
Galaxy S26 series ត្រូវបានគេបញ្ជាក់ថា នឹងក្លាយជាស្មាតហ្វូន Flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ដែលនឹងមានការបង្ហាញខ្លួននៅដើមឆ្នាំក្រោយនេះ ហើយដោយថែមទាំងមានការផ្លាស់ប្តូរជាច្រើនគួរអោយកត់សម្គាល់ផងដែរ។ ការផ្លាស់ប្តូរមួយដ៏ធំនោះ គឺទៅលើកាមេរ៉ារបស់នៅលើស្មាតហ្វូនថ្មី។ យោងតាមព័ត៌មានថ្មីនៅពេលនេះ បានអោយដឹងថា ក្រុមហ៊ុន Samsung គឺបានបញ្ចប់ទៅលើការឌីស្សាញ និងលក្ខណៈសម្បត្តិនៃកាមេរ៉ារបស់ស្មាតហ្វូនទាំង 3 នេះហើយ។
ឆ្នាំក្រោយនេះ ក្រុមហ៊ុន Samsung ត្រូវគេរំពឹងថា នឹងបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Edge មកជំនួសវត្តមានស្មាតហ្វូនម៉ូដែល (+) ខណៈដែលស្មាតហ្វូនថ្មីៗទាំងនេះ អាចនឹងមានម៉ូដែល Galaxy S26 Pro, Galaxy S26 Edge និង Galaxy S26 Ultra។ សម្រាប់កាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Pro នេះ អាចនឹងមិនទាន់មានការផ្លាស់ប្តូរនោះទេ។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាទំហំ 50MP wide, 12MP ultra-wide និង 10MP 3x optical zoom ដូចទៅនឹងស្មាតហ្វូនជំនាន់មុន Galaxy S25 អញ្ចឹងដែរ។
ចំពោះស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Edge នេះវិញ គឺមិនមានកាមេរ៉ា Dedicated zoom ដូចទៅនឹងម៉ូដែលនៅឆ្នាំនេះទេ ប៉ុន្តែនៅលើស្មាតហ្វូននេះ គឺនឹងមានសិនស័រទំហំ 200MP wide។ តាមរបាយការណ៍ខាងលើនេះ បានអះអាងថា កាមេរ៉ា ultra-wide របស់ស្មាតហ្វូន Galaxy S26 Edge នឹងមានការ upgrade ពីកាមេរ៉ាទំហំ 12MP ដែលមាននៅលើស្មាតហ្វូន Galaxy S25 Edge ទៅកាន់ទំហំ 50MP នៅលើម៉ូដែលឆ្នាំក្រោយនេះ។

រីឯកំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra គឺនឹងមានកាមេរ៉ាគោល ISOCELL HP2 200MP ដូចទៅនឹងស្មាតហ្វូនជំនាន់មុអញ្ចឹងដែរ។ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាទំហំ 50MP ultra-wide និង 50MP 5x Optical Zoom Sensor ដូចគ្នាទៅនឹងម៉ូដែលឆ្នាំនេះផងដែរ។ មកដល់ពេលនេះ គឺនៅមិនទាន់ច្បាស់នោះទេថា កាមេរ៉ា 10MP 3x optical zoom sensor នឹងមានការ upgrade ឬរក្សាដដែលទេ។ ក្រុមហ៊ុន Samsung ក៏ពង្រឹងទៅលើសមត្ថភាពនៃការដំណើរការទៅលើកម្មវិធី software និង AI ដើម្បីបង្កើននូវបទពិសោធន៍កាន់តែអស្ចារ្យទៅលើបច្ចេកវិទ្យាថតរូបដូចគ្នា៕
