ស្វែងរកពួកយើង:

ទំហំអេក្រង់ ហើយនិងថាមពលថ្មនៅលើ vivo X200 ត្រូវបានគេទម្លាយចេញហើយ!

ដោយ

Koun Jab Luffy

27 សីហា 2024 02:13 រសៀល

អាន 2 នាទី

Article image
ស្មាតហ្វូន vivo X100 ត្រូវបានគេមើលឃើញថា បានប្រកាសចេញនៅលើទីផ្សារកាលពីខែវិច្ឆិកាឆ្នាំមុននេះ។ ម៉ូដែលនេះ មានការបំពាក់នូវថាមពលថ្មទំហំ 5,000mAh និងមានការគាំទ្រនូវបច្ចេកវិទ្យាសាកកម្លាំង 120W wired charging support។ យោងតាមការបញ្ជាក់ពីព័ត៌មានថ្មីនៅថ្ងៃនេះ បានិយាយថា ស្មាតហ្វូនជំនាន់ថ្មី vivo X200 អាចនឹងមានការប្រកាសចេញនៅលើទីផ្សារនាខែតុលាខាងមុខនេះហើយ ដោយថែមទាំងមានការអាប់ដែតបន្ថែមទៅលើថាមពលថ្មធំជាងជំនាន់មុនថែមទៀតផង នេះបើតានការបញ្ជាក់ពី Digital Chat Station ដែលជាប្រភពជឿជាក់បំផុត។ ស្មាតហ្វូននេះ អាចនឹងមានថ្មទំហំចន្លោះពី 5,500mAh ទៅ 5,600mAh។
អ្នកទម្លាយ Digital Chat Station បានបន្ថែមថា ស្មាតហ្វូនជំនាន់ថ្មី vivo X200 ក៏នឹងមានការទ្រទ្រង់ជាមួយបច្ចេកវិទ្យាសាកឥតខ្សែរ wireless charging ផងដែរ ខណៈដែល X100 ដែលចេញលក់ឆ្នាំមុននេះ គឺមិនមាននោះទេ។ បន្ថែមពីនេះ អ្នកទម្លាយរូបនេះបន្តថា ស្មាតហ្វូនជំនាន់ថ្មី vivo X200 គឺនឹងដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 9400 SoC ហើយនិងមានកម្រ៉ាស់ស្តើងត្រឹមតែ "8.x" mm អេក្រង់ទំហំ 6.3x" អ៊ីង គាំទ្រការបង្ហាញចេញបាន 1.5K ទៀតផង។ នៅពេលនេះ ក៏មានការទម្លាយចេញនូវគំរូ Dummy ដែលបញ្ជាក់ពីការឌីស្សាញរូបរាងរបស់ស្មាតហ្វូនជំនាន់ថ្មី vivo X200 នេះថា នឹងមានអេក្រង់រាបស្មើត ថែមទៀតផង។
Article image
Digital Chat Station បន្តថា ស្មាតហ្វូននេះ នឹងមានកាមេរ៉ាគោលទំហំ 50MP និងមួយគ្រាប់ទៀតមានទំហំ 50MP periscope telephoto camera ហ៊្សូមបាន 3x optical zoom និងមានការប្រើប្រាស់កែវឡែន 70mm focal length។