ស្វែងរកពួកយើង:

ទំហំថាមពលថ្ម និងកាមេរ៉ាគោល Galaxy S26 Ultra ត្រូវបានគេទម្លាយចេញហើយ!

ដោយ

Koun Jab Luffy

09 កក្កដា 2025 10:15 ព្រឹក

អាន 2 នាទី

Article image
និយាយពីវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S26 series ប្រហែលជាមិនទាន់បង្ហាញខ្លួននោះទេ នៅមុនឆ្នាំ 2026 ខាងមុខនេះ ប៉ុន្តែមកដល់ពេលនេះ គឺមានការលេចចេញនូវពាក្យចចាមអារ៉ាមជាច្រើនហើយ ដែលបាននិយយាអំពីថាមពលថ្ម ហើយនិងការប្រើប្រាស់សិនស័រកាមេរ៉ាគោលនៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra ដែលជាម៉ូដែលលំដាប់ប្រណិតជាងគេរបស់ Samsung មួយនេះ។
បើនិយាយអំពីសិនស័រកាមេរ៉ាគោលដែលនឹងមានការបំពាក់នៅលើស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S26 Ultra នេះ វិញ ត្រូវបាន GalaxyClub ចេញមកអះអាងថា គឺមានការប្រើប្រាស់នូវកម្រិតភាពច្បាស់ទំហំ 200MP ដូចទៅនឹងស្មាតហ្វូន Galaxy S25 Ultra ដែលចេញលក់នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះអញ្ចឹង។ ប៉ុន្តែគេនៅមិនទាន់ច្បាស់ ថា នៅលើប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់នូវសិនស័រថ្មីនេះឬយ៉ាងណានោះទេ ដោយគ្រាន់តែមានការបញ្ជាក់ថា នឹងប្រើប្រាស់សិនស័រនេះ។
Article image
ជាមួយគ្នានេះ បើតាមការបញ្ជាក់របស់ GalaxyClub ហើយនិង UniverseIce ក៏បានបន្តអោយដឹងទៀតថា ថាមពលថ្មរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra គឺមានទំហំ 5,000 mAh ដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S25 Ultra អញ្ចឹង។ UniverseIce បានបន្ថែមថា ស្មាតហ្វូន Galaxy S26 Ultra អាចនឹងសាកថ្មលឿនជាងមុន ខណៈពេលដែលស្មាតហ្វូន Galaxy S25 Ultra គឺប្រើប្រាស់បច្ចេកវិទ្យាសាកថ្ម 45W ប៉ុណ្ណោះ។ សូមជំរាបថា Galaxy S26 series នឹងមិនទាន់បង្ហាញខ្លួនជាផ្លូវការនៅមុនខែមករាឆ្នាំ 2026 នោះទេ ដូច្នេះ ការលេចចេញព័ត៌មានថ្មីៗជាច្រើនទៀត នឹងមានការបែកធ្លាយបន្តទៀតជាក់ជាមិនខាន៕
ទំហំថាមពលថ្ម និងកាមេរ៉ាគោល Galaxy S26 Ultra ត្រូវបានគេទម្លាយចេញហើយ!