ស្វែងរកពួកយើង:

ទំហំអេក្រង់ និងការឌីស្សាញទៅលើ vivo X300 Pro ត្រូវបានគេទម្លាយចេញហើយ!

ដោយ

Koun Jab Luffy

10 កញ្ញា 2025 03:22 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះ យោងតាមការទម្លាយចេញពីលោក Han Boxiao ដែលជាអ្នកគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុន vivo គឺបានចែករំលែកលម្អិតអំពីអេក្រង់ដែលប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី vivo X300 ហើយ ដោយនៅក្នុងនោះលោកបានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់រាបស្មើរ ហើយនិងមានទំហំ 6.3 អ៊ីង។ នៅថ្ងៃនេះ លោក Boxiao ក៏បានទម្លាយព័ត៌មានលម្អិតអំពីអេក្រង់របស់ស្មាតហ្វូន vivo X300 Pro ។
តាមការបញ្ជាក់របស់លោក Boxiao បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Vivo X300 Pro នេះ នឹងក្លាយជាស្មាតហ្វូនត្រកូល Pro នៅក្នុងត្រកូល X-Series ដែលមានអេក្រង់ធំ ហើយមានកញ្ចក់រាបស្មើរ។ ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.78 អ៊ីង។ លោក Boxiao បានបន្តអះអាងថា ស្មាតហ្វូនថ្មីនេះ មានគែម R Corners ហើយបើធៀបជាមួយនឹងស្មាតហ្វូន iPhone 16 Pro Max ស្មាតហ្វូន vivo X300 Pro នេះ នឹងមានទម្ងន់ស្រាលជាងមុន ស្លីមជាងមុន តូចជាងមុន និងងាយស្រួលក្នុងការកាន់នៅក្នុងដៃ។
Article image
យោងតាមរបាយការណ៍ជាច្រើនបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី vivo X300 Pro នេះ នឹងមានបន្ទះឈីប Dimensity 9500, រ៉េមទំហំ 16GB ហើយនិងម៉េមូរីទំហំ 1TB។ នៅលើស្មាតហ្វូនថ្មីនេះ គឺមានការបំពាក់នូវថាមពលថ្មទំហំ 6,500mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកកម្លាំង 90W wired និង 50W wireless charging។ បន្ថែមពីនេះ នៅលើស្មាតហ្វូនថ្មីនេះ ក៏នឹងមានការទ្រទ្រង់នូវបច្ចេកវិទ្យាផ្ញើសារខ្លីៗ (Short Messaging) តាមរយៈប្រព័ន្ធ Beiduo satellite ទៀតផង។
Article image
សម្រាប់ការថតរូបនៅលើស្មាតហ្វូនជំនាន់ថ្មី vivo X300 Pro គឺនឹងមានកាមេរ៉ាខាងមុខទំហំ 50MP ទ្រទ្រង់ជាមួយនូវមុខងារ Autofocus ខណលដែលកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ាគោលទំហំ 50MP Sony LYT-828 មានភ្ជាប់ជាមួយនឹងមុខងារទប់លំនឹង OIS និងគ្រាប់ទីពីរមានទំហំ 50MP Samsung JN5 ultra-wide lens ហើយនិងទីបីមានទំហំ 200MP Samsung HPB Periscope Telephoto ហើយនិងមានមុខងារទប់លំនឹង OIS ដូចគ្នា។ ស្មាតហ្វូនថ្មីនេះ នឹងដំណើរការនូវ Android 16 ផ្អែកជាមួយនឹង OriginOS 6 ហើយនិងមានសិនស័រស្កែនម្រាមដៃ Ultrasonic រួមនិងបន្ទះឈីប V3/VS1  image processing ទៀតផង៕
ទំហំអេក្រង់ និងការឌីស្សាញទៅលើ vivo X300 Pro ត្រូវបានគេទម្លាយចេញហើយ!