS ឆ្នាំ 2026 ផ្តល់ជម្រើសចំនួន 3 ម៉ូដែលគឺ៖
•ទី 1 IS 300h ប្រើម៉ាស៊ីន Hybrid ចំណុះ 2.5L ទំហំ 4 ស៊ីឡាំង មានកម្លាំង 217 HP
•ទី 2 IS 350 ប្រើម៉ាស៊ីនសាំង ចំណុះ 3.5L ទំហំ 6 ស៊ីឡាំង មានកម្លាំង 314 HP
•និង ទី 3 IS 500 ប្រើម៉ាស៊ីនសាំង ចំណុះ 5.0L ទំហំ 8 ស៊ីឡាំង មានកម្លាំង 472 HP
Article image
ទីបំផុត Lexus ចេញឡាន IS ឆ្នាំ 2026 កែកុនមុខមាត់ថ្មី នៅតែកាច និងអេមដដែល!