ស្វែងរកពួកយើង:

ទំហំថ្មនៅលើស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 Series និង Reno 13 Series ត្រូវបានគេទម្លាយចេញមកហើយ

ដោយ

Koun Jab Luffy

02 សីហា 2024 05:56 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន OPPO ត្រូវបានគេដឹងថា បាននឹងកំពុងធ្វើការលើស្មាតហ្វូនជំនាន់ថ្មីក្នុងត្រកូល Find X Series គឺ Find X8 Series។ ក្នុងត្រកូលស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានសមាជិកដូចជា Find X8, Find X8 Pro និង Find X8 Ultra។
ដោយឡែកនៅពេលនេះ គឺមានការទម្លាយចេញពីគុណសម្បត្តិរបស់ថ្មដែលនឹងត្រូវប្រើនៅលើស្មាតហ្វូនជំនាន់ថ្មីនេះ ចេញពីប្រទេសចិន រួមជាមួយនឹងគុណសម្បត្តិនៃថ្មរបស់ស្មាតហ្វូនត្រកូល Reno Series ជំនាន់ថ្មីដែលមានដូចជា Reno 13 និង Reno 13 Pro ផងដែរ។
គណនីដែលបានទម្លាយចេញពីទំហំថ្មរបស់ ស្មាតហ្វូនជំនាន់ថ្មីទាំងអស់ខាងលើរបស់ OPPO គឺគណនីទម្លាយព័ត៌មានល្បីឈ្មោះរបស់ចិនឈ្មោះថា Digital Chat Station។ បើតាមការទម្លាយរបស់ DCS បានបង្ហាញថា ម៉ូដែល Oppo Find X8 ដែលជាម៉ូដែលស្តង់ដារ គឺនឹងមានថ្មទំហំ 5,600mAh, ម៉ូដែល Find X8 Pro នឹងថ្មទំហំ 5,700mAh និងម៉ូដែល Find X8 Ultra អាចនឹងមានថ្មទំហំចន្លោះពី 6,100mAh ទៅ 6,200mAh ហើយថ្មរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ គឺនឹងប្រើបច្ចេកវិទ្យាថ្ម Dual-Cell Technology។
Article image
ដោយឡែកសម្រាប់ម៉ូដែល Reno 13 វិញ ត្រូវបានប្រភពបញ្ជាក់ថា គឺមានថ្មទំហំ 5,600mAh និង Reno 13 Pro គឺមានថ្មទំហំ 5,900mAh ហើយថ្មម៉ូដែលទាំងពីរនេះប្រើប្រាស់បច្ចេកវិទ្យា Single-Cell។ ហើយថ្មរបស់ស្មាតហ្វូនជំនាន់ថ្មីទាំងអស់នេះ គឺប្រើបច្ចេកវិទ្យាវ៉ិចខ្ចប់ថ្មី Silicon tech ដែលផ្តល់នូវថាមពលថ្មកាន់ប្រើបានយូរជាងបច្ចេកវិទ្យាជំនាន់មុន។
Article image
ប្រភពបានបញ្ជាក់ទៀតថា សម្រាប់ម៉ូដែល Find X8 Ultra នឹងបង្ហាញវត្តមាននៅក្នុងខែមករា ឬខែកុម្ភៈ ឆ្នាំ 2025 ដោយប្រើនៅបន្ទះឈីបកំពូលជំនាន់ថ្មីរបស់ Qualcomm គឺ Snapdragon 8 Gen 4។ ដោយឡែកសម្រាប់សមាជិក Find X8 ពីរម៉ូដែលទៀត គឺ Find X8 និង Find X8 Pro នឹងបង្ហាញវត្តមានឆាប់ៗក្នុងឆ្នាំនេះ ដែលអាចក្នុងខែតុលា ឬខែវិច្ឆិកា ដោយប្រើប្រាស់បន្ទះឈីបកំពូលរបស់ MediaTek គឺ Dimensity 9400 SoC។ ចំនែកបងប្អូន OPPO Reno 13 និង Reno 13 Pro វិញអាចនឹងបង្ហាញវត្តមាននៅក្នុងខែវិច្ឆិកា ឆ្នាំ 2024៕
ទំហំថ្មនៅលើស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 Series និង Reno 13 Series ត្រូវបានគេទម្លាយចេញមកហើយ