ទីបំផុត Toyota ត្រៀមចេញភីកអាប Plug-in-hybrid ថ្មីរបស់ ប្រជែងជាមួយ Ford Ranger PHEV និង BYD Shark 6 ហើយ

ថ្មីៗនេះ បើតាមឯកសារចុះបញ្ចីប៉ាតង់ថ្មីមួយ បានបង្ហាញតម្រុយថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota គ្រោងក្នុងការផលិតឡាន Pick up ប្រភេទ Plug-in-hybrid ដើម្បីប្រកូតប្រជែងជាមួយនឹង Ford Ranger PHEV, BYD Shark 6 PHEV និង GWM Cannon Alpha PHEV ក្នុងទីផ្សារប្រទេសអូស្ត្រាលី។
យោងតាមឯកសារប៉ាតង់ថ្មីចំនួនពីរដែលបានដាក់ស្នើរសុំទៅកាន់ស្ថាប័ន United States Patent and Trademark Office (USPTO) បានបង្ហាញពីគំរូកញ្ចប់ថ្មចំនួនពីរដែលក្រុមហ៊ុន Toyota អាចនឹងធ្វើការសម្រេចចិត្តក្នុងការជ្រើសរើសប្រើសម្រាប់ការផលិតរថយន្ត Pick up PHEV ute ក្នុងពេលអនាគត។
យោងតាមឯកសារប៉ាតង់ថ្មីចំនួនពីរដែលបានដាក់ស្នើរសុំទៅកាន់ស្ថាប័ន United States Patent and Trademark Office (USPTO) បានបង្ហាញពីគំរូកញ្ចប់ថ្មចំនួនពីរដែលក្រុមហ៊ុន Toyota អាចនឹងធ្វើការសម្រេចចិត្តក្នុងការជ្រើសរើសប្រើសម្រាប់ការផលិតរថយន្ត Pick up PHEV ute ក្នុងពេលអនាគត។

បើទោះបីយ៉ាងណានេះមិនមែនជារឿងថ្មីនោះទេ ដោយសារតែឯកសារប៉ាតង់ទាំងនេះ ត្រូវបានធានានូវការរចនាដែលបានស្នើឡើងរបស់ក្រុមហ៊ុន Toyota នៅសហរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានចុះបញ្ជីជាលើកដំបូងនៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំ 2022។ នៅលើប័ណ្ណប៉ាតង់ថ្មីរបស់ Toyota បានបង្ហាញពី គំរូព្រាងនៃការឌីស្សាញឡាន Pickup PHEV ថ្មី ជាមួយការឌីស្សាញបែប Dual-cab ute body, ប្រព័ន្ធម៉ាស៊ីន និងស៊ីម៉ាំង និងការប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹងប្រភេទ Ladder-frame chassis ប្រហាក់ប្រហែលគ្នានឹងឡាន Pick up របស់ Toyota បច្ចុប្បន្ន ដូចជា HiLux, Tacoma និង Tundra ជាដើម។

នៅលើឯកសារប៉ាតង់បានបង្ហាញច្បាស់ថា Toyota មានគម្រោងក្នុងការផលិតឡាន Pick up ថ្មីចំនួនពីរក្នុងនោះរួមមានប្រភេទ Pickup Truck និង Plug-in-hybrid Electric Vehicle។ ទោះជាយ៉ាងណាក៏ដោយ រូបភាព និងការពិពណ៌នាដែលមាននៅក្នុងឯកសារនេះ គឺបានចង្អុលបង្ហាញពីរថយន្ត Pick up ប្រភេទ Large-Full frame pick up ជាជាងការផលិតដោយប្រើប្រាស់ប្រភេទតួរថយន្ត monocoque chassis ដែលក្រុមហ៊ុនបានប្រើសម្រាប់ការផលិតម៉ូដែល RAV4 ដែលនេះ គឺបានច្បាស់ថាបង្ហាញថា Toyota អាចមានផែនការនាពេលអនាគតសម្រាប់កំណែប្រែថ្មីសម្រាប់រថយន្តប្រភេទ Plug-in-hybrid មួយក្នុងចំណោមម៉ាករថយន្តដែលមានស្រាប់របស់ខ្លួន៕

