
ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Samsung បង្ហាញចេញនូវស្មាតហ្វូនបត់បានជំនាន់ថ្មីនៃ W-series របស់ខ្លួននៅក្នុងប្រទេសចិនដែលមានស្មាតហ្វូននេះ គឺមានការឌីស្សាញស្រដៀងគ្នាទៅនឹងម៉ូដែល Z-series ដែលមានវត្តមាននៅលើទីផ្សារសកលអញ្ចឹងដែរ។ ជាមួយនឹងវត្តមាននៅលើទីផ្សារចិននេះ ស្មាតហ្វូនបត់បានជំនាន់ថ្មីនៃ W-series គឺមានការឌីស្សាញយ៉ាងប្រណិត មុខងារសំខាន់ៗផ្តាច់មុខ និងការបង្កើនទៅលើទំហំរ៉េម និង Storage ធំជាងម៉ូដែលសកលថែមទៀតផង។
ថ្មីៗនេះស្មាតហ្វូនបត់បាន W25 Flip និង W25 ក៏ត្រូវបានគេឃើញថា បានបង្ហាញខ្លួននៅលើវេបសាយផ្លូវការរបស់ខ្លួនដែលមានការបង្ហាញនូវមុខងារប្រណិតៗ និងការឌីស្សាញយ៉ាងទាក់ទាញថែមទៀតផង។ ស្មាតហ្វូនទាំងពីរនេះ គឹមានផ្នែកខាងក្រោយឌីស្សាញពីសេរ៉ាមិចដោយមានអមជាមួយនឹងឡូហ្គោ “Heart to the World” ហើយនិងអាមគែមអាលុយមីញ៉ូមធ្វើពីមាស រួមជាមួយនិងការឌីស្សាញទៅលើ Hinge ប្លែកពីម៉ូដែលសកលផងដែរ។

ស្មាតហ្វូន Samsung W25 Flip នេះ មានអេក្រង់ខាងក្នុងមានទំហំ 6.7-អ៊ីង និងអេក្រង់ខាងក្រៅទំហំ 3.4-អ៊ីង ដែលផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យ។ អ្នកប្រើប្រាស់ចាច្រើន អាចរីករាយជាមួយនឹងការប្រើប្រាស់នូវ dynamic wallpapers ផ្តាច់មុខដែលមាន “Cloud Fan Elegance” ថែមទៀតផង។

ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយទំហំ 50MP ដែលបំពាក់នូវ AI-based autofocus ដែលអាចចាប់នូវ subjects ក្នុងការពង្រឹងទៅលើការថតបានយ៉ាងរលូន។ ក្រុមហ៊ុន Samsung បានអះអាងថា សម្រាប់ 2x optical zoom នៅលើកាមេរ៉ាគោលរបស់ស្មាតហ្វូននេះ អាចចាប់រូបភាពបានច្បាស់ និងស្រស់ស្អាតបំផុត។ វាក៏មានមុខងារ AI ជាច្រើនទៀតដូចជា chat assistants, real-time translation, transcription និង Bixby ជំនាន់ថ្មីផងដែរ។

សអ្រាន់វត្តមានស្មាតហ្វូនបត់បាន book-style foldable នេះ គឺល្អសម្រាប់ការធ្វើការងារ និងការកម្សាន្ត។ ស្មាតហ្វូននេះមានអេក្រង់ខាងក្នុងទំហំ 8-អ៊ីង និងអេក្រង់ខាងក្រៅទំហំ 6.5-អ៊ីង ដែលអនុញ្ញាតសម្រាប់មុខងារ multitasking និងបទពិសោធន៍នៃការប្រើប្រាស់ដូចទៅនឹងថេប្លេតបានថែមទៀត។

ស្មាតហ្វូននេះ មានកម្រាស់ 4.9mm នៅពេលបើក និងបិទមានកម្រាស់ 10.6mm ហើយនឹងមានទម្ងន់ 255g។ ស្មាតហ្វូន W25 នេះ ក៏មានការឌីស្សាញចេញពីសេរ៉ាមិចនៅផ្នែកខាងក្រោយ ហើយថែមទាំងមានការឌីស្សាញពណ៌មាសយ៉ាងទាក់ទាញដែលធានានៃការកាន់នៅក្នុងដៃបានយ៉ាងងាយស្រួលបំផុត។

ស្មាតហ្វូន W25 នេះ គឺមានការបំពាក់នូវកាមេរ៉ាគោល ដែលមានកម្រិតភាពច្បាស់ដល់ទៅ 200MP។ ស្មាតហ្វូនទាំងពីរនេះ មានបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ដែលមានការបង្កើនល្បឿនកាន់តែប្រសើរជាងមុនផងដែរ។

ជាមួយនិងការដាក់អោយដំណើរការជាមួយនឹងបច្ចេកវិទ្យា 3nm នោះ បន្ទះឈីបថ្មីនេះ មានការបង្កើនល្បឿន performance ដល់ទៅ 45% និងការបង្កើនទៅលើ power efficiency ដល់ទៅ 44% ផងដែរ។ បន្ទះឈីបនេះ ក៏ផ្តល់នូវថាមពលថ្មដែលផ្តល់នូវល្បឿនលឿនជាងមុន និងការដំណើរការកាន់តែរលូនជាងមុនថែមទៀត។

នៅលើស្មាតហ្វូននេះ ក៏មានការពង្រឹងទៅលើមុខងារ AI ជាច្រើនទៀតសម្រាប់ការងារ multitasking ការឆ្លើយតបលឿនជាងមុន និងការតភ្ជាប់កាន់តែរលូនជាងមុនផងដែរ។ ការកម្មង់ទិញមុនទៅលើស្មាតហ្វូនទាំងពីរនេះ បានចាប់ផ្តើមហើយនៅលើវេបសាយផ្លូវការរបស់ក្រុមហ៊ុន Samsung៕
