ស្វែងរកពួកយើង:

ទីបំផុត vivo V70 និង V70 Elite នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 19 ខែកុម្ភៈខាងមុខនេះហើយ

ដោយ

Koun Jab Luffy

07 កុម្ភៈ 2026 10:49 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីការទម្លាយព័ត៌មានជាច្រើនសប្តាហ៍កន្លងមកនេះ នៅទីបំផុត ក្រុមហ៊ុន Vivo បានបង្ហាញនូវកាលបរិច្ឆេទនៃការប្រកាសចេញស្មាតហ្វូន V-series ជំនាន់ចុងក្រោយបំផុតរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាហើយ។ តាមដំណឹងថ្មី បបញ្ជាក់ថា ស្មាតហ្វូន Vivo V70 និង V70 Elite នឹងបង្ហាញខ្លួននៅថ្ងៃទី 19 ខែកុម្ភៈខាងមុខនេះ។ ក្រុមហ៊ុន Vivo បានអះអាងថា ស្មាតហ្វូនទាំងពីរនេះ នឹងមានគែម bezels ស្តើងជាមួយនឹងកម្រាស់ត្រឹមតែ 1.25 mm ប៉ុណ្ណោះ។ សម្រាប់គែមនេះ គឺពិតជាស្លីមមែនទែនបើធៀបជាមួយនឹងស្មាតហ្វូន Samsung Galaxy S25 Ultra ដែលកំពុងតែមានលក់នៅលើទីផ្សារ។
គួរបញ្ជាក់ថា បើផ្អែកប្រភពកន្លងមក បានអោយដឹងថា អេក្រង់នៅលើស្មាតហ្វូនម៉ូដែលថ្មីទាំងពីរនេះ គឺនឹងមានទំហំ 6.59 អ៊ីង កម្រិតភាពច្បាស់ 1.5K display និងកម្រិត pixel density 459 ppi, ល្បឿន 120 Hz refresh rate ហើយនិងមានពន្លឺ 5,000 nits រួមនិងកម្រិតពណ៌ 1.07 ពាន់លានពណ៌។ ស្មាតហ្វូន V70 Elite នឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8s Gen 3 ខណៈស្មាតហ្វូន V70 នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 7 Gen 4។ ស្មាតហ្វូន V70 Elite មានពិន្ទុ  1973 នៅក្នុងការតេស្ត Single-Core និង 4863 នៅក្នុងការតេស្ត Multi-Core ។
Article image
ស្មាតហ្វូនទាំងពីរនេះ ប្រើប្រាស់នូវថាមពលថ្មទំហំ 6,500mAh cell ដែលទ្រទ្រង់នូវបច្ចេកវិទ្យាសាក 90W wired fast charging ហើយនឹងមានការប្រើប្រាស់នូវ IP68 និង IP69 សម្រាប់ការពារទឹក និងធូលីថែមទៀតផង។ ស្មាតហ្វូន V70 series ថ្មីនេះ នឹងមានកាមេរ៉ា Zeiss ទំហំ 50MP Sony IMX882 ទៅកាមេរ៉ាគោលហើយនិងមានមកជាមួយនឹង optical image stabilization ផងដែរ។ សម្រាប់គ្រាប់ទីពីរមានទំហំ 50MP Telephoto និងមួយគ្រាប់ទៀតជាឡែន ultrawide lens ។ សម្រាប់កាមេរ៉ាខាងមុខស្មាតហ្វូននេះ គឺមានទំហំ 50MP។
Article image
ស្មាតហ្វូន V70 នឹងមានជម្រើសពណ៌ Passion Red និង Lemon Yellow ខណៈដែលស្មាតហ្វូន vivo V70 Elite នេះ នឹងមានពណ៌ Passion Red, Sand Beige និង Authentic Black។ សម្រាប់តម្លៃ និងកាលបរិច្ឆេទនៃការដាក់លក់ទៅលើ ស្មាតហ្វូននេះវិញ អាចនឹងច្បាស់លាស់នៅថ្ងៃទី 19 ខែកុម្ភៈខាងមុខនេះហើយ៕
ទីបំផុត vivo V70 និង V70 Elite នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 19 ខែកុម្ភៈខាងមុខនេះហើយ