ស្វែងរកពួកយើង:

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OnePlus បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់ភ្លោះ OnePlus គឺនៅតែបន្តដំណើរការ

ដោយ

Koun Jab Luffy

01 វិច្ឆិកា 2019 05:14 ល្ងាច

អាន 3 នាទី

Article image
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន OnePlus ថ្មីៗនេះ ទើបតែប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន OnePlus 7T និង 7T Pro សម្រាប់ទីផ្សាររបស់ពិភពលោក ហើយរូបភាព Renders របស់ស្មាតហ្វូនស៊េរីថ្មី OnePlus 8 និង OnePlus 8 Pro ក៏មានការបែកធ្លាយជាបន្តបន្ទាប់នៅលើអនឡាញផងដែរ។ ស្មាតហ្វូនត្រកូល OnePlus 8 ទាំងពីរនេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 2 ឆ្នាំ 2020 ខាងមុខនេះ។ នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងសារព័ត៌មាន Times of India, លោក Pete Lau នាយកប្រតិបត្តិរបស់ OnePlus និយាយថា យើងមានគម្រោងក្នុងការភ្ជាប់នូវយុទ្ធសាស្រ្តរបស់យើងជាមួយនឹងការប្រកាសបង្ហាញនូវឧបករណ៍ម្តង 2 នៅក្នុងពេលដំណាលគ្នា។ ខណៈពេលដែលមួយជាប្រភេទថ្នាក់ប្រណិត និងមួយទៀតគឺជាប្រភេទដែលមានតម្លៃសមរម្យ។
បច្ចុប្បន្ននេះ ក្រុមហ៊ុន OnePlus គ្រងដំណែងទីផ្សារស្មាតហ្វូនថ្នាក់ប្រណិតនៅក្នុងប្រទេសឥណ្ឌាដែលមានរហូតដល់ទៅ 42% យកឈ្នះក្រុមហ៊ុនSamsung និង Apple។ តួរលេខនេះ គឺមានការបង្ហាញអំពីយុទ្ធសាស្រ្តដ៏ខ្លាំងរបស់ក្រុមហ៊ុន OnePlus ហើយពួកគេនិយាយថាស្មាតហ្វូនរបស់ក្រុមហ៊ុននេះគឺជា ‘flagship killers.” ថែមទៀត។ ក្រុមហ៊ុន OnePlus បញ្ចេញនូវស្មាតហ្វូន 7 និង 7 Pro របស់ខ្លួននៅក្នុងត្រីមាសទី 2 ឆ្នាំ 2019 នេះ ហើយក្រោយមកទៀតក្រុមហ៊ុននេះ ក៏បញ្ចេញនូវវត្តមានរបស់ស្មាតហ្វូន 7T និង 7T Pro នៅក្នុងត្រីមាសទី 4 របស់ខ្លួនផងដែរ។ កាលពីពេលមុននេះ ក្រុមហ៊ុន OnePlus ក៏ប្រកាសបង្ហាញនូវស្មាតហ្វូនថ្មីមួយនៅក្នុងឆមាសទី 1 និងត្រកូល T នៅក្នុងឆមាសទី 2។
Article image
នៅពេលដែលលោក Lau ត្រូវបានចោទសំណួរអំពីការផ្លាស់ប្តូរយុទ្ធសាស្រ្តនោះ គាត់និយាយថា យើងមានយុទ្ធសាស្រ្តថ្មីជាមួយនឹងស្មាតហ្វូនអេក្រង់ភ្លោះ យើងចង់ផ្តល់អោយពិភពលោកនូវអ្វីដែលល្អបំផុត។ ស្មាតហ្វូន OnePlus 7 Pro គឺបំពាក់នូវបច្ចេកវិទ្យាចុងក្រោយបំផុត។ ហើយប្រភេទស្មាតហ្វូន OnePlus 7 Pro នេះគឺល្អសម្រាប់អ្នកប្រើប្រាស់ថែមទៀត។ ប្រទេសឥណ្ឌាគឺជាទីកន្លែងសម្រាប់ស្មាតហ្វូន OnePlus 7 នេះដែលផ្តល់នូវជម្រើសដ៏ល្អបំផុតក្នុងការប្រើប្រាស់។
Article image
ស្មាតហ្វូន OnePlus 7T នេះ មានអេក្រង់ 6.55-inch Fluid AMOLED full HD+ display ជាមួយនឹងអេក្រង់កម្រិត 90Hz refresh rate ។ ស្មាតហ្វូននេះដំណើរការនូវបន្ទះឈីប Snapdragon 855+ SoC ជាមួយនឹងរ៉េមទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ថែមទៀត។ ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងកាមេរ៉ា 3 គ្រាប់នៅខាងក្រោយដែលមានកាមេរ៉ាគោលទំហំ 48-megapixel Sony IMX586 sensor ជាមួយនឹង 16-megapixel telephoto lens និង 12-megapixel depth sensor។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 3,800 mAh និងទ្រទ្រង់នូវបច្ចេកវិទ្យា 30W Warp Charge ថែមទៀត។ ចំណែកស្មាតហ្វូន OnePlus 7T Pro វិញគឺមានអេក្រង់ទំហំ 6.67-inch AMOLED Fluid ជាមួយនឹងកម្រិតភាពច្បាស់ quad HD+ 3120 x 1440 pixels និង 90Hz refresh rate។
Article image
ស្មាតហ្វូននេះដំណើរការនូវបន្ទះឈីប octa-core Snapdragon 855+ chipset រ៉េមទំហំ 8GB និងម៉េមូរីទំហំ 256 GB ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះមានកាមេរ៉ា 3 គ្រាប់ដែលមានទំហំ 48-megapixel primary sensor ជាមួយនឹង 16-megapixel ultra-wide lens និង 8-megapixel depth sensor ។ ស្មាតហ្វូន 7T Pro នេះមានថាមពលថ្មទំហំ 4,085 mAh ទ្រទ្រង់នូវបច្ចេកវិទ្យា 30W Warp Charge និងដំណើរការនូវ OxygenOS 10.0 ផ្អែកនៅលើ Android 10 ថែមទៀត៕
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OnePlus បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់ភ្លោះ OnePlus គឺនៅតែបន្តដំណើរការ