ស្វែងរកពួកយើង:

ទីបំផុត Samsung បញ្ជាក់ជាផ្លូវការហើយ! Galaxy Unpacked event នឹងធ្វើឡើងនៅ 10 ខែកក្កដា នៅទីក្រុងប៉ារីស ប្រទេសបារាំង

ដោយ

Koun Jab Luffy

26 មិថុនា 2024 08:26 ព្រឹក

អាន 2 នាទី

Article image
នៅទីបំផុត ពេលនេះ ក្រុមហ៊ុន Samsung បានចេញមកបញ្ជាក់ច្បាស់ហើយថា ព្រឹត្តិការណ៌ Galaxy Unpacked event បន្ទាប់របស់ខ្លួន នឹងធ្វើឡើងនៅថ្ងៃទី 10 ខែកក្កដាខាងមុខនេះហើយ។ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុន Samsung បានជ្រើសរើសទីតាំងថ្មីសម្រាប់ព្រឹត្តិតការណ៌នេះ ដោយការសម្ពោធនេះ នឹងធ្វឡើងនឹងនៅទីក្រុងប៉ារីសប្រទេសបារាំង ដែលជាទីតាំងប្រារព្ធព្រឹត្តិការណ៌កីឡាអូឡាំពិក 2024។ ជាមួយនិងព្រឹត្តិការណ៌របស់ Samsung នេះ គឺនឹងធ្វើឡើងនៅ16 ថ្ងៃ មុនព្រឹតិ្តការណ៌បើកប្រកួតកីឡា Summer Olympics 2024 ដែលនេះ គឺជាព្រឹត្តិការមួយមិនធ្លាប់មាននោះទេសម្រាប់ Unpacked events។
នៅក្នុងព្រឹត្តិការណ៌នេះ ក្រុមហ៊ុន Samsung នឹងមានការប្រកាសនូវស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 និង Galaxy Z Flip 6 រួមជាមួយនិងនាឡិកាឆ្លាតវៃម៉ូដែល Ultra ហើយនិង Galaxy Watch 7 ក៏ដូចជា Galaxy Buds 3, កាស Galaxy Buds 3 Pro wireless earbuds រួមជាមួយនិង Galaxy Ring ដែលជាជំនាន់ថ្មីដំបូងបំផុតនៃ smart ring ផងដែរ។ ដូចគ្នាជាមួយនិងការបង្ហាញវត្តមនរបស់ស្មាតហ្វូន Galaxy S24 អញ្ចឹងដែរ នៅពេលនេះ ក្រុមហ៊ុន Samsung ក៏បានចេញលិខិតអញ្ជើញដែលមានភ្ជាប់ជាមួយនិងរូបភាព Galaxy AI ដូចគ្នា។
ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold 6 និង Galaxy Z Flip 6 series នឹងត្រូវដាក់អោយប្រើប្រាស់នៅមុខងារ AI features ថ្មី ហើយក្រុមហ៊ុន Samsung ក៏នឹងអោយមានការប្រើប្រាស់មុខងារនេះ នៅលើស្មាតហ្វូនជំនាន់មុនរបស់ខ្លួនផងដែរ។ Galaxy AI ក៏នឹងមាននៅលើនាឡិកាឆ្លាតវៃរបស់ក្រុមហ៊ុនដូចគ្នា។
ក្រុមហ៊ុន Samsung នឹងមានការផ្សាយផ្ទាល់ព្រឹត្តិការណ៌ Galaxy Unpacked event នេះ នៅលើវិបសាយ, Newsroom portals និង YouTube របស់ខ្លួនផងដែរ។ ព្រឹត្តិការណ៌នេះ នឹងចាប់ផ្តើមប្រារព្ធចាប់ពីម៉ោង 3 p.m. CEST (6 a.m. PDT, 6:30 p.m. IST)។